Back

ⓘ ស្វាកន្ទុយស ជា​អំបូរ​ស្វា​ដែល​កំពុង​រង​ការ​វិនាស​ ដែល​មាន​រស់​នៅ​ក្នុង​ព្រៃ​នា​ប្រទេស​វៀតណាម និង កម្ពុជា។ ស្វា​អំបូរ​នេះ មាន​អំបូរ​ស្វា​ដែល​មាន​លក្ខណៈ​ពិសេស​ត្រ ..




ស្វាកន្ទុយស
                                     

ⓘ ស្វាកន្ទុយស

ស្វាកន្ទុយស ជា​អំបូរ​ស្វា​ដែល​កំពុង​រង​ការ​វិនាស​ ដែល​មាន​រស់​នៅ​ក្នុង​ព្រៃ​នា​ប្រទេស​វៀតណាម និង កម្ពុជា។ ស្វា​អំបូរ​នេះ មាន​អំបូរ​ស្វា​ដែល​មាន​លក្ខណៈ​ពិសេស​ត្រង់​មាន​មុខ​ធំ​ពណ៌​ខៀវ​ប្រផេះ។ របាយការណ៍​ថ្មី​ៗ​ដោយអង្គការសង្គមអភិរក្សជីវិតសត្វព្រៃ ​ បាន​ប៉ាន់ស្មាន​ថា មាន​ស្វា​កន្ទុយ​ស​ប្រមាណ​ជាង ២៣០០០ក្បាល​កំពុង​រស់​នៅ​ក្នុង​ តំបន់​អភិរក្ស​ជីវៈចម្រុះកែវ​សីមា ហើយក៏ត្រូវបានគេរកឃើញនៅតំបន់ដែនជម្រកសត្វព្រៃលំផាត់ផងដែរនាពេលថ្មីៗនេះដោយអង្គការជីវិតសត្វស្លាប់អន្តរជាតិប្រចាំនៅកម្ពុជា​ មុន​របក​គំហើញ​នៅតំបន់​អភិរក្ស​ជីវៈចម្រុះ​​កែវសីមាចុងក្រោយ​នេះ គេ​មានជំនឿថា ស្វា​អំបូរ​នេះមាន​ច្រើន​ជាង​គេ​នៅ​ប្រទេស​វៀតណាម ដែល​នៅ​ទីនោះ​ស្វា​កន្ទុយ​សមាន​ចំនួន ៦០០ក្បាល។ គេ​មិន​ទាន់​ដឹង​អំពី​ចំនួន​ស្វា​កន្ទុយ​សសរុប​នៅ​ឡើយ​ទេ។