Back

ⓘ បរិវារសព្ទ. តាម ​ប្រពៃណី​ខ្មែរ​យើង​នៅ​សម័យ​បុរាណ​ ការ​ដាក់​ឈ្មោះ​ឲ្យ​កូន​ចៅ​នីមួយៗ​គេ​ច្រើន​ប្រកាន់​ណាស់ ។ គេ​ពុំ​មែន​ចេះ​តែ​ដាក់​ឈ្មោះ​ឲ្យ​ដោយ​ពុំ​បាន​រក​គ្រូ​ ..




                                     

ⓘ បរិវារសព្ទ

តាម ​ប្រពៃណី​ខ្មែរ​យើង​នៅ​សម័យ​បុរាណ​ ការ​ដាក់​ឈ្មោះ​ឲ្យ​កូន​ចៅ​នីមួយៗ​គេ​ច្រើន​ប្រកាន់​ណាស់ ។ គេ​ពុំ​មែន​ចេះ​តែ​ដាក់​ឈ្មោះ​ឲ្យ​ដោយ​ពុំ​បាន​រក​គ្រូ​អាចារ្យ​ដើម្បី​ គន់គូរ​ទស្សទាយ​ដោយ​ក្បួន​វេទ​ជាមុន​ឡើយ ។ ផ្ទុយ​ទៅ​វិញ ការ​ដាក់​ឈ្មោះ​នេះ គេ​ច្រើន​តម្រូវ​ទៅ​តាម​ឫក្សពារ តាម​ពេលា​ល្អ ឡើងស័ក្ត ឡើង​រាសី សម​តាម​លំដាប់​ថ្ងៃ​ខែ​នៃ​កំណើត​ទារក​ដែល​មាន​អត្ថន័យ​សំខាន់​ស្រប​តាម​ គម្ពី​បាលី និង​ស្រប​តាម​សេចក្ដី​ប្រាថ្នា​នៃ​មាតា​បិតា​ចំពោះ​អនាគត​នៃ​ទារក​ទាំង​ នោះ ។

នឹង​ឲ្យ​ឈ្មោះ​នោះ​ទៀត គេ​ត្រូវ​កម្រិត​ចំនួន​ព្យាង្គ គឺ​ចំនួន​ពាក្យ​ក្នុង​ឈ្មោះ​នីមួយៗ​ស្រប​តាម​វណ្ណៈ​គ្រួសារ​ដើម្បី​ជា​វិន័យ ​មួយ​សម្រាប់​សម្គាល់​ដោយ​ប្រាកដ​នូវ​អម្បូរ​ ពូជ ពង្ស នៃ​គ្រួសារ​ដូចតទៅ ៖

ក. ចំពោះ ​ព្រះរាជបុត្រ​ព្រះមហាក្សត្រ: ព្រះនាម​នីមួយៗ​ត្រូវ​មាន​ពាក្យ​ពី​បួន​ព្យាង្គ​ ឡើង​ទៅ ដូចជា ព្រះរាជបុត្រ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ វិរកុមារ សុរិយកុមារ ។ ព្រះបរមនាម​ព្រះបាទ​នរោត្ដម គឺ​រាជាវត្តី ព្រះបាទ​ស៊ីសុវត្ថិ គឺ​សេរីសុវត្ថិ ។ ខ. ចំពោះ​ព្រះរាជវង្សានុវង្ស និង​មន្ត្រី​ដែល​ព្រះរាជា​តាំង​ជា​ក្សត្រ​ពេញ​អង្គ ព្រះនាម​ត្រូវ​មាន​យ៉ាង​ច្រើន​ត្រឹម​តែ​បី​ព្យាង្គ ដូចជា វីរិយៈ ប៉ូរក្ខស៊ី ឥន្ទ្រាវង្ស ក្រុម​ក្សត្រ បលីវ័ណ្ណ ទេពអរជូន ពិស្ណុលោក មន្ត្រី​រាជវង្ស ។ គ. ចំពោះ​ បុត្រ​មន្ត្រី គហបតី និង​មន្ត្រី​កិត្តិយស: នាម​បុត្រ​ត្រូវ​មាន​យ៉ាង​ច្រើន​ត្រឹម​តែ​ពីរ​ព្យាង្គ ដូចជា សម្បត្តិ ចម្រើន សុខា សម្បូរណ៍ ។ល។ ឃ. ចំពោះ ​បុត្រ​ប្រជារាស្ត្រ​សាមញ្ញ​ទូទៅ: នាម​បុត្រ​មាន​តែ​មួយ​ព្យាង្គ ឬ​មួយ​ម៉ាត់​ទេ ពោល​គឺ​ឈ្មោះ សុខ សៅ ម៉ែន ម៉ុក ជា គង់ ។ល។

បើ ​ប្រជារាស្ត្រ​ទាំង​នេះ បាន​ឡើង​បុណ្យ​ស័ក្តិ​ធ្វើ​ជា​មន្ត្រី​កាលណា គេ​គ្រាន់​តែ​បន្ថែម​ទៅ​លើ​ឈ្មោះ​ទាំង​នោះ​នូវ​គោរម្យងារ​ ដូចជា ហ្លួង ពញា ឧកញ៉ា ។ល។

