Back

ⓘ សាវ័កព្រះពុទ្ធ. សាវ័ក ប្រែថា អ្នកស្តាប់ឱវាទ ។ សាវ័កព្រះពុទ្ធ ឬហៅម្យ៉ាងទៀតថា ពុទ្ទបរិស័ទ គឺជាអ្នកទទួលយកការប្រៀនប្រដៅរបស់ព្រះពុទ្ធ ហើយយកមកប្រតិបត្តិតាម ។ សាវ័កព្រ ..




សាវ័កព្រះពុទ្ធ
                                     

ⓘ សាវ័កព្រះពុទ្ធ

សាវ័ក ប្រែថា អ្នកស្តាប់ឱវាទ ។ សាវ័កព្រះពុទ្ធ ឬហៅម្យ៉ាងទៀតថា ពុទ្ទបរិស័ទ គឺជាអ្នកទទួលយកការប្រៀនប្រដៅរបស់ព្រះពុទ្ធ ហើយយកមកប្រតិបត្តិតាម ។ សាវ័កព្រះពុទ្ធចែកជាបួនជំពូក គឺ ភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា ។

                                     

1. ភិក្ខុ

ពាក្យ​ថា ភិក្ខុ ប្រែ​ថា សមណ​អ្នក​សូម, សមណ​អ្នក​ខ្លាច​ភ័យ​ក្នុង​វដ្តសង្សារ, អ្នក​ខ្លាច​បាប​ជា​និច្ច ជា​អ្នក​​​ព្យាយាម​ដុត​បំផ្លាញ​អំពើ​អាក្រក់ ។ នៅ​ក្នុង​សាសនា​នេះ ភិក្ខុ គឺ​សំដៅ​លើ​អ្នក​បួស​ដែល​មាន​ភេទ​ឧត្តម​ជាង​សាមណេរ ។

ខាង​ក្រោម​នេះ​គឺ​ជា​ព្រះនាម​ព្រះភិក្ខុ​មួយ​ចំនួន​ក្នុង​សម័យកាល​ដែល​ព្រះពោធិសត្វ​បាន​ត្រាស់ដឹង​ជា​ព្រះសម្មាសម្ពុទ្ធ

                                     

