Back

ⓘ យីហ៊ុប ជា​រុក្ខជាតិ​ក្នុង​គ្រួសារ​ម៉ាក់ណូលា​មាន​ផ្កា​ស្រដៀង​ពង​មាន់​ពណ៌​ស ។ មាន​ផ្កាក្លិន​ក្រអូប​ក្នុង​វេលា​ប្រឹក ។ រុក្ខជាតិ​និះ​បាន​ឆ្លង​មក​ពី​ខេត្ត​កាតាំង ក្ ..




យីហ៊ុប
                                     

ⓘ យីហ៊ុប

យីហ៊ុប ជា​រុក្ខជាតិ​ក្នុង​គ្រួសារ​ម៉ាក់ណូលា​មាន​ផ្កា​ស្រដៀង​ពង​មាន់​ពណ៌​ស ។ មាន​ផ្កាក្លិន​ក្រអូប​ក្នុង​វេលា​ប្រឹក ។ រុក្ខជាតិ​និះ​បាន​ឆ្លង​មក​ពី​ខេត្ត​កាតាំង ក្នុង​ប្រទេសចិន ។

                                     

1. ពាក្យ

ឈ្មោះ​យីហ៊ុប​តាមភាសាចិន​នៃ​ស្រុក​ខ្មែរ និង​ថៃ​ក៏​​ប្រើ​ពាក្យ​និះផង តែភាសាចិន​ប៉េកាំង​ហៅថា យឹហឹហួ ye he hua ឬ 夜合花 មាន​ន័យ​ថា​ ផ្កា​បញ្ចេញ​ក្រអូប​​ ពេញ​ព័ត​ពេល​រាត្រី ។ អង់គ្លេស ហៅ​ថា​ Coconut Magnolia ពី​ព្រោះ​​ផ្កា​ស្រដៀង​និង​​សាច់​ដូង ពាក្យ​និះ​បាន​ឆ្លង​មក​ភាសា ព័រទុយហ្គាល់ ហៅ​ថា​ Fula Coco ។

                                     

2. លក្ខណៈ

សម្តេច​ជួន​ណាត់​បាន​សរសេរ​ថា៖ យីហ៊ុប ន. ស. ឈ្មោះ​ឈើ​ផ្កា​មួយ​ប្រភេទ ផ្កា ស្រដៀង​នឹង​មន្ទារតែ​តូច​ជាង ស្រទាប់​ខាង​ក្នុង​សម្បុរ​ស​ក្លិន​ក្រអូប​ឆ្អិត ។