អាស្រ័យ ​ដូច​បាន​អធិប្បាយ​ខាងលើ​នេះ​ស​ឲ្យ​ឃើញ​ថា ចាប់​តាំង​ពី​កិច្ច​ចេញ​ដំណើរ​រហូត​ដល់​សម្ដី​និយាយ​ ព្រម​ទាំង​របៀប​ដាក់​ឈ្មោះ​ឲ្យ​កូន​ចៅ​ទៀត ឃើញ​ថា សុទ្ធ​តែ​មាន​របៀប​ជា​លំដាប់​ថ្នាក់​ខ្ពស់​ទាប មាន​បរិវារ​ហែហម​ជា​កត្តិយស​ជា​ដរាប ។

កំណត់​សម្គាល់ ៖ ការ​បរិយាយ​ខាង​លើ​គឺ​ជា​ភស្តុតាង​ខាង​កំណត់​ត្រា​ដ៏​តូច​មួយ​ ដែល​អាច​នាំ​ឲ្យ​មិត្ត​អ្នក​អាន​​សន្និដ្ឋាន​បាន​ថា ពួក​ស្តេច ឬ មន្ត្រី​ក្រោម​បង្គាប់​ រួម​គំនិត​ជា​មួយ​ពួក​អាចារ្យ​ព្រាហ្ម​​នៅ​សម័យកាល​នោះ​បាន​រើស​អើង​ មើល​ងាយ​ប្រជារាស្ត្រខ្មែរ​​​​​ ដែល​ជា​អំពើ​ដ៏​ថោកទាប​បំផុត ។ ពួក​​ស្តេច​ មន្ត្រី និង ព្រាហ្ម​អាចារ្យ​ ទាំង​នោះ​បាន​ទទួល​យក​​ប្រពៃណី ទំនៀម​ទម្លាប់​​ដ៏​គម្រក់​របស់​ជនជាតិ​ឥណ្ឌា​ ពោល​គឺ​ការ​បែង​ចែក​មនុស្ស​ជា​វណ្ណៈ ព្រាហ្ម ក្សត្រ វេស្ស និង សូទ្រ មក​អនុវត្ត​ដោយ​គ្មាន​កែប្រែ​បន្តិចបន្តួច​សោះ ។ នៅ​ក្នុង​សង្គម​ឥណ្ឌា​បុរាណ ក៏​ដូច​ជា​សម័យ​ទំនើប មនុស្ស​នៅ​ក្នុង​វណ្ណៈ​សូទ្រ​​ទោះ​ទៅ​ដល់​ទី​ណា ទោះ​កែប្រែ​ជំនឿ​ទៅ​កាន់​សាសនា​អ្វី​ក៏​ដោយ ទាំង​គ្រិស្តសាសនា ទាំង​សាសនា​អ៊ីស្លាម ត្រូវ​បាន​មនុស្ស​នៅ​ក្នុង​វណ្ណៈ​​ព្រាហ្ម វណ្ណៈ​ក្សត្រ និង វណ្ណៈ​វេស្ស ដឹង​ភ្លាម​តាម​រយៈ​ឈ្មោះ​របស់​ពួក​សូទ្រ​ ។ ពេល​​ពួក​មនុស្ស​វណ្ណៈ​សូទ្រ​នាំ​កូនចៅ​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​ គ្រូ​បង្រៀន​ត្រូវ​បាន​គេ​តម្រូវ​ឲ្យ​សួរ​រក​វណ្ណៈ​របស់​កុមារ​ទាំង​នោះ ។ បើ​ឪពុក​ម្តាយ​របស់​កុមារ​ទាំង​នោះ​មិន​ប្រាប់​វណ្ណៈ​របស់​កុមារ​ទេ​ ពួក​គ្រូ​ទាំង​នោះ​នឹង​មិន​ចុះ​ឈ្មោះ​ឲ្យ​កុមារ​​ចូល​រៀន​ឡើយ ។ តាម​រយៈ​ត្រកូល គោត្រនាម ឬ គោត្តនាម របស់​កុមារ​នោះ ពួក​គ្រូ​ទាំង​នោះ​​ក៏​នឹង​អាច​ដឹង​ភ្លាម​ថា កុមារ​ណា​មក​ពី​វណ្ណៈ​ណា​មួយ ។ ពួក​កុមារ​មក​ពី​វណ្ណៈ​សូទ្រ​ត្រូវ​បាន​គ្រូ​តម្រូវ​ឲ្យ​អង្គុយ​នៅ​ក្រោយ​គេ​បង្អស់ និង ត្រូវ​បរិភោគ​អាហារ ឬ ទឹក​​នៅ​កន្លែង​ដាច់​ដោយ​ឡែក​ពី​កុមារ​នៃ​វណ្ណៈ​ដទៃ ។

                                     

