Back

ⓘ នរោត្តម. ព្រះបាទនរោត្តម សោយរាជ្យ​ជាស្តេច​នៃ ព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ១៨៥៩ ដល់​ឆ្នាំ ១៩០៤។ ទ្រង់​ជា​ព្រះ​រាជ​បុត្រ​ច្បង​នៃ​សម្ដេចព្រះអង្គឌួង ហើយ​ជា​ព្រះរៀម​ន ..




                                               

វិថីក្រមួនស

                                               

វិថីជ័យជេដ្ឋា

                                               

ព្រះចេតិយ៍ព្រះស៊ីសុវត្ថិ

ព្រះចេតិយ៍ព្រះស៊ីសុវត្ថិ ឬព្រះចេតិយ៍ព្រហ្មមុខបួនមានទីតាំងស្ថិតនៅលើខឿននៃរានហាល ដែលមានកាំជណ្តើរជាថ្នាក់ៗ សម្រាប់ឡើងទៅកាន់ព្រះចេតិយ៍នោះផង។ ព្រះចេតិយ៍នេះបានកសាងឡើងដោយព្រះស៊ីសុវត្ថិមុនីវង្សដើម្បីសម្រាប់បញ្ចុះព្រះអដ្ឋិធាតុបិតាព្រះអង្គគឺព្រះបាទស៊ីសុវត្តិដែលព្រះអង្គចូលទីវង្គតនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩២៧។ ព្រះចេតិយ៍នេះមានកម្ពស់ប្រមាណ ២០ម៉ែត្រ ហើយត្រូវបានជួសជុល និងលាបពណ៌ជាថ្មីឡើងវិញ ដោយព្រះករុណាព្រះបាទនរោត្តម សីហនុ ក្រោយពីព្រះអង្គធ្វើព្រះរាជមាតុភូមិនិវត្តន៍នៅថ្ងៃទី១៤ ខែវិខ្ឆិកា ឆ្នាំ១៩៩១ និងក្រោយពេលព្រះអង្គឡើងគ្រងរាជ្យជាលើកទី២ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩៩៣។ រូបភាពតូច

នរោត្តម
                                     

ⓘ នរោត្តម

ព្រះបាទនរោត្តម សោយរាជ្យ​ជាស្តេច​នៃ ព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ១៨៥៩ ដល់​ឆ្នាំ ១៩០៤។ ទ្រង់​ជា​ព្រះ​រាជ​បុត្រ​ច្បង​នៃ​សម្ដេចព្រះអង្គឌួង ហើយ​ជា​ព្រះរៀម​នៃ ព្រះអង្គ​ម្ចាស់ស៊ីវត្ថា និង ព្រះបាទស៊ីសុវត្ថិ ដែល​ឡើង​សោយ​រាជ្យ​បន្ត​ពី​ព្រះអង្គ។ នរោត្តម ជា​ពាក្យ​មកពីភាសាបាលី សំស្រ្តឹត កើត​ចេញពីពាក្យ នរៈ ប្រែថា មនុស្ស/បុរស និង​ ឧត្តម ប្រែថា​កំពូល​ ខ្ពង់ខ្ពស់ មានន័យ​ កំពូល​បុរស ឬកំពូលមនុស្ស។ ព្រះ​បាទ​នរោត្តម​ត្រូ​វ​បាន​គេ​ចាត់​ទុកថា​ជា​ស្តេច​​ខ្មែរ​ទី១​នៃ​សម័យ​ខ្មែរទំនើបក្រោមអាណានិគមនិយមបារាំង។ ទ្រង់​ត្រូវ​បាន​គេស្គាល់​ច្បាស់​ដោយ​សារ​ការ​ការពារ​ប្រទេស​កម្ពុជា​កុំឲ្យ​បាត់​បង់​ទៅក្នុងការដណ្ដើមគ្នារវាងប្រទេសសៀម និងយួន។ នៅ​ឆ្នាំ​១៨៦៣​ ដើម្បី​រារាំង​ប្រទេស​ជិតខាង​ដ៏ខ្លាំង​ទាំងពីរ​ គឺ​យួន​ និង​សៀម កុំ​ឲ្យ​លេប​យក​ទឹក​ដី​កម្ពុជា​បាន​ ទ្រង់​បាន​អញ្ជើញ​បារាំង​ឲ្យ​មក​ធ្វើ​ជា​អាណាព្យាបាល​ប្រទេស​កម្ពុជា។

