Back

ⓘ គោលការណ៍នីត្យានុកូលភាព. មេរៀននេះ មានគោលបំណងអោយនិស្សិតយល់ដឹងពីអំណាច ឋានានុក្រមច្បាប់ដែលមាន នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ។ និស្សិតអាចមានចំណេះដឹងជាមូលដ្ឋានដើម្ប ..




                                     

ⓘ គោលការណ៍នីត្យានុកូលភាព

មេរៀននេះ មានគោលបំណងអោយនិស្សិតយល់ដឹងពីអំណាច ឋានានុក្រមច្បាប់ដែលមាន នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ។ និស្សិតអាចមានចំណេះដឹងជាមូលដ្ឋានដើម្បីប្តឹងប្តល់ទៅតុលា ការរដ្ឋបាល ដើម្បីសុំមោឃៈភាពរាល់លិខិតរដ្ឋបាល ដែលចេញដោយអាជ្ញាធរសាធារណៈ ទាំងឡាយណា ដែលផ្ទុយទៅនឹងឋានានុក្រមធម្មនិយាមគតិយុត្តិ ។

                                     

1. ឋានានុក្រមនៃធម្មនិយាមគតិយុត្ត

តាមលំនាំ ហាន្ស កែលសិន គ្រប់ច្បាប់ទាំងអស់ក្នុងន័យសម្ភារៈ មិនមែនសុទ្ធតែស្ថិតនៅក្នុងលំដាប់តែមួយនោះទេ ។ ឋានុក្រមនៃច្បាប់ត្រូវបានបង្កើតឡើង ស្របទៅតាមលំដាប់ជាសាជីជ្រុងរបស់លោក កែល សិន ។ ការកំណត់អោយមានឋានានុក្រមច្បាប់មានប្រយោជន៍ខ្លាំងណាស់ ព្រោះថាបទដ្ឋាន ដែលនៅ លំដាប់ទាបជាងមិនអាចធ្វើបដិប្បញ្ញត្តិ ឬ និរាករបទដ្ឋានដែលស្ថិតនៅក្នុងលំដាប់ ខ្ពស់ជាងទេ ។ ចាប់ពីកំពូលនៃសាជីជ្រុងរហូតដល់ខាងក្រោម គេឃើញមាន រដ្ឋធម្មនុញ្ញ ក សន្ធិសញ្ញា និង កិច្ចព្រមព្រៀងអន្តរជាតិ ខ ច្បាប់ក្នុងន័យទម្រង់ គ និង បទបញ្ជា ឃ ។

                                     