1. ការ​ចាត់​បរិវាសព្ទ​តាម​ក្រុម​​អក្សរ

ក្រុមអក្សរ ឃ

ឃោរឃៅ: កាចខ្លាំងឥតមេត្តាប្រណី ។ បរិវារសព្ទ: ឃៅដោយចិត្តអាស្រូ គឺឃោរដោយចិត្តអាស្រូវ ។

ក្រុមអក្សរ ង

ងងឹតងងល់: ងងល់មើលមិនយឹត គឺងងឹតមើលមិនយល់ ។ ងរងក់: ងក់មួយសំប៊រ គឺងរមួយសំបក់ ។

ក្រុមអក្សរ ឈ

ឈូឆរ: ឆរដោយអរអ៊ូ គឺឈូដោយអ៊ូអរ ឬឆរទៅស្រ៊ូ គឺឈូទៅស្រ ។

ក្រុមអក្សរ ញ

ញាប់ញ័រ: ញាប់ដោយសន្ធ័រ គឺញ័រដោយសន្ធប់ ។ ញញឹមញញែម: ញញែមសប្បាយចិត្តដោយផ្អែមល្ហឹម គឺញញឹមសប្បាយចិត្តដោយផ្អែមល្ហែម ។

ក្រុមអក្សរ ដ

ដាច់ដោច: ដោចល្ហាច់ គឺដាច់ល្ហោច ឬដាច់ហិនហោច ។ ដំណែដំណឹង: ដំណែដោយហូរហឹងគឺដំណឹងដោយហូរហែ ។

ក្រុមអក្សរ ថ

ថ្កុំថ្កើង: ថ្កុំឧត្តមឧត្តើង គឺថ្កើងឧត្តុង្កឧត្តម ។ ថ្នាក់ថ្នម: ថ្នាក់មិនឲ្យអម គឺថ្នមមិនឲ្យអាក់ ។ ថ្លោះធ្លោយ: ធ្លោយដោយមានការបណ្តែតបណ្តោះ គឺថ្លោះដោយមានការបណ្តែតបណ្តោយ ។

ក្រុមអក្សរ ទ

ទាក់ទង: ទងឲ្យត្រូវតាមទំនាក់ គឺទាក់ឲ្យត្រូវតាមទំនង ។ ទូលំទូលាយ: ទូលំធាយ គឺទូលាយធំ ។

ក្រុមអក្សរ ធ

ធនធាន: ធានដែលជាសម្បត្តិអ្នកមុន គឺធនដែលជាសម្បត្តិអ្នកមាន ពោលគឺសម្បត្តិដែលគង់វង់នៅឬកំពុងទ្រទ្រង់នៅ ។ ធ្ងន់ធ្ងរ: ធ្ងរដូចនៅក្រោមគំនន់ គឺធ្ងន់ដូចនៅក្រោមគំនរ ។

ក្រុមអក្សរ ន

នឹកនា: នារកគ្នីគ្នឹក គឺនឹករកគ្នីគ្នា ។ នឹងនរ: នរ​ជំហឹង គឺ​នឹង​ជំហរ ។ នែបនិត្យ: និត្យឲ្យជែប គឺនែបឲ្យជិត ។

ក្រុមអក្សរ ប

បន្លែបន្លុក: បន្លុកគ្រប់ម៉ែ គឺបន្លែគ្រប់មុខ ។ បីបម: បមដោយថ្នី គឺបីដោយថ្នម ។ ប្រែប្រួល: ប្រួលព្រោះមានការមិនស្រែ គឺប្រែព្រោះមានការមិនស្រួល ។

ក្រុមអក្សរ ផ

ផូរផង់: ផង់ដោយត្រចូរ គឺផូរដោយត្រចង់ ។ ផ្តេកផ្តិត: ផ្តិតស្រឡាញ់ដោយជាប់ចេក គឺផ្តេកស្រឡាញ់ដោយជាប់ចិត្ត ។ ផ្ទះសំបែង: សំបែង​អាត់ គឺ​សម្បត្តិ​ឯង ។

ក្រុមអក្សរ ព

ពោះពង់: មានផ្ទៃពោះ មានគភ៌ < ពង់មូលធ្លោះ គឺពោះមូលថ្លុង ។

ក្រុមអក្សរ ភ

ភ្លើតភ្លើន: ភ្លើនសប្បាយភ្លេចខ្លួនដោយភាន់ចិត្តក្រអ៊ើន គឺភ្លើនសប្បាយភ្លេចខ្លួនដោយភាន់ចិត្តក្រអើត ។

ក្រុមអក្សរ ម

មនុស្សម្នា: ម្នាចាំការពុះ គឺមនុស្សចាំការពារ ឬម្នាជាបរិពុះ គឺមនុស្សជាបរិពារ ។ មមើមមាយ: មមាយនិយើ គឺមមើនិយាយ ឬមមាយរាយមើ គឺមមើរាយមាយ ។ ម៉ឹងម៉ាត់ៈ ម៉ាត់ដោយដាច់ណឹង គឺម៉ឹងដោយដាច់ណាត់ ។