1.1. ភិក្ខុ ភិក្ខុកំពូល

  • ព្រះសុពាហុ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់គុណធម៌ផ្នែកលោកុត្តរៈ ។
  • ព្រះឧបវាណៈ
  • ព្រះបុណ្ណៈ
  • ព្រះកង្ខារេវតៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងត្រេកអរក្នុងការចូលឈាន គឺស្ទាត់ជំនាញខាងចូលឈានសមាបត្តិ ។
  • ព្រះបិលិន្ទវច្ឆៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងជាទីស្រឡាញ់គាប់ចិត្តនៃទេវតាទាំងឡាយ ។
  • ព្រះឧបសេនវង្គន្តបុត្ត ជាកំពូលលើភិក្ខុដទៃផ្នែកអ្នកនាំមកនូវសេចក្តីជ្រះថ្លាដោយជុំវិញ ។
  • ព្រះបុណ្ណកៈ
  • ព្រះមហាបន្ថកៈ
  • ព្រះនន្ទសក្យៈ
  • ព្រះឧបសីវៈ
  • ព្រះភទ្រាវុធ
  • ព្រះបុណ្ណមន្តានីបុត្ត ជាកំពូលលើភិក្ខុដទៃផ្នែកខាងធម្មកថិក ។
  • ព្រះបិង្គិយៈ
  • ព្រះមោឃរាជ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់ចីវរសៅហ្មង ។
  • ព្រះអានន្ទ ជាកំពូលលើភិក្ខុដទៃផ្នែកខាងពហុសូត មានសតិ មានគតិ មានធិតិ ជាពុទ្ធុប្បដ្ឋាក
  • ព្រះសេលៈ
  • ព្រះវក្កលិ ជាកំពូលលើភិក្ខុដទៃផ្នែកខាងជាអ្នកមានសទ្ធាស៊ប់ ។
  • ព្រះកាឡុទាយី ជាកំពូលលើភិក្ខុដទៃផ្នែកខាងធ្វើឲ្យត្រកូលជ្រះថ្លា ។
  • ព្រះមហាកោដ្ឋិតៈ
  • ព្រះពាកុលៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងគ្មានអាពាធ គ្មានជំងឺ ។
  • ព្រះចូឡបន្ថកៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងនិម្មិតកាយជារូបរៀងដទៃសម្រេចដោយចិត្ត និងឈ្លាសក្នុងការផ្លាស់ប្តូរផ្លូវចិត្ត ។
  • ព្រះមហាកបិន ជាកំពូលលើភិក្ខុដទៃផ្នែកខាងឲ្យឱវាទដល់ពួកភិក្ខុ ។
  • ព្រះកុមារកស្សបៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងសម្តែងធម៌ដ៏វិចិត្រ ។
  • ព្រះកស្សបៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់ធុតង្គ សមាទានព្រៃ ។
  • ព្រះភទ្ទិយកាឡិគោធាយបុត្រ ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានត្រកូលខ្ពង់ខ្ពស់ ។
  • ព្រះឧទាយី
  • ព្រះនាលកៈ
  • ព្រះនន្ទកៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងឲ្យឱវាទដល់ពួកភិក្ខុនី និងសម្តែងធម៌ធ្វើឲ្យបរិស័ទទាំង៤ពួកជ្រះថ្លាក្នុងព្រះសាសនា ។
  • ព្រះគវម្បតិ ជាកំពូលលើភិក្ខុដទៃផ្នែកខាងសម្តែងឫទ្ធិ ។
  • ព្រះរដ្ឋបាល ជាកំពូលលើភិក្ខុដទៃផ្នែកខាងចេញបួសដោយសទ្ធា ។
  • ព្រះរេវតខទិរវនិយៈ
  • ព្រះអង្គុលីមាល៍
  • ព្រះភទ្ទិយៈ
  • ព្រះអជិតៈ
  • ព្រះនទីកស្សបៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់គុណដ៏ប្រសើរ ។
  • ព្រះមេត្តគួ
  • ព្រះភគ្គុ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់នូវការចេះដឹង ។
  • ព្រះតោទេយ្យ
  • ព្រះមហាចុន្ទ ប្អូនប្រុសរបស់ព្រះសារីបុត្ត
  • ព្រះជតុកណ្ណី
  • ព្រះបោសាលៈ
  • ព្រះសុភូតិ ជាកំពូលលើភិក្ខុដទៃផ្នែកខាងជាអ្នកនៅដោយឥតកិលេស និងជាអ្នកគួរដល់ទក្ខិណាទាន ។
  • ព្រះឧរុវេលកស្សបៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានបរិវារច្រើន ។
  • ព្រះមហាកច្ចាយនៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងចែកសេចក្តីក្នុងធម៌របស់ព្រះសាស្តាឲ្យពិស្តារបាន ។
  • ព្រះសោណកុដិកណ្ណៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងពោលពាក្យពិរោះ ។
  • ព្រះតិស្សមេត្តេយ្យ
  • ព្រះយសោជៈ
  • ព្រះឧទយត្ថេរ
  • ព្រះសាគតៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងឈ្លាសវៃក្នុងតេជោធាតុ ។
  • ព្រះបុណ្ណជិ ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានចិត្តរឹងមាំ ។
  • ព្រះកិម្ពិលៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់នូវអរហត្តធម៌ ។
  • ព្រះធោតកៈ
  • ព្រះសីវលី ជាកំពូលលើភិក្ខុដទៃផ្នែកខាងជាអ្នកមានលាភ ។
  • ព្រះកុណ្ឌធាន ជាកំពូលលើភិក្ខុដទៃផ្នែកខាងចាប់ស្លាកជាដំបូង ។
  • ព្រះពាហិយទារុចីរិយៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងត្រាស់ដឹងឆាប់រហ័ស ។
  • ព្រះបិណ្ឌោលភារទ្វាជៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងបន្លឺសីហនាទ ។
  • ព្រះកប្បៈ
  • ព្រះមេឃិយៈ
  • ព្រះសោណកោលិវិសៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងជាអ្នកប្រារព្ធសេចក្តីព្យាយាម ។
  • ព្រះវង្គីសៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានបដិភាណ ។
  • ព្រះហេមកៈ
  • ព្រះអញ្ញាកោណ្ឌញ្ញៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានវស្សាច្រើន បួសមុនគេបង្អស់ ។
  • ព្រះលកុណ្តកភទ្ទិយៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានសំឡេងពិរោះ ។
  • ព្រះអនុរុទ្ធ ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានទិព្វចក្ខុ ភ្នែកទិព្វ ។
  • ព្រះរាធៈ
  • ព្រះឧបាលិ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់នូព្រះវិន័យ ។
  • ព្រះសោភិតៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងរឭកឃើញនូវបុព្វេនិវាស ។
  • ព្រះវប្បៈ
  • ព្រះនន្ទត្ថេរ ជាកំពូលលើភិក្ខុដទៃផ្នែកខាងរក្សាទ្វារក្នុងឥន្ទ្រីយ៍ទាំងឡាយ សង្រួមក្នុងភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និងចិត្ត ។
  • ព្រះនាគិតៈ
  • ព្រះគយាកស្សបៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់អរិយធម៌ដ៏វិសេស ។
  • ព្រះទព្វមល្លបុត្ត ជាកំពូលលើភិក្ខុដទៃផ្នែកខាងចាត់ចែងទីសេនាសនៈ ។
  • ព្រះសភិយៈ
  • ព្រះរាហុល ជាកំពូលលើភិក្ខុដទៃផ្នែកខាងអ្នកស្រឡាញ់ការសិក្សា ។
  • ព្រះវិមល
                                     