1.1. ឋានានុក្រមនៃធម្មនិយាមគតិយុត្ត ក. រដ្ឋធម្មនុញ្ញ

មាត្រា ១៥០ ថ្មីនៃរដ្ឋធម្មនុញ្ញចាត់ទុករដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលនៃព្រះរាជាណាចក្រ កម្ពុជា ។ ក្នុងន័យសម្ភារៈ រដ្ឋធម្មនុញ្ញជាបណ្តាវិធានសរសេរ ឬ បវេណីទាំងឡាយណាដែល កំណត់ពីទម្រង់របស់រដ្ឋពីការចាត់ចែង និង ការអនុវត្តន៍អំណាច ។ ក្នុងន័យទម្រង់ រដ្ឋធម្មនុញ្ញ ជាឯកសារដែលពាក់ព័ន្ធនឹងស្ថាប័ននយោបាយ ហើយត្រូវបង្កើតឡើង និង កែប្រែទៅតាមនីតិ វិធីមួយខុសពីនីតិវិធីបញ្ញត្តិធម្មតា ។ នីតិវិធីពិសេសរបស់រដ្ឋធម្មនុញ្ញ ស្តែងអោយឃើញអំពី លក្ខណៈរដ្ឋធម្មនុញ្ញតឹងព្រោះថាវិធានដែលធ្វើឡើងតាមនីតិវិធីពិសេស និង មានកម្លាំងគតិយុត្ត ខ្លាំងក្លាដែលដាក់វិធាននោះអោយស្ថិតនៅក្នុងលំដាប់ទីមួយនៃឋានានុក្រមច្បាប់ ។ ផ្ទុយទៅវិញ រដ្ឋធម្មនុញ្ញជារដ្ឋធម្មនុញ្ញទន់ នៅពេលដែលរដ្ឋធម្មនុញ្ញមានកម្លាំងគតិយុត្ត ដូចជាច្បាប់ធម្មតា ហើយអាចត្រូវវិសោធនកម្មដោយច្បាប់ធម្មតាបាន ។ រដ្ឋធម្មនុញ្ញៃនព្រះរាជាណាចក្រកម្ពុជា យើងជារដ្ឋធម្មនុញ្ញតឹង ព្រោះរដ្ឋធម្មនុញ្ញជាច្បាប់គ្រឹះ និង ជាច្បាប់កំពូល ហើយបើផ្អែកតាម មាត្រា ១៥១ ថ្មីនៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវធ្វើតាមវិធានមួយ ដែលខុសទៅនឹងការធ្វើវិសោធនកម្មច្បាប់ធម្មតា ។ ការផ្តើមសើរើ ឬ ធ្វើវិសោធនកម្មរដ្ឋធម្ម នុញ្ញ ជាសិទ្ធិរបស់ព្រះមហាក្សត្រ របស់នាយករដ្ឋមន្ត្រី និង របស់ប្រធានរដ្ឋសភា តាមសេចក្តី ស្នើរបស់តំណាងរាស្ត្រមួយភាគបួននៃសមាជិករដ្ឋសភាទាំងមូល ។ គ្រប់ការសើរើ ឬ ការធ្វើ វិសោធនកម្មត្រូវធ្វើឡើងដោយច្បាប់រដ្ឋធម្មនុញ្ញ ដែលអនុម័តដោយសភាតាមមតិភាគច្រើនពីរ ភាគបីនៃសមាជិករដ្ឋសភាទាំងមូល ។ ការតម្រូវអោយមានសម្លេងភាគច្រើនពីរភាគបី គឺក្នុង បំណងចៀសវាងនូវការធ្វើវិសោធនកម្ម មិនស្របពេលវេលា ។ រដ្ឋធម្មនុញ្ញៃនព្រះរាជាណា ចក្រកម្ពុជាចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ១៩៩៣ ត្រូវធ្វើវិសោធនកម្ម បួនដង មកហើយរហូតមក ដល់បច្ចុប្បន្ននេះ ។ លើកទីមួយធ្វើឡើងនៅថ្ងៃ ទី ១៤ ខែ កញ្ញា ឆ្នាំ ១៩៩៤ ក្នុងបំណងដោះ ស្រាយការលំបាកទាក់ទងព្រះរាជអវត្តមានរបស់ព្រះមហាក្សត្រ ព្រោះថានៅពេលដែលព្រះ មហាក្សត្រអវត្តមាន ពុំមានថ្នាក់ដឹកនាំណានឹងចុះហត្ថលេខាលើព្រះរាជក្រមប្រកាសអោយប្រើ ច្បាប់ដែលអនុម័តដោយរដ្ឋសភា និង លើព្រះរាជក្រិត្យដែលស្នើដោយគណៈរដ្ឋមន្ត្រីទេ ។ ដូច នេះ អត្ថបទច្បាប់ដែលបានអនុម័តសម្រេចរួចហើយ មិនអាចចូលជាធរមានឡើយ ។ ការនេះ ជាមូលហេតុនាំអោយមានភាពរាំងស្ទះនៅក្នុងប្រទេស ។ អាស្រ័យហេតុនេះហើយទើប អ្នកនី តិបញ្ញត្តិបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញោដាយកំណត់ថា ក្នុងពេលដែលព្រះមហាក្សត្រប្រឈួន ហើយត្រូវព្យាបាលព្រះរោគនៅបរទេស ព្រះមហាក្សត្រមានសិទ្ធិផ្ទេរអំណាចឡាយព្រះហស្ត លេខាលើព្រះរាជក្រម ឬ ព្រះរាជក្រិត្យទៅអោយប្រមុខរដ្ឋស្តីទី ចុះហត្ថលេខាជំនួសដោយព្រះ រាជសារប្រគល់សិទ្ធិ ។ ច្បាប់រដ្ឋធម្មនុញ្ញទី ពីរ គឺច្បាប់ចុះថ្ងៃទី ៤ ខែ មីនា ឆ្នាំ ១៩៩៩ ស្តីពីការ ធ្វើវិសោធនកម្មមាត្រា ១១-១២- ២២-២៤- ២៦- ២៨-៣០-៣៤-៥១-៩០-៩១-៩៣ និង ជំពូក ទី ៨ ដល់ទី ១៤ នៃរដ្ឋធម្មនុញ្ញែដលមានគោលដៅសំខាន់បង្កើត ព្រឹទ្ធិសភា ។ តាមច្បាប់ខាងលើ របប ទ្វិសសភានិយម ត្រូវបានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជា ។ ច្បាប់ធម្មនុញ្ញោលីក ទី ៣ គឺច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ចុះថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០០៤ ។ ច្បាប់ធម្មនុញ្ញោនះ បង្កើតឡើងដើម្បីដោះស្រាយវិបត្តិនយោបាយដែលជាប់ គាំងអស់រយៈពេលមួយឆ្នាំ ក្រោយពីការបោះឆ្នោតនីតិការទី ៣ ឆ្នាំ ២០០៣ ។ ច្បាប់ធម្មនុញ្ញ លើកទី ៤ ក្នុងឆ្នាំ ២០០៦ ស្តីពីការធ្វើវិសោធនកម្មមាត្រាមួយចំនួនទាក់ទងនឹងការបង្កើតរដ្ឋា ភិបាលថ្មីក្រោយពីការបោះឆ្នោតរួច ។ តាមរយៈច្បាប់នេះ គណបក្សនយោបាយណាដែលមាន សម្លេងអសនៈនៅក្នុងរដ្ឋសភា ចាប់ពីសីម្លេង ៥០% បូក មួយឡើងទៅ អាចបង្កើតរដ្ឋាភិបាល តែម្នាក់ឯងបាន ។ កាលពីមុនមានច្បាប់នេះ គណៈបក្សនយោបាយចាំបាច់ត្រូវតែមានសម្លេង ចាប់ពី ៧០% បូកមួយ ឡើងទៅទើបអាចបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបាន ។ ភាពខ្ពង់ខ្ពស់របស់រដ្ឋធម្មនុញ្ញតម្រូវអោយបទដ្ឋានដែលមានឋានានុក្រមទាបជាងត្រូវតែ ស្របនឹងរដ្ឋធម្មនុញ្ញ ។ ការត្រួតពិនិត្យធម្មនុញ្ញភាពត្រូវបានធានាដោយក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះច្បាប់ទាំងឡាយណាដែលចេញដោយសភា ។ ប៉ុន្តែក្រុមប្រឹក្សាធម្មនុញ្ញអាច អាចត្រួត ពិនិត្យធម្មនុញ្ញភាពនៃច្បាប់បានល្គឹកណាតែគេបំពេញលក្ខខណ្ឌមួយចំនួន ។ ជាតំបូងត្រូវមានអ្នក ប្តឹង ។ ប្រសិនបើបណ្តឹងធ្វើឡើងមុនពេលដែលច្បាប់ ត្រូវបានប្រកាសអោយប្រើប្រាស់ដោយ ព្រះមហាក្សត្រ ជនដែលមានសិទ្ធិប្តឹងគឺព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា តំណាងរាស្ត្រចំនួនមួយភាគដប់ ប្រធានព្រឹទ្ធសភា ឬ សមាជិកព្រឹទ្ធសភាចំនួនមួយភាគបួន ។ ចំពោះច្បាប់ធម្មតា រដ្ឋធម្មនុញ្ញមិនតម្រូវអោយាមានការត្រួតពិនិត្យធម្មនុញ្ញភាពដោយខានមិន បាននោះទេ ។ ផ្ទុយទៅវិញ សម្រាប់បទបញ្ជាផ្ទៃក្នុងរបស់សភា បទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា និង ច្បាប់រៀបចំអង្គការ ការត្រួតពិនិត្យធម្មនុញ្ញភាពជាការចាំបាច់ដែលច្បាប់តម្រូវ ។ ក្រោយ ពីច្បាប់ប្រកាសអោយប្រើ ជនដែលមានសិទ្ធិប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញគឺព្រះមហាក្សត្រ ប្រធាន ព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី សមាជិកព្រឹទ្ធសភាចំនួនមួយភាគបួន តំណាងរាស្ត្រ មួយភាគដប់ ឬ តុលាការ ។