ក្រុមអក្សរ យ

យូរយា: យារហួសច្រើនវេលូរ គឺយូរហួសច្រើនវេលា ។ យំយែក: យែកស្រុម គឺយំស្រែក ។

ក្រុមអក្សរ រ

រវើរវាយ: រវាយនិយាយផ្តេសផ្តាសរាយមើ គឺរវើនិយាយផ្តេសផ្តាសរាយមាយ ។ រួសរាយ: រាយមាត់យ៉ាងពព្រួស គឺរួសមាត់យ៉ាងពព្រាយ ។

ក្រុមអក្សរ ល

លះលែង: លះគ្នាដាច់ជ្រះស្រឡែង គឺលែងគ្នាដាច់ជ្រះស្រឡះ ឬលះគ្នាដោយដាច់សង្វែង គឺលែងគ្នាដោយដាច់សង្វាស ។ ល្អល្អាច់: ល្អាច់ដ គឺល្អដាច់ ។

ក្រុមអក្សរ វ

វត្តវ៉ា

វាងវៃ: វាងដោយជំនាញយ៉ាងរហ័សពុំមានលំអ៊ៃ គឺវៃដោយជំនាញយ៉ាងរហ័សពុំមានលំអៀង ។ វិសេសវិសាល: វិសាលល្អប្រសើរត្រកេស គឺវិសេសល្អប្រសើរត្រកាល ។ វត្តវ៉ា: វ៉ាលោកទាត់ គឺវត្តលោកតា។

ក្រុមអក្សរ ហ

ហួងហែង: ហែងសម្បត្តិទុកសម្រាប់ខ្លួនអួង គឺហួងសម្បត្តិទុកសម្រាប់ខ្លួនឯង ។

ក្រុមអក្សរ អ

អានាចារ: ការប្រព្រឹត្តខុសបែបបទសណ្តាប់ធ្នាប់ ។ អាចារ្យអាចុំ: អាចុំលោកគ្រូខ្ញារ គឺអាចារ្យលោកគ្រូខ្ញុំ ។

                                     

1.1. ការ​ចាត់​បរិវាសព្ទ​តាម​ក្រុម​​អក្សរ ក្រុមអក្សរ ខ

ខ​ខិត ឬ ខង​ខិត: តាម​វចនានុក្រម​ខ្មែរ​បាន​សេចក្ដី​ថា ប្រកាន់​ទុក ចំណាំ​ទុក​នូវ​របស់​អ្វី​មួយ​ថា​ជា​របស់​ខ្លួន ដោយ​ដាក់​សញ្ញា​ជា​សម្គាល់ ។ ឃ្មុំ​នេះ​មាន​គេ​ខខិត​ហើយ ។ មាន​អ្នក​ស្រុក​ខ្លះ​ប្រើ​ពាក្យ ខខិត​ នេះ​ថា ខងខិត វិញ ។ ពាក្យ​ ខងខិត​ ដូចជា​សមរម្យ​ជាង​ពាក្យ ខខិត ព្រោះ​បរិវារស័ព្ទ​ "ខង" អាច​គន្លាស់​បាន​ជា​ពាក្យ "ខង​ទុក​ជា​ទ្រព្យ​ក្នុង​មួយ​របិត" គឺ "ខិត​ទុក​ជា​ទ្រព្យ​ក្នុង​មួយ​របង" ពោល​គឺ​ជា​ទ្រព្យ​ជាប់​បំណង មាន​ម្ចាស់​គេ ហាក់​ដូចជា​ទ្រព្យ​មួយ​នៅ​ក្នុង​របង​ផ្ទះ ។ ខាប់ខណ្ឌ ឬ ខណ្ឌខាប់: តាមវចនានុក្រមបានសេចក្ដីថា ដែលចង្អៀតណែនណាន់ ប៉ុន្តែមានខណ្ឌជាជួរ ជាសង្កាត់ ដាច់ដោយប៉ែក ដោយឡែកពីគ្នា ។ ទីចង្អៀតខាប់ខណ្ឌ មនុស្សច្រើនពាន់ឈរខាប់ខណ្ឌតាន់តាប់ ។ បរិវារស័ព្ទ" ខាប់” អាចគន្លាស់បានជាពាក្យ" ខាប់ច្រើនពាន់ចង្អៀតតាប់តាន់” គឺ" ខណ្ឌច្រើនពាន់ចង្អៀតតាន់តាប់” ។ ខិតខំ: ខិតធ្វើការឲ្យអស់ពីចំ គឺខំធ្វើការឲ្យអស់ពីចិត្ត ។ ខ្ជះខ្ជាយ: ខ្ជាយជះចោលដោយរាត់រះ គឺខ្ជះជះចោលដោយរាត់រាយ ។ ខ្នល់ខ្នើយ: ខ្នល់សម្រាប់កើយ គឺខ្នើយសម្រាប់កល់ ។ ខ្លាំងក្លា: ក្លាគ្រប់ប្រកាំង គឺខ្លាំងគ្រប់ប្រការ ។ ខ្វល់ខ្វាយ: ខ្វាយក្នុងរូបកល់ គឺខ្វល់ក្នុងរូបកាយ ។ ខ្វាយរកមធ្យោបល់ គឺខ្វល់រកមធ្យោបាយ ។

