Back

ⓘ លី ធាមតេង. លោក លីធាមតេង(李添丁 កូនចៅចិនខ្មែរ កើតនៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ១៩៣០ នៅសង្កាត់កំពង់ចាម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បិតាលោកមាននាម លី ម៉ុង(李猛) និងមា ..




                                     

ⓘ លី ធាមតេង

លោក លីធាមតេង(李添丁) កូនចៅចិនខ្មែរ កើតនៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ១៩៣០ នៅសង្កាត់កំពង់ចាម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បិតាលោកមាននាម លី ម៉ុង(李猛) និងមាតាមាននាម សុខ គីម(宋金)។ ភរិយារបស់លោកគឺលោកស្រី លី ធីរៈ ឈ្មោះដើម អ៊ាម គីមហួយ។ ​នៅ​ឆ្នាំ១៩៥៨ លោកបាន​ទៅ​​​ចូលរួម​សន្និសិទ​អ្នកនិពន្ធ​អាហ្រ្វិក-អាស៊ី​ នៅ​តាស្កេនក្នុងសហភាពសូវៀត។

                                     

1. ប្រវត្តិការងារ

  • ​ ជា​សមាជិក​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរ
  • ជានាយផ្នែកស្រាវជ្រាវនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត ក្រសួងធម្មការ
  • សមាជិកក្រុមអភិបាលនៃសមាគមអ្នកនិពន្ធខ្មែរចំនួន១៥លើក
  • ជាអ្នកបង្កើតសមាគមអ្នកនិពន្ធខ្មែរ
                                     

2. ស្នាដៃសំខាន់ៗ

  • រឿង រស្មីចិត្ត, ប្រលោមលោក, ភ្នំពេញ, ១៩៥៥១៩៥៤
  • ពង្សាវតារប្រទេសកម្ពុជា, សិក្សាកថា,១៩៦៤
  • ពង្សាវតារខ្មែរសង្ខេប, សិក្សា​កថា, ១៩៥៩
  • សៀវភៅ អ្នកនិពន្ធល្បីឈ្មោះរបស់ខ្មែរ, សិក្សាកថា, ភ្នំពេញ, ឆ្នាំ១៩៧២
  • វិវត្តន៍នៃអក្សរសាស្រ្តខ្មែរ, សិក្សាកថា, ១៩៧២
  • រឿង សុបិន្តពេលយប់, ប្រលោមលោក, ភ្នំពេញ, ១៩៥៥
  • រឿង សិរីស្វេតច្ឆត្រ, ប្រលោមលោក, ភ្នំពេញ, ១៩៥៥, ១៩៥៤
  • រឿង រំដួលភ្នំគូលេន, ប្រលោមលោក, ភ្នំពេញ, ១៩៥៤
  • អក្សរសាស្រ្តខ្មែរ, សិក្សាកថា, ១៩៦០
  • រឿង​ នារី និងបុប្ផា, ប្រលោមលោក, ភ្នំពេញ, ១៩៦៧
  • បកប្រែ អត្ថបទ ប្រពៃណីអ្នកស្រុកចេនឡា ពីភាសាចិនរបស់លោកជីវ តាក្វាន់
  • ​​ រឿង ព្រះបរមរាជា, ប្រលោមលោក, ភ្នំពេញ, ១៩៥៥
  • រឿង ឆ្លងពពកស្អាប់, ប្រលោមលោក, ភ្នំពេញ, ១៩៦៦