                                     

1.2. ឋានានុក្រមនៃធម្មនិយាមគតិយុត្ត ខ. សន្ធិសញ្ញា និង កិច្ចព្រមព្រៀងអន្តរជាតិ

សន្ធិសញ្ញា និង កិច្ចព្រមព្រៀងអន្តរជាតិគឺជាការព្រមព្រៀងដែលធ្វើឡើងរវាងរដ្ឋមួយួ ឬ ច្រើន ឬ ប្រធានសង្គមអន្តរជាតិផ្សេងៗទៀត ដើម្បីបង្កើតអានុភាពគតិយុត្តនៅក្នុងទំនាក់ទំនង ទៅវិញទៅមករបស់ខ្លួន ។ ការកំណត់ឋានានុក្រមរបស់សន្ធិសញ្ញា និង កិច្ចព្រមព្រៀងអន្តរជាតិ នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយនាពេលបច្ចុប្បន្ន ។ គេអាចកំណត់ទំនាក់ទំនងរវាង រដ្ឋធម្មនុញ្ញ និង សន្ធិសញ្ញា និង កិច្ចព្រមព្រៀងអន្តរជាតិបានទោះបីជាបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ពាក់ព័ន្ធនឹងបញ្ហានេះទាមទារ អោយមានការបកស្រាយអោយបានច្បាស់លាស់ ជាមុនសិន ក៏ដោយ ។ តាមមាត្រា ១៥០ ថ្មីនៃរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣ ចែងថារដ្ឋធម្មនុញ្ញជាច្បាប់កំពូល ។ ទន្ទឹមនឹងនេះរដ្ឋធម្មនុញ្ញក៏បានលើកឡើងពីសន្ធិសញ្ញា និង កិច្ចព្រមព្រៀងអន្តរជាតិ នៅក្នុង បទប្បញ្ញត្តិផ្សេងៗទៀតរបស់ខ្លួនដែរ ។ ការដែលចែងថា រដ្ឋធម្មនុញ្ញជាច្បាប់កំពូលបាន សេចក្តីថា រដ្ឋធម្មនុញ្ញខ្ពស់ជាង សន្ធិសញ្ញា និង កិច្ចព្រមព្រៀងអន្តរជាតិ ទៅទៀត ។ ម៉្យាងវិញ ទៀត អំណះអំណាងពីរទៀតអាចបញ្ជាក់ថា រដ្ឋធម្មនុញ្ញមានឋានានុក្រមខ្ពស់ជាងសន្ធិសញ្ញា និង កិច្ចព្រមព្រៀងអន្តរជាតិ ។ អំណៈអំណាងទីមួយយោងលើមាត្រា ៥៥ នៃរដ្ឋធម្មនុញ្ញ សន្ធិសញ្ញា និង កិច្ចព្រមព្រៀង ទាំងឡាយណាដែលមិនស្របទៅនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រិតភាព និង ឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវលុបចោល ។ អំណះអំណាង ទី ពីរ យោងលើមាត្រា ២៦ នៃរដ្ឋធម្មនុញ្ញ ចែងថា" ព្រះមហាក្សត្រទ្រង់ប្រទានសច្ចាប័នលើ សន្ធិសញ្ញា និង អនុសញ្ញាអន្តរជាតិ ក្រោយពីបានទទួលការអនុម័តយល់ព្រមពីរដ្ឋសភា និង ព្រឹទ្ធ សភា ។ ដូច្នេះ សន្ធិសញ្ញាជាកម្មវត្ថុនៃច្បាប់ដែលត្រូវទទួលការអនុម័តយល់ព្រមពីរដ្ឋសភា និង ព្រឹទ្ធសភា ។ បើជាច្បាប់គេក៏អាចបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញោដីម្បីត្រួតពិនិត្យធម្មនុញ្ញភាព ដែរ ។ ការដែលអនុញ្ញាតអោយមានលទ្ធភាពក្នុងការបញ្ជូនសន្ធិសញ្ញាអោយមានការត្រួតពិនិត្យ ធម្មនុញ្ញភាព ជាកត្តាមួយគ្រប់គ្រាន់ ក្នុងការឆ្លុះពីភាពខ្ពង់ខ្ពស់របស់រដ្ឋធម្មនុញ្ញ ជាងសន្ធិសញ្ញា អន្តរជាតិ ។



                                     

1.3. ឋានានុក្រមនៃធម្មនិយាមគតិយុត្ត គ. ច្បាប់

នៅក្នុងឋានានុក្រមនៃធម្មនិយាមគតិយុត្ត ច្បាប់ស្ថិតនៅក្រោមរដ្ឋធម្មនុញ្ញ ។ ដើម្បី យល់អោយបានប្រសើរពីសញ្ញាណនៃច្បាប់ យើងត្រូវចាប់ផ្តើមដោយដោយនិយមន័យច្បាប់ គ-១ កំណត់អង្គការដែលមានអំណាចនីតិបញ្ញត្តិ គ-២ បង្ហាញចំណាត់ថ្នាក់នៃច្បាប់ គ-៣ និង ជាចុងក្រោយបង្ហាញពីនីតិវិធីបញ្ញតិច្បាប់ គ-៤ ។

                                     