                                     

1.2. ការ​ចាត់​បរិវាសព្ទ​តាម​ក្រុម​​អក្សរ ក្រុមអក្សរ គ

គិតគូរ: គូរដើម្បីឲ្យធិត គឺគិតដើម្បីឲ្យធូរ ។ គំរោះគំរើយ: គំរើយព្រៃផ្សៃយ៉ាងជម្លោះ គឺគំរោះព្រៃផ្សៃយ៉ាងជម្លើយ ។ គ្រាំគ្រា: ដែលចាស់ណាស់ ទ្រេតទ្រោម ទ្រុឌទ្រោម ។ បរិវារសព្ទ: គ្រាដោយចាស់ជរាំ គឺគ្រាំដោយចាស់ជរា ។

                                     

1.3. ការ​ចាត់​បរិវាសព្ទ​តាម​ក្រុម​​អក្សរ ក្រុមអក្សរ ឃ

ឃោរឃៅ: កាចខ្លាំងឥតមេត្តាប្រណី ។ បរិវារសព្ទ: ឃៅដោយចិត្តអាស្រូ គឺឃោរដោយចិត្តអាស្រូវ ។

                                     

1.4. ការ​ចាត់​បរិវាសព្ទ​តាម​ក្រុម​​អក្សរ ក្រុមអក្សរ ង

ងងឹតងងល់: ងងល់មើលមិនយឹត គឺងងឹតមើលមិនយល់ ។ ងរងក់: ងក់មួយសំប៊រ គឺងរមួយសំបក់ ។

                                     

1.5. ការ​ចាត់​បរិវាសព្ទ​តាម​ក្រុម​​អក្សរ ក្រុមអក្សរ ច

ចង្អៀតចង្អល់: ចង្អល់តប់ប្រមៀត គឺចង្អៀតតប់ប្រមល់ ។ ចានក្បាន: ក្បានគ្នាតែនឹងចែ គឺក្បែរគ្នាតែនឹងចាន ។ ចែចង់: ចែល្បូងឲ្យព្រមដោយតាមដោយផ្លូវស្នង់ គឺចង់ល្បួងឲ្យព្រម ដោយតាម ដោយផ្លូវស្នេហ៍ ។ ចែចូវ: ចូវដើម្បីបើកផ្លែ គឺចែដើម្បីបើកផ្លូវ ។ ចំណីចំណុក: ចំណុកច្រើនគ្រប់ម៉ី គឺចំណីច្រើនគ្រប់មុខ ។

                                     

1.6. ការ​ចាត់​បរិវាសព្ទ​តាម​ក្រុម​​អក្សរ ក្រុមអក្សរ ឆ

ឆោមឆាយ: ឆាយល្អល្បីទៅឆ្ងោម គឺឆោមល្អល្បីទៅឆ្ងាយ ។ ឆ្មើងឆ្មៃ: ឆ្មៃវាយឫកឲ្យមានតម្លើង គឺឆ្មើងវាយឫកឲ្យមានតម្លៃ ។ ឆ្លេឆ្លា: ឆ្លេដោយស្ទុះហា គឺឆ្លាដោយស្ទុះហេ ។ ឆ្អែតឆ្អន់: ឆ្អន់គ្រប់ក្រែត គឺឆ្អែតគ្រប់គ្រាន់ ។

                                     