1.2. ភិក្ខុ សាវ័កដទៃទៀត

  • ព្រះមហានាម
  • ព្រះចុន្ទត្ថេរ ចុន្ទកាម្មារបុត្ត បុត្តរបស់ជាងមាស
  • ព្រះយស
  • ជីវកៈ
  • ព្រះអស្សជិ
                                     

2. ភិក្ខុនី

ភិក្ខុនី គឺស្រីដែលបួសជាភិក្ខុ ។ នៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសមួយចំនួនសព្វថ្ងៃមិនមានទៀតទេ ។

អគ្គសាវិកា

  • ព្រះនាងឧប្បលវណ្ណា ជាកំពូលលើភិក្ខុនីទាំងឡាយផ្នែកខាងមានឫទ្ធិ ។
  • ព្រះនាងខេមា ជាកំពូលលើភិក្ខុនីទាំងឡាយផ្នែកខាងមានបញ្ញា ។

ភិក្ខុនីកំពូល

  • ព្រះនាងបដាចារា
  • ព្រះនាងមហាបជាបតិគោតមី
  • ព្រះនាងយសោធរា

សាវិកាដទៃទៀត

  • ព្រះនាងធម្មទិន្នា
  • ភទ្ទាកាបិលានី
  • ព្រះនាងកុណ្ឌលកេសី
  • ព្រះនាងសិគាលមាតា
  • ព្រះនាងកេសាគោតមី
                                     

3. ឧបាសក

ឧបាសក គឺជាអ្នកដល់ព្រះរតនត្រៃ ជាទីពឹងទីរលឹក គឺគ្រហស្ថដែលចូលកាន់ពុទ្ធសាសនាស៊ប់ ហើយកាន់សីលធម៌ខ្ជាប់ខ្ជួនតាមច្បាប់សម្រាប់ពុទ្ធសាសនិកជនជាគ្រហស្ថ ។

ឧបាសកដទៃទៀត

  • ព្រះបាទវេស្សវ័ណ ជាព្រះសោតាបន្ន
  • មច្ឆរិយកោសិយសេដ្ឋី គឺសេដ្ឋីដែលមានសេចក្តីកំណាញ់យ៉ាងស្វិតស្វាញ ។
  • ព្រះបាទសុទ្ធោទនៈ
  • ព្រះបាទពិម្ពិសារ
  • ព្រះបាទបសេនទិកោសល
  • នន្ទមាណព
                                     

4. ឧបាសិកា

ឧបាសិកា គឺស្រី្តដែលដល់នូវព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ជាទីពឹងទីរលឹក ។

ឧបាសិកាកំពូល

  • ខុជ្ជុត្តរា កំពូលផ្នែកខាងព្រះសូត្រ សម្តែងធម្មបន្ត ។
  • ឧត្តរា កំពូលផ្នែកខាងមានខន្តីចិត្ត អត់ធ្មត់ ។
  • ព្រះនាងសាមាវតី កំពូលផ្នែកខាងមានមេត្តាចិត្ត
  • នន្ទមាតា ជាព្រះអរិយបុគ្គលថ្នាក់អនាគាមី ព្រះនាងទ្រទ្រង់នូវព្រះពុទ្ធវចនៈ ជាពហុស្សូត ។
  • វិសាខា ជាស្រី្តកំពូលផ្នែកខាងឲ្យទាន ។
  • ព្រះនាងមល្លិកាទេវី កំពូលផ្នែកខាងឲ្យទានប្រណិត ។

ឧបាសិកាដទៃទៀត

  • សុជាតា ប្អូនស្រីរបស់មហាឧបាសិកាវិសាខា
  • សុជាតា
  • សិរិមា
  • ចូឡសុភទ្ទា
  • នាងបុណ្ណាទាសី
  • អម្ពបាលី
  • មហាសុភទ្ទា