1.4. ឋានានុក្រមនៃធម្មនិយាមគតិយុត្ត គ- ១. និយមន័យនៃច្បាប់

ច្បាប់គឺជាវិធានសរសេរ ដែលមានលក្ខណៈទូទៅ និង អចិន្ត្រៃយ៍ ហើយជាវិធានដែលត្រូវបានអនុម័តដោយសភាតាមសេចក្តីស្នើច្បាប់របស់សភា ឬ តាមសេចក្តី ព្រាងច្បាប់របស់រាជរដ្ឋាភិបាល និង ដែលត្រូវប្រកាសអោយប្រើដោយព្រះមហាក្សត្រ ។

                                     

1.5. ឋានានុក្រមនៃធម្មនិយាមគតិយុត្ត គ- ២. អង្គការនៃអំណាចនីតិបញ្ញត្តិ

សភាជាអង្គការដែលមានអំណាចនីតិបញ្ញត្តិ មានន័យជា អ្នកតាក់តែងច្បាប់ ។ ចាប់តាំងពីមានវិសោធនកម្មរដ្ឋធម្មនុញ្ញ នាថ្ងៃទី ៨ ខែ មីនា ឆ្នាំ ១៩៩៩ មក អង្គការនីតិបញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជាមានសភាពីរគឺៈ រដ្ឋសភា និង ព្រឹទ្ធសភា ។ សភានីមួយៗមានអំណាចផ្ទាល់ខ្លួនដែលកំណត់ដោយរដ្ឋធម្មនុញ្ញ ។ នៅក្នុងមាត្រា ៩០ ថ្មី នៃ រដ្ឋធម្មនុញ្ញ រៀបរាប់ពីវិស័យប្រាំយ៉ាងដែល ជាតួនាទីរបស់រដ្ឋសភា ។ ជាតំបូង រដ្ឋសភាអនុម័ត ថវិកាជាតិ ផែនការរដ្ឋ ការអោយរដ្ឋខ្ចីប្រាក់ពីគេ ការអោយរដ្ឋអោយប្រាក់គេខ្ចី ការសន្យានានា ផ្នែកហិរញ្ញវត្ថុ និង ការបង្កើតកែប្រែ ឬ លុបចោលពន្ធដារ ។ រដ្ឋសភាក៏ជាអង្គការដែលមាន សមត្ថកិច្ចក្នុងការផ្តល់សេចក្តីយល់ព្រមចំពោះគណនីរដ្ឋបាល អនុម័តច្បាប់ស្តីពីការលើកលែង ទោសជាទូទៅ អនុម័តយល់ព្រម ឬ លុបចោលសន្ធិសញ្ញា ឬ អនុសញ្ញាអន្តរជាតិ និង អនុម័ត ច្បាប់ស្តីពីការប្រកាសសង្គ្រាម ។

                                     

1.6. ឋានានុក្រមនៃធម្មនិយាមគតិយុត្ត គ- ៣. ចំណាត់ថ្នាក់នៃច្បាប់នានា

ច្បាប់អាចត្រូវចាត់ថ្នាក់ជាច្រើនប្រភេទ ។ យើងចាត់ថ្នាក់វាជាបួនផ្នែកសំខាន់ៗ គឺច្បាប់ធម្មតា ច្បាប់រៀបចំអង្គការ ច្បាប់ប្រជាមតិ និង ច្បាប់រៀបរយសាធារណៈ ឬ ច្បាប់អាជ្ញាបញ្ជា និង ច្បាប់បំពេញបន្ថែមឆន្ទះរបស់គូភាគី ។ ច្បាប់ធម្មតាជាច្បាប់ទាំងឡាយណាដែលត្រូវបានអនុម័តដោយសភាតាមនីតិវិធីបញ្ញត្តិ ច្បាប់ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ។ ច្បាប់ធម្មតាសំដៅទៅលើច្បាប់សម្រាប់ប្រើប្រាស់ ជាចាំបាច់នៅក្នុងដំណើរជីវិតរស់នៅប្រចាំថ្ងៃរបស់រាស្ត្រប្រជា ឬ ប្រជាពលរដ្ឋ ។ លក្ខណៈសំ គាល់ពិសេសរបស់វាគឺក្នុងនីតិវីធីអនុម័ត ពោលគឺវាអាចអនុម័តទៅបានដោយមានសម្លេងគាំទ្រ ត្រឹមតែ ហាសិបភាគរយ បូកមួយប៉ុណ្ណោះ ។ ចំណែកឯច្បាប់រៀបចំអង្គការវិញ តាមន័យចង្អៀត ជាច្បាប់ដែល បញ្ជាក់ពីការរៀបចំ និង ការប្រព្រឹត្តទៅនៃអង្គការទាំងឡាយ ដែលមានចែង នៅ ក្នុងរដ្ឋធម្មនុញ្ញ ។ ក្នុងន័យទូលាយ ច្បាប់រៀបចំអង្គការជាការបំពេញបន្ថែមទៅនឹងរដ្ឋធម្មនុញ្ញ ។ ច្បាប់រៀបចំអង្គការជាច្បាប់ទាំងឡាយណា ដែលរដ្ឋធម្មនុញ្ញកំណត់ថា បង្កើតឡើងដើម្បីរៀបចំ នូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ។ លក្ខណៈសំគាល់ពិសេស របស់ច្បាប់រៀបចំអង្គការ គឺនៅពេលអនុម័តទាមទារអោយមានសម្លេងបោះឆ្នោតគាំទ្រ ចំនួន ពីរភាគបីនៃសមាជិកសភា ទាំងអស់ និង ទាមទារអោយមានការត្រួតពិនិត្យធម្មនុញ្ញភាពពីសំណាក់ក្រុមប្រឹក្សាធម្មនុញ្ញ ។ រី ឯច្បាប់ប្រជាមតិ ជាច្បាប់ដែលបង្កើតឡើងក្នុងគោលបំណងចង់បានការចូលរួម ពីសំណាក់ ប្រជាពលរដ្ឋ ទាក់ទងនឹងបញ្ហាផ្សេងៗដូចជា កង្វល់របស់ប្រជាពលរដ្ឋ បញ្ហាអវិជ្ជមានរបស់ រដ្ឋាភិបាល និង សំណូមពរផ្សេងៗ ដាក់ជូនរដ្ឋាភិបាលដោះស្រាយ ការសម្តែងមតិទៅលើ ច្បាប់ ឬ សន្ធិសញ្ញា និង កិច្ចព្រមព្រៀងអន្តរជាតិផ្សេងៗជាដើម ។ នៅក្នុងរដ្ឋធម្មនុញ្ញរបស់ ព្រះរាជាណាចក្រកម្ពុជា ច្បាប់ប្រជាមតិទាក់ទងទៅនឹងសមាជជាតិ ។ ចំណាត់ថ្នាក់ចុងក្រោយ គឺច្បាប់រៀបរយសាធារណៈ ឬ ច្បាប់អាជ្ញាបញ្ជា និង ច្បាប់ បំពេញបន្ថែមឆន្ទះរបស់ភាគី ។ ច្បាប់រៀបរយសាធារណៈ ឬ ច្បាប់អាជ្ញាបញ្ជា ជាច្បាប់ទាំងឡា យណាដែលគេពុំអាចធ្វើបដិប្បញ្ញត្តិបាន ។ ឧទាហរណ៍ដូចជាច្បាប់ស្តីពីប្រព័ន្ធតុលាការ ច្បាប់នីតិ វីធិព្រហ្មទណ្ឌ និង ក្រមព្រហ្មទណ្ឌ ។ កិច្ចសន្យាទាំងអស់ដែលផ្ទុយនឹងច្បាប់ព្រហ្មទណ្ឌទុកជា មោឃៈដាច់ខាត ។ ផ្ទុយទៅវិញ ច្បាប់បំពេញបន្ថែមឆន្ទះរបស់ភាគី ជាច្បាប់ដែលត្រូវអនុវត្ត ក្នុងករណីដែលពុំមានការសម្តែងឆន្ទៈផ្ទុយនឹងច្បាប់ ។ ឧទាហរណ៍ ច្បាប់ស្តីពីអាពាហ៍ពិពាហ៍ និង គ្រួសារ ចុះថ្ងៃទី ២៦ ខែ កក្តដា ឆ្នាំ ១៩៨៩ បានចែងពីរបបអាពាហ៍ពិពាហ៍របស់សហព័ទ្ធ ពោលគឺគ្រប់គ្រងទ្រព្យសម្បត្តិរបស់សហពទ្ធ័ អំពីការបែងចែកទ្រព្យរបស់សហព័ទ្ធជាដើម ។ ច្បាប់នេះមិនមានលក្ខណៈជាអាជ្ញាបញ្ជាឡើយ បានន័យថាសហព័ទ្ធ មានសិទ្ធិសេរីភាពពេញ លេញក្នុងការកំណត់របបអាពាហ៍ពិពាហ៍របស់ខ្លួន ប្លែកពីអ្វីដែលច្បាប់បានកំណត់ទុក ។