1.7. ការ​ចាត់​បរិវាសព្ទ​តាម​ក្រុម​​អក្សរ ក្រុមអក្សរ ជ

ជាតិជៅ: រសជាតិ​សំខាន់​ដែល​មាន​ប្រចាំ​ក្នុង​អាហារ ក្នុង​គ្រឿង​បរិភោគ​គ្រប់​ប្រភេទ ឬ​ក្នុង​តម្រេក ។ល។ សម្ល​នេះ​មាន​ជាតិជៅ​ណាស់ ។ បរិវារសព្ទ: ជៅ​នេះ​អ្នក​ប្រាជ្ញ​បុរាណ ប្រហែល​ជា​មាន​គំនិត​ប្រដូច​ទៅ​នឹង​រសជាតិ​ដ៏​សំខាន់ ពិសេស​ជាង​គេ​ក្នុង​លោក​ ពោល​គឺ រសជាតិ​ឆ្ងាញ់​មួយ​ប្រភេទ ក្នុង​តម្រេក ដូច្នេះ បរិវារសព្ទ ជៅ​នេះ​យើង​អាច​ដោះស្រាយ​បាន​ជា​វគ្គ​មួយ​ថា​ ៖ ជៅ​នៅ​កៀន​ភ្លាត គឺ​ជាតិ​នៅ​កៀន​ភ្លៅ ពោល​គឺ​មាន​តែ​រសជាតិ​កន្លែង​នេះ​ហើយ​ដែល​មាន​ឱជារស​សំខាន់​ជាង​គេ​ក្នុង​លោក ។ ជ្រុលជ្រួស: ជ្រួសដើរហ៊ុល គឺជ្រុលដើរហួស ។ ជ្រោមជ្រែង: ជ្រោមដោយចោមរែង គឺជ្រែងដោយចោមរោម ។ ជំទាវជំទោក: ជំទោក​បាន​មក​ពី​ស្នាវ គឺ​ជំទាវ​បាន​មក​ពី​ស្នូក ប្រដាប់​ភេទ ។ នេះ​គឺ​ជា​ពាក្យ​បន្តុះ​បង្អាប់​ដល់​មនុស្ស​ស្រី​មួយ​ចំនួន​ដែល​គ្មាន​ចំណេះ​វិជ្ជា ឬ គោរម្យងារ​ត្រឹម​ត្រូវ​តាម​​ព្រះ​រាជក្រិត្យ ប៉ុន្តែ​ចង់​ឲ្យ​ប្រជាជន​ហៅ​ពួក​គេ​ថា លោក​ជំទាវ ។ ស្ត្រី​ទាំង​នោះ​ជា​មនុស្ស​​មាន​មោទនភាព​ខ្ពស់​ក្រៃ​ពេក ប្រើប្រាស់​អំណាច​របស់​ប្តី​ជា​មន្ត្រី, ​ទ្រព្យ​សម្បត្តិ​ និង បក្សពួក ដើម្បី​ជិះជាន់​ គំរាមកំហែង កេង​ប្រវញ្ច​ប្រជាជន​ស្លូតត្រង់​តាម​អំពើ​ចិត្ត ។ ដូច្នេះ​ទើប​ប្រជាជន​នាំ​គ្នា​ប្រើពាក្យ​ទាំង​នេះ​ពីក្រោយ​ខ្នង ឧទាហរណ៍ "​បុណ្យ​ចូល​ឆ្នាំ​នៅ​វត្ត​យើង​ឆ្នាំ​នេះ​មាន​ ពួក​អាច់ម៉ាដុំ ឯកឧត្តម អ្នក​មីនាង ស្ត្រី​ជាប់​ខ្សែ​ស្តេច និង ជំទាវជំទោក​ ច្រើន​គរ​ដឹក​មក​ចូលរួម" ។ យោង​តាម​សៀវភៅ​វចនានុក្រម​សម្តេច​សង្ឃរាជ​ ជួន ណាត ពាក្យ​ ជំទាវ គឺ​ជា​ បណ្តា​ស័ក្តិ​សម្រាប់​ស្ត្រី​ជា​ភរិយា​សេនាបតី ដោយ​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត ទ្រង់​ប្រោស​ព្រះ​រាជទាន​តាំង ឧទាហរណ៍ លោក​ជំទាវ លោក​ស្រី ។ បណ្តាស័ក្តិ​នេះ ទោះ​បី​ភរិយា​របស់​មន្ត្រី​ស័ក្តិ​ ១០ ហ៊ួរ​ពាន់​ឯ​ទៀត​ៗ ក្រៅ​ពី​សេនាបតី​ក៏​ដោយ, ស្រេច​នឹង​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត, បើ​ទ្រង់​ព្រះ​មេត្តា​ប្រោស​ព្រះ​រាជទាន​តាំង​ក៏​បាន ។ ពាក្យ​នេះ កាល​ពី​ក្នុង​សម័យ​បុរាណ ប្រហែល​ជា​ហៅ​ ចាំ​ទាវ ឬ ចំ​ទាវ ទេ​ដឹង? ព្រោះ​បាន​សង្កេត​ឃើញ​ថា ប្រហែល​ក្លាយ​មក​ពី​ពាក្យ​សៀម​សម័យ​បុរាណ​យូរ​អង្វែង​ហើយ​ថា ប្រៈចាំទាវ អាន​ថា ប្រាក់ចាំថាវ ប្រែ​ថា "ប្រចាំ​ជើង" ឬ ហ្យិង​ប្រៈចាំ​ទាវ អាន​ថា យិង​ប្រាក់ចាំ​ថាវ ប្រែ​ថា "​ស្ត្រី​ប្រចាំ​ជើង" គឺ​ស្ត្រី​អ្នក​នៅ​ប្រចាំ​ការ​បម្រើ​ជិត​ជើង​ស្វាមី ភរិយា, ជា​ពាក្យ​ប្រែ​ចេញ​មក​អំពី​​ភាសា​សំស្ក្រឹត និង បាលី ថា បាទបរិចារិកា? ​



                                     

1.8. ការ​ចាត់​បរិវាសព្ទ​តាម​ក្រុម​​អក្សរ ក្រុមអក្សរ ឈ

ឈូឆរ: ឆរដោយអរអ៊ូ គឺឈូដោយអ៊ូអរ ឬឆរទៅស្រ៊ូ គឺឈូទៅស្រ ។

                                     

1.9. ការ​ចាត់​បរិវាសព្ទ​តាម​ក្រុម​​អក្សរ ក្រុមអក្សរ ញ

ញាប់ញ័រ: ញាប់ដោយសន្ធ័រ គឺញ័រដោយសន្ធប់ ។ ញញឹមញញែម: ញញែមសប្បាយចិត្តដោយផ្អែមល្ហឹម គឺញញឹមសប្បាយចិត្តដោយផ្អែមល្ហែម ។