                                     

1.7. ឋានានុក្រមនៃធម្មនិយាមគតិយុត្ត គ- ៤. នីតិវិធីបញ្ញត្តិច្បាប់

នីតិវិធីបញ្ញត្តិច្បាប់ចាប់ផ្តើមឡើងដោយសេចក្តីព្រាងច្បាប់ដែលជាគំនិតផ្តួចផ្តើមរបស់ នាយករដ្ឋមន្ត្រី ឬ ដោយសេចក្តីស្នើច្បាប់ដែលជាគំនិតផ្តួចផ្តើមរបស់អង្គការនីតិបញ្ញត្តិ ពោល គឺគំនិតផ្តួចផ្តើមរបស់តំណាងរាស្ត្រ សមាជិករដ្ឋសភាពចំនួនមួយភាគដប់ ។ នៅពេលដែល គំនិតផ្តួចផ្តើមធ្វើច្បាប់ជាសេចក្តីព្រាងច្បាប់ ក្រសួងដែលជាប់ពាក់ព័ន្ធនឹងចាប់ផ្តើមសរសេរ សេចក្តីព្រាងច្បាប់ ។ បន្ទាប់ពីបានជជែកវែកញែក នៅក្នុងគណៈកម្មាធិការនីតិកម្មរួមមក រដ្ឋ មន្ត្រីក្រសួងពាក់ព័ន្ធនឹងបញ្ជូនសេចក្តីព្រាងច្បាប់ទៅគណៈរដ្ឋមន្ត្រីដែលមាននាយករដ្ឋមន្ត្រី ជាអធិបតី ។ បន្ទាប់មក សេចក្តីព្រាងច្បាប់ ឬ សេចក្តីស្នើច្បាប់នោះជាថ្មីទៅកាន់គណៈកម្មាការ នីតិកម្មរបស់សភាសំដៅកែលំអសេចក្តីព្រាងច្បាប់ ឬ សេចក្តីស្នើច្បាប់ឡើងវិញ ។ គណៈកម្មា ការនីតិកម្មអាចសុំយោបល់ពីគណៈកម្មការជំនាញផ្សេងៗទៀតបាន រួចហើយបញ្ជូនសេចក្តី ព្រាង ឬ សេចក្តីស្នើច្បាប់ជាថ្មីម្តងទៀតទៅគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាដើម្បីដាក់ ចូលក្នុងរបៀបវារៈ ។ ក្រោយមកទៀត នឹងមានការពិនិត្យ ជជែកពិភាក្សា និង អនុម័តច្បាប់នៅ ក្នុងរដ្ឋសភា ។ ចេញពីសភា សេចក្តីព្រាងច្បាប់ ឬ សេចក្តីស្នើច្បាប់នឹងត្រូវបញ្ជូនទៅព្រឹទ្ធសភាដើម្បីពិនិត្យជា ថ្មី ។ ព្រឹទ្ធសភាត្រូវពិនិត្យហើយអោយយោបល់ក្នុងរយៈពេលមួយខែយ៉ាងយូរ លើសេចក្តីស្នើ ច្បាប់ ឬ សេចក្តីព្រាងច្បាប់ដែលរដ្ឋសភាបានអនុម័តយល់ព្រមលើកតំបូងរួចហើយ ។ បើជាការ ប្រញាប់រយៈពេលនេះ ត្រូវបន្ថយមកត្រឹមតែប្រាំថ្ងៃវិញ ។ ប្រសិនបើព្រឹទ្ធសភា អោយយោបល់ យល់ព្រម ឬ ពុំបានអោយយោបល់សោះក្នុងរយៈពេលដែលមានកំណត់ទុក ច្បាប់ដែលរដ្ឋសភា អនុម័តយល់ព្រមរួចហើយ នឹងត្រូវបញ្ជូនទៅថ្វាយព្រះមហាក្សត្រ ដើម្បីឡាយព្រះហស្ថលេខា ប្រកាសអោយប្រើ ។ ប្រសិនបើ ព្រឹទ្ធសភាស្នើសុំអោយកែសម្រួលសេចក្តីព្រាងច្បាប់ ឬ សេចក្តី ស្នើច្បាប់ រដ្ឋសភាត្រូវលើកយកមកពិចារណាភ្លាមជាលើកទីពីរ ។ រដ្ឋសភាត្រូវពិនិត្យ និង សម្រេច តែត្រង់បទបញ្ញត្តិ ឬ ចំណុចណាដែលព្រឹទ្ធសភាសុំអោយកែសម្រួលដោយបដិសេធ ទាំងមូល ឬ ក៏ទុកជាបានការខ្លះក៏បាន ។ ការបង្វិលទៅបង្វិលមករវាងព្រឹទ្ធសភា និង រដ្ឋសភា ត្រូវធ្វើក្នុងរយៈពេលមួយខែ ។ រយៈពេលនេះ ត្រូវបន្ថយមកត្រឹមដប់ថ្ងៃ បើត្រូវពិនិត្យថវិកាជាតិ និង ហិរញ្ញវត្ថុ ហើយមកត្រឹមតែពីរថ្ងៃ បើជាការប្រញាប់ ។ បើរដ្ឋសភាបដិសេធទុកអោយហួសរយៈពេលកំណត់ ឬ ពន្យាពេលដែលកំណត់ទុកសម្រាប់ ពិនិត្យនោះ រយៈពេលជាគោលការណ៍សម្រាប់រដ្ឋសភា និង ព្រឹទ្ធសភាត្រូវបន្ថែមអោយស្មើគ្នា ដែរ ។ ក្នុងករណីដែលព្រឹទ្ធសភាបដិសេធសេចក្តីព្រាងច្បាប់ ឬ សេចក្តីស្នើច្បាប់នោះជាអសារ បង់ រដ្ឋសភាមិនអាចនឹងយកមកពិចារណាជាលើកទី ពីរ បានមុនរយៈពេលមួយខែឡើយ ។ រយៈ ពេលនេះ ត្រូវបន្ថយមកត្រឹមដប់ថ្ងៃ បើពិនិត្យពីថវិកាជាតិ និង ហិរញ្ញវត្ថុ ហើយមកត្រឹមតែ បួន ថ្ងៃ បើជាការប្រញាប់ ។ ក្នុងការពិនិត្យសេចក្តីព្រាងច្បាប់ ឬ សេចក្តីស្នើច្បាប់ជាលើកទីពីរ រដ្ឋសភាត្រូវអនុម័តដោយវិធីបោះឆ្នោតចំហ និង យកតាមមតិភាគច្រើនដាច់ខាត ។ ជាចុង បញ្ចប់ សេចក្តីព្រាងច្បាប់ ឬ សេចក្តីស្នើច្បាប់ត្រូវផ្ញើថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខា ប្រកាសអោយប្រើ ។

                                     