                                     

1.10. ការ​ចាត់​បរិវាសព្ទ​តាម​ក្រុម​​អក្សរ ក្រុមអក្សរ ដ

ដាច់ដោច: ដោចល្ហាច់ គឺដាច់ល្ហោច ឬដាច់ហិនហោច ។ ដំណែដំណឹង: ដំណែដោយហូរហឹងគឺដំណឹងដោយហូរហែ ។

                                     

1.11. ការ​ចាត់​បរិវាសព្ទ​តាម​ក្រុម​​អក្សរ ក្រុមអក្សរ ត

តាក់តែង: តាក់ឲ្យបានល្អចែង គឺតែងឲ្យបានល្អជាក់ ។ តឹងតែង: តែងឲ្យដូចខ្សែខ្លឹងគឺតឹងឲ្យដូចខ្សែខ្លែង ។ តូចតាច: តាចមែនតែច្រើនកូច គឺតូចមែនតែច្រើនកាច ។ តាចគ្មានអំណូច គឺតូចគ្មានអំណាច ។ ត្រាណត្រើយ: ត្រាណអវសោយ គឺត្រើយអវសាន ។ ត្រួតត្រា: ត្រាមើលពិនិត្យគួត គឺត្រួតមើលពិនិត្យការ ។ ត្អូញត្អែរ: ត្អែរចែប៉ប្រូញ គឺត្អូញចែប៉ប្រែ ។

                                     

1.12. ការ​ចាត់​បរិវាសព្ទ​តាម​ក្រុម​​អក្សរ ក្រុមអក្សរ ថ

ថ្កុំថ្កើង: ថ្កុំឧត្តមឧត្តើង គឺថ្កើងឧត្តុង្កឧត្តម ។ ថ្នាក់ថ្នម: ថ្នាក់មិនឲ្យអម គឺថ្នមមិនឲ្យអាក់ ។ ថ្លោះធ្លោយ: ធ្លោយដោយមានការបណ្តែតបណ្តោះ គឺថ្លោះដោយមានការបណ្តែតបណ្តោយ ។

                                     

1.13. ការ​ចាត់​បរិវាសព្ទ​តាម​ក្រុម​​អក្សរ ក្រុមអក្សរ ទ

ទាក់ទង: ទងឲ្យត្រូវតាមទំនាក់ គឺទាក់ឲ្យត្រូវតាមទំនង ។ ទូលំទូលាយ: ទូលំធាយ គឺទូលាយធំ ។

                                     

1.14. ការ​ចាត់​បរិវាសព្ទ​តាម​ក្រុម​​អក្សរ ក្រុមអក្សរ ធ

ធនធាន: ធានដែលជាសម្បត្តិអ្នកមុន គឺធនដែលជាសម្បត្តិអ្នកមាន ពោលគឺសម្បត្តិដែលគង់វង់នៅឬកំពុងទ្រទ្រង់នៅ ។ ធ្ងន់ធ្ងរ: ធ្ងរដូចនៅក្រោមគំនន់ គឺធ្ងន់ដូចនៅក្រោមគំនរ ។

                                     

1.15. ការ​ចាត់​បរិវាសព្ទ​តាម​ក្រុម​​អក្សរ ក្រុមអក្សរ ន

នឹកនា: នារកគ្នីគ្នឹក គឺនឹករកគ្នីគ្នា ។ នឹងនរ: នរ​ជំហឹង គឺ​នឹង​ជំហរ ។ នែបនិត្យ: និត្យឲ្យជែប គឺនែបឲ្យជិត ។

                                     

1.16. ការ​ចាត់​បរិវាសព្ទ​តាម​ក្រុម​​អក្សរ ក្រុមអក្សរ ប

បន្លែបន្លុក: បន្លុកគ្រប់ម៉ែ គឺបន្លែគ្រប់មុខ ។ បីបម: បមដោយថ្នី គឺបីដោយថ្នម ។ ប្រែប្រួល: ប្រួលព្រោះមានការមិនស្រែ គឺប្រែព្រោះមានការមិនស្រួល ។

                                     

1.17. ការ​ចាត់​បរិវាសព្ទ​តាម​ក្រុម​​អក្សរ ក្រុមអក្សរ ផ

ផូរផង់: ផង់ដោយត្រចូរ គឺផូរដោយត្រចង់ ។ ផ្តេកផ្តិត: ផ្តិតស្រឡាញ់ដោយជាប់ចេក គឺផ្តេកស្រឡាញ់ដោយជាប់ចិត្ត ។ ផ្ទះសំបែង: សំបែង​អាត់ គឺ​សម្បត្តិ​ឯង ។

                                     

1.18. ការ​ចាត់​បរិវាសព្ទ​តាម​ក្រុម​​អក្សរ ក្រុមអក្សរ ព

ពោះពង់: មានផ្ទៃពោះ មានគភ៌ < ពង់មូលធ្លោះ គឺពោះមូលថ្លុង ។

                                     

1.19. ការ​ចាត់​បរិវាសព្ទ​តាម​ក្រុម​​អក្សរ ក្រុមអក្សរ ភ

ភ្លើតភ្លើន: ភ្លើនសប្បាយភ្លេចខ្លួនដោយភាន់ចិត្តក្រអ៊ើន គឺភ្លើនសប្បាយភ្លេចខ្លួនដោយភាន់ចិត្តក្រអើត ។

                                     

1.20. ការ​ចាត់​បរិវាសព្ទ​តាម​ក្រុម​​អក្សរ ក្រុមអក្សរ ម

មនុស្សម្នា: ម្នាចាំការពុះ គឺមនុស្សចាំការពារ ឬម្នាជាបរិពុះ គឺមនុស្សជាបរិពារ ។ មមើមមាយ: មមាយនិយើ គឺមមើនិយាយ ឬមមាយរាយមើ គឺមមើរាយមាយ ។ ម៉ឹងម៉ាត់ៈ ម៉ាត់ដោយដាច់ណឹង គឺម៉ឹងដោយដាច់ណាត់ ។

                                     

1.21. ការ​ចាត់​បរិវាសព្ទ​តាម​ក្រុម​​អក្សរ ក្រុមអក្សរ យ

យូរយា: យារហួសច្រើនវេលូរ គឺយូរហួសច្រើនវេលា ។ យំយែក: យែកស្រុម គឺយំស្រែក ។

                                     

1.22. ការ​ចាត់​បរិវាសព្ទ​តាម​ក្រុម​​អក្សរ ក្រុមអក្សរ រ

រវើរវាយ: រវាយនិយាយផ្តេសផ្តាសរាយមើ គឺរវើនិយាយផ្តេសផ្តាសរាយមាយ ។ រួសរាយ: រាយមាត់យ៉ាងពព្រួស គឺរួសមាត់យ៉ាងពព្រាយ ។

                                     

1.23. ការ​ចាត់​បរិវាសព្ទ​តាម​ក្រុម​​អក្សរ ក្រុមអក្សរ ល

លះលែង: លះគ្នាដាច់ជ្រះស្រឡែង គឺលែងគ្នាដាច់ជ្រះស្រឡះ ឬលះគ្នាដោយដាច់សង្វែង គឺលែងគ្នាដោយដាច់សង្វាស ។ ល្អល្អាច់: ល្អាច់ដ គឺល្អដាច់ ។

                                     

1.24. ការ​ចាត់​បរិវាសព្ទ​តាម​ក្រុម​​អក្សរ ក្រុមអក្សរ វ

វត្តវ៉ា

វាងវៃ: វាងដោយជំនាញយ៉ាងរហ័សពុំមានលំអ៊ៃ គឺវៃដោយជំនាញយ៉ាងរហ័សពុំមានលំអៀង ។ វិសេសវិសាល: វិសាលល្អប្រសើរត្រកេស គឺវិសេសល្អប្រសើរត្រកាល ។ វត្តវ៉ា: វ៉ាលោកទាត់ គឺវត្តលោកតា។

                                     

1.25. ការ​ចាត់​បរិវាសព្ទ​តាម​ក្រុម​​អក្សរ ក្រុមអក្សរ ស

សងសឹក: សឹកតបវិញដោយអំពើអាក្រក់ពន់ឡង គឺសងតបវិញដោយអំពើអាក្រក់ពន្លឹក ។ សមសួន: សួននឹងខ្លំ គឺសមនឹងខ្លួន ពោលគឺឫកពារសមតាមវណ្ណៈខ្លួន មិនហួសប្រមាណ ។ សម្លសម្លុក: សម្លុកបង់ប្រហ គឺសម្លបង់ប្រហុក ។ ស្នេហ៍ស្នង: ស្នងនៃមាសបែ គឺស្នេហ៍នៃមាសបង ។ ស្បថស្បែ: ស្បែដោយពាក្យសច្ចាប្រកាសថាមិនកត់ គឺស្បថដោយពាក្យសច្ចាថាមិនកែ ។ ស្លេកស្លាំ: ស្លេកប៉ាំង គឺស្លាំងពេក ។

                                     

1.26. ការ​ចាត់​បរិវាសព្ទ​តាម​ក្រុម​​អក្សរ ក្រុមអក្សរ ហ

ហួងហែង: ហែងសម្បត្តិទុកសម្រាប់ខ្លួនអួង គឺហួងសម្បត្តិទុកសម្រាប់ខ្លួនឯង ។

                                     

1.27. ការ​ចាត់​បរិវាសព្ទ​តាម​ក្រុម​​អក្សរ ក្រុមអក្សរ អ

អានាចារ: ការប្រព្រឹត្តខុសបែបបទសណ្តាប់ធ្នាប់ ។ អាចារ្យអាចុំ: អាចុំលោកគ្រូខ្ញារ គឺអាចារ្យលោកគ្រូខ្ញុំ ។