1.8. ឋានានុក្រមនៃធម្មនិយាមគតិយុត្ត ឃ. បទបញ្ជា

អំណាចនីតិប្រតិបត្តិនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាអំណាចទ្វិសិរ ។ ព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋអស់មួយជីវិត ។ រាជានិយមនៃព្រះរាជាណាចក្រកម្ពុជា ជារបបរាជានិយមជ្រើសតាំង ។ នៅពេលដែលព្រះមហាក្សត្រចូលទីវង្គត ប្រធានព្រឹទ្ធសភា ទទួលភារកិច្ច ជាព្រះប្រមុខរដ្ឋស្តីទី ហើយក្នុងរយៈពេលប្រាំពីរថ្ងៃយ៉ាងយូរ ព្រះមហាក្សត្រថ្មី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជសម្បត្តិដែលរួមមានសមាស ភាពដូចតទៅ ៖ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី សម្តេចសង្ឃរាជគណៈមហា និកាយ និង គណៈធម្មយុត្តិកនិកាយ អនុ្របធានទីមួយួ និង អនុប្រធានទី ២ នៃព្រឹទ្ធសភា ព្រម ទាំងអនុប្រធានទី ១ និង ទី ២ នៃរដ្ឋសភា ។ ព្រះមហាក្សត្រទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់ មិនកាន់អំណាចឡើយ ។ ព្រះមហាក្សត្រច្រើនមានព្រះរាជតួនាទីជាអ្នកតំណាង ព្រះអង្គជា និមិត្តរូបនៃឯកភាពជាតិ និង និរន្តភាពជាតិ ព្រះអង្គជាអ្នកធានានូវឯករាជ្យជាតិ អធិបតេយ្យភាព និង បូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា ។ ព្រះអង្គក៏ជាអ្នកធានានូវការគោរពសិទ្ធិ និង សេរីភាពរបស់ប្រជាពលរដ្ឋ និង ការគោរពសន្ធិសញ្ញាអន្តរជាតិផងដែរ ។ ព្រះអង្គអាចតែងតាំង នាយករដ្ឋមន្ត្រី និង សមាជិកផ្សេងទៀតរបស់រាជរដ្ឋាភិបាល ប៉ុន្តែការតែងតាំងនេះត្រូវធ្វើឡើង តាមការស្នើសុំរបស់ប្រធានរដ្ឋសភាដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា។ ព្រះ អង្គឡាយព្រះហស្ថលេខាលើ ព្រះរាជក្រិត្យតែងតាំង ផ្លាស់ប្តូរ ឬ បញ្ចប់ភារកិច្ចមន្ត្រី ជាន់ ខ្ពស់ ស៊ីវិល យោធា ឯកអគ្គរាជទូត និង ប្រេសិតវិសាមញ្ញ និង ពេញសមត្ថភាព តាមសេចក្តី ស្នើសុំរបស់គណៈរដ្ឋមន្ត្រី ហើយព្រះអង្គតែងតាំងចៅក្រមតាមសេចក្តីស្នើសុំរបស់ឧត្តមក្រុម ប្រឹក្សានៃអង្គចៅក្រម ។ ព្រះអង្គឡាយព្រះហស្ថលេខាលើសន្ធិសញ្ញាអន្តរជាតិ ប៉ុន្តែគ្មានអំណាច ក្នុងការចរចារសន្ធិសញ្ញាឡើយ ។ ម៉្យាងវិញទៀត ព្រះអង្គមានសិទ្ធិអំណាចក្នុងការឡាយ ព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសអោយប្រើរដ្ឋធម្មនុញ្ញ ច្បាប់ដែលរដ្ឋសភាបានអនុម័ត និង ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់រួចហើយ ព្រមទាំងព្រះរាជក្រិត្យតាមការស្នើសុំរបស់ គណៈរដ្ឋមន្ត្រី ។ តួអង្គពិតប្រាកដនៃអំណាចនីតិប្រតិបត្តិ គឺរាជរដ្ឋាភិបាល ។ ការប្រព្រឹត្តទៅនៃ និង តួនាទីរបស់ រដ្ឋាភិបាលមានចែងនៅក្នុងជំពូកទី ១០ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣ និង ច្បាប់ស្តីអំពី ការរៀបចំ និង ការ ប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ។ ព្រះមហាក្សត្រ និង នាយករដ្ឋមន្ត្រី ព្រមទាំងប្រធានស្ថាប័ន អាចបង្កើតនូវលិខិតបទដ្ឋានដែលមានលក្ខណៈទូទៅ ដែលគេហៅ ថាបទបញ្ជា ។ ព្រះរាជក្រិត្យ ៖ ជាលិខិតរដ្ឋបាលដែលមានប្រភពចេញមកពីប្រមុខរដ្ឋៈ ព្រះមហាក្សត្រ សម្រាប់ប្រើ ក្នុង វិស័យនៃនីតិប្រតិបត្តិ ។ ព្រះរាជក្រិត្យមានពីរប្រភេទ គឺ ព្រះរាជក្រិត្យបទបញ្ជា និង ព្រះរាជ ក្រិត្យឯកត្តភូត ។ ព្រះរាជក្រិត្យបទបញ្ជាជាកិច្ចដែលមានលក្ខណៈទូទៅ និង មិនចំពោះមានន័យ ថាសម្រាប់ប្រធាននីតិដែលគេពុំអាចកំណត់បាន ។ ចំណែកឯព្រះរាជក្រិត្យឯកត្តភូត ជាកិច្ចដែលបង្កើត នូវបទដ្ឋានសម្រាប់បុគ្គលម្នាក់ ឬ ច្រើននាក់ដែលមានឈ្មោះកំណត់នៅក្នុងព្រះរាជក្រិត្យ ។ អនុក្រិត្យ ៖ ជាលិខិតរដ្ឋបាល ដែលមានប្រភពចេញមកពីគណៈរដ្ឋមន្ត្រី និង ចុះហត្ថលេខាដោយ នាយករដ្ឋមន្ត្រី ។ អនុក្រិត្យអាចជាអនុក្រិត្យបទបញ្ជា ឬ អនុក្រិត្យ ឯកត្តភូត ។ តាមមាត្រា ៣០ វាក្យខណ្ឌ ទី ១ នៃច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃ គណៈរដម្ឋន្ត្រីចុះថ្ងៃទី២០ែខកក្កដាឆ្នាំ១៩៩៤ អនុក្រិត្យមានសមត្ថកិច្ចកំណត់បទ ។ បញ្ជាពាក់ព័ន្ធនឹងការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង និង រដ្ឋលេខាធិការដ្ឋានចាប់ ពីថ្នាក់នាយកដ្ឋានឡើងទៅ ។ អនុក្រិត្យដែលត្រូវបង្កើតតាមច្បាប់ខាងលើ ជាអនុក្រិត្យបទ បញ្ជា ។ តាមមាត្រា ១៥ នៃច្បាប់ដដែលនាយករដ្ឋមន្ត្រីក៏មានសិទ្ធិចេញអនុក្រិត្យឯកត្តភូតដែរ ក្នុងការតែងតាំងមន្ត្រីជាន់ខ្ពស់ស៊ីវិល យោធា អភិបាលខេត្តរង-ក្រុង ឬ អភិបាលស្រុកខ័ណ្ឌ… ។ ប្រកាស 9ឌចេលារាតិនៀប ជាលិខិតរដ្ឋបាល ដែលមានប្រភពចេញមកពី សមាជិករាជ រដ្ឋាភិបាល ដែលជាប្រធានស្ថាប័ន មានន័យថា សមាជិករាជរដ្ឋាភិបាលដែលដឹកនាំក្រសួង ឬ រដ្ឋលេខាធិការដ្ឋាន ។ សេចក្តីសម្រេចរបស់ប្រធានស្ថាប័នអាចមានលក្ខណៈជា បទបញ្ជា ឬ ឯកត្តភូត ។ ឧទាហរណ៍ មាត្រា ៣០ នៃ ច្បាប់ស្តី ពីការរៀបចំនឹងការប្រព្រឹត្តទៅនៃគណៈរដ្ឋ មន្ត្រីបញ្ជាក់ថាការរៀបចំរចនាសម្ព័ន្ធ និង ការប្រព្រឹត្តទៅ របស់ក្រសួង និង រដ្ឋលេខាធិការ ដ្ឋាន ចាប់ពីថ្នាក់ក្រោមនាយកដ្ឋានចុះ ត្រូវកំណត់ដោយប្រកាស ។ ដីកាអភិបាលខេត្តក្រុង ៈ អភិបាលខេត្តក្រុងអាចចេញសេចក្តីសម្រេចអនុវត្តដែលមាន លក្ខណៈ ទូទៅ ឬ ឯកត្តភូត ។ មាត្រា ១ នៃប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្តីពីភារកិច្ច សិទ្ធិ និង រចនា សម្ព័ន្ធរបស់រដ្ឋបាលខេត្តក្រុង ចុះថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ១៩៩៤ កំណត់ថា រដ្ឋបាលខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា ជាស្ថាប័នចំណុះក្រសួងមហាផ្ទៃដោយផ្ទាល់។ មូល ហេតុនេះហើយ បានជាមានតំណាងរជារដ្ឋាភិបាលនៅតាមខេត្តក្រុងនានា ។ ដូច្នេះហើយ អភិបាលខេត្តក្រុងអាចចេញដីកាបាន ។ ដីការឃុំសង្កាត់ ៈ យោងតាមមាត្រា ៤៨ វាក្យខ័ណ្ឌទី ២ នៃច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាលឃុំ សង្កាត់ ចុះថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០០១ មេឃុំ ចៅសង្កាត់អាចចេញដីកាដែល មានលក្ខណៈទូទៅ ឬ ឯកត្តភូតដើម្បីគ្រប់គ្រងកិច្ចការនានាក្នុងក្របខ័ណ្ឌតួនាទី មុខងារ និង អំណាចរបស់ខ្លួន ។ សារាចរ 9ជិរចុលាតិនៀបៈ ជាអត្ថបទសម្រាប់បំភ្លឺកិច្ចការ និង ធ្វើការណែនាំ ។ អាជ្ញាធរ ដែលមានសមត្ថកិច្ចិក្នុង ការចេញសរាចរគឺ នាយករដ្ឋមន្ត្រី និង សមាជិករដ្ឋាភិបាលដែល ជាប្រធានស្ថាប័ន។ អាជ្ញាធរខាងលេី នឹងចេញសារាចរក្នុងគោលដៅ បកស្រាយបំភ្លឺអត្ថបទ ច្បាប់ណាមួយដល់ភ្នាក់ងារសាធារណៈទាំងនោះ ត្រូវប្រកាន់យកលើបញ្ហាណាមួយជាកំណត់ ។ សេចក្តីសម្រេច៖ជាលិខិតមួយដែលបង្ហាញ អំពីអំណាចរដ្ឋបាលរបស់ នាយករដ្ឋមន្ត្រី និង ប្រធានស្ថាប័ន ។ សេចក្តីសម្រេចជាលិខិត រដ្ឋបាលដែលពុំមានចែងក្នុង ច្បាប់ និង កើតមកពីការអនុវត្តន៍ ។ សេចក្តីសម្រេចចែកចេញជាសេចក្តីសម្រេចបទបញ្ជា និង សេចក្តីសម្រេចឯកត្តភូត ។

                                     
  • សង ក ត ត រ វជ យក រ មប រ ក ស ឃ សង ក ត អន វត តក ច ចក ររដ ឋប ល ក រធ ន ឲម ន ន ត យ ន ក ល ភ ព ន ក រអន វត ត អ ណត ត របស ក រ មប រ ក ស ឃ សង ក ត ក ររ បច ក ច ចប រជ ក រ មប រ ក ស ឃ
  • ន ងសង ក ត ន ន ក ន ងស រ ក - ក រ ង ស ក ស ន ងល កយ បល ទ ក ទងន ងក រព ន ត យ ន ត យ ន ក ល ភ ព ន ស ចក ដ សម រ ចរបស ក រ មប រ ក ស ឃ ន ងសង ក ត ន ន ក ន ងស រ ក - ក រ ង
  • ន ង ប រព ណ ល អ របស ជ ត រ ជរដ ឋ ភ ប ល កម ព ជ ត រ វ ក រព រ ន ត យ ន ក ល ភ ព ធ ន សណ ដ ប ធ ន ប ន ង សន ត ស ខ ស ធ រណ រដ ឋ យក ច ត ត ទ កដ ក ជ
  • ប ប រសន ងន រ ជ ឪព កន ងម ដ យរបស ក នន ប នរ មរស ន ងគ ន ជ អន ត សង វ សជ ក ស ដ ងក ន ងសម យ ន ត យ ន ក ល ភ ព ដ លន រ ន ម នគភ ប ប រសន ប នផ គត ផ គង រ ប នច លរ មក ន ងក រប ប ច រក ស
  • ន ង ពង រ ង វប បធម អហ ង ស ន ង ភ ព ស ខដ មរមន ក ន ង គ រ ស រ ក ន ង សង គម ន ព រ រ ជ ណ ចក រ កម ព ជ ច ប ប ន ម ន ទ ស ដ បង ក ត យន ត ក រ ន ត យ ន ក ល
  • ក រអន ញ ញ តឱ យម នក រង រផ ទ ល ខ ល នឯងន ក ន ងវ ស យផល តកម មលក រ យន ងស រ លម យច ន ន ក រធ វ ន ត យ ន ក ល ភ ព ន ក រប រ ប រ ស ប រ ក ដ ល ល រអ ម រ កក ន ងអ ជ វកម ម

Users also searched:

...

លិខិតគតិយុត្ត.

គោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈ​របស់រដ្ឋ ដើម្បីពិនិត្យនីត្យានុកូលភាព​. កិច្ចជុំប្រស្ដីពីការត្រួត. គោលការណ៍សំខាន់ៗសម្រាប់ការអនុវត្ត ផអ៣. ១.៥. និងការពិនិត្យនីត្យានុកូលភាព. មុខងារនិងរចនាសម្ព័ន្ធ Untitled. គោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាន ធានាដល់ការពង្រឹងនីត្យានុកូលភាពប្រជា. អាជ្ញាប័ណ្ណនាំចូលទំនិញ ផលិតផលឈើ. នីត្យានុកូលភាពនៃទោសព្រហ្មទណ្ឌ នឹង​មិនបំពានគោលការណ៍នីត្យានុកូលភាព.


...