នៅ​ពេល​ដែល​ទ្រង់​ប្រសូត ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ យួន​និងសៀម នៅ​ឡើយ​ទេ។ ប្រទេសទាំង​ពីរ​នោះ​បាន​ចែក​គ្នា​កាន់​កាប់​ប្រទេស​កម្ពុជា​ដោយ​យក​ទន្លេ​មេគង្គ​ធ្វើ​ជា​ខ្សែ​បន្ទាត់ ប៉ុន្តែ​ព្រះរាជវង្ស​ខ្មែរ​ស្ថិត​នៅ​តំបន់​សៀម​ត្រូតត្រា បើ​ទោះ​ជា​យួន​មាន​អំណាច​ខ្លាំង​ជាង​សៀម​យ៉ាង​ណាក្តី។ យួន​និងសៀម​តែង​តែ​ច្បាំង​គ្នា​លើ​ដី​ខ្មែរ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ខូតខាត​យ៉ាង​ខ្លាំង​ព្រោះ​ក្លាយ​ជា​សមរ​ភូមិរបស់​ប្រទេស​ជិត​ខាង។ រាជ​ធានី​ជាន់​នោះ​គឺ​ស្ថិតនៅឧត្តុង្គ ប៉ុន្តែ​រដ្ឋបាល​ខ្មែរ​បែ​ជា​នៅ​ឯប្រទេស​សៀម​ឯបាងកក។ ព្រះ​អង្គ​ម្ចាស់​នរោត្តម​ត្រូ​វបាន​ព្រះ​បិតា​ព្រះ​អង្គ​បញ្ជូន​ទៅ​រៀន​សូត្រ​នៅវត្តបវរនិវេសមហាវិហារ នៅក្រុង​បាង​កក ដែល​ព្រះ​អង្គ​សិក្សា​ព្រះពុទ្ធសាសនា និងភាសាបាលី បុរាណ។

                                     

1. ការគ្រងរាជ្យ

នៅឆ្នាំ១៨៥៩ ក្រោយវេលា​ដែល​ព្រះបាទ​អង្គ​ឌួង​សោយ​ទីវង្គត ព្រះ​បាទ​នរោត្តម​គឺ​ជា​ព្រះ​បុត្រា​ស្នង​រាជ្យ ប៉ុន្តែ​មិនទាន់​បាន​ឡើង​សោយ​រាជ្យ​ដោយ​សារ​តែ​ស្តេច​សៀម​​មិន​ប្រគល់​មកវិញ​នូវ​គ្រឿង​សម្រាប់​រាជ្យ ដែល​ធ្វើ​ឲ្យ​ព្រះ​អង្គ​ក្លាយ​ជា​ស្តេច​ត្រាញ់​របស់​ស្តេច​សៀម​ ទោះ​ចង់​ឬ​មិនចង់​ក្តី។

នៅពេល​នោះ​ផង​ដែរ ការ​បះបោរ​របស់​ពួក​ចាម ដ៏​ធំ​មួយ​បាន​ផ្ទុះ​ឡើង​ប្រឆាំង​នឹង​ខ្មែរ​ ដែល​ការ​រាជ្យ​ព្រះ​បាទ​អង្គ​ឌួង ទ្រង់​បាន​បង្រ្កាប​ឲ្យ​ស្ងប់​ស្ងាត់​ម្តង​ហើយ។ នៅ​ឆ្នាំ​១៨៦២​ ព្រះបាទ​​នរោត្តម​ចាញ់​សង្គ្រាម​ ហើយ​បាន​បោះ​បង់​រាជធានី​ឧត្តុង្គ​ ភៀស​ព្រះ​កាយ​ទៅ​ខេត្តបាត់ដំបង ហើយ​ក្រោយ​មកទៀត​ក៏​បាន​និរទៀស​ព្រះកាយ​ទៅ​ដល់​បាងកក។ ដោយ​មើល​ឃើញ​ថា​ សៀម​និង​យួន​បាន​ជម្រុញ​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​អស្ថិរភាព​ផ្ទៃ​ក្នុង​ បារាំង​បាន​បង្ខំ​ឲ្យ​ព្រះ​បាទ​នរោត្តម​យាង​ត្រឡប់​មក​ឧត្តុង្គ​វិញ​នៅ​ឆ្នាំ១៨៦៣ ហើយឡាយព្រះហស្ថលេខា​មួយ​ស្តី​ពី​​​​ការ​ដាក់​ប្រទេស​កម្ពុជានៅ​ក្រោម​​ការ​ការពារ​បារាំង។ ប្រទេស​កម្ពុជា​​ក៏​បានធ្លាក់​ទៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​បារាំង​ម្តង​ ដោយ​ក្លាយ​ជា​រដ្ឋ​​ឯករាជ្យ​របស់​​អាណាព្យាបាល​បារាំង បើ​ទោះជា​មាន​អធិបតេយ្យ​​ភាព​​ផ្ទាល់​ខ្លួនយ៉ាង​ណាក្តី។

ដោយ​កម្ពុជា​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​បារាំង​ ស្តេចសៀម​បាន​យល់​ព្រម​ប្រគល់​គ្រឿង​សម្រាប់​រាជ្យ​ ថ្វាយ​ដល់​ព្រះ​បាទនរោត្តម​ដើម្បី​ឡើង​អភិសេក។ នៅ​ឆ្នាំ​១៨៦៤ ព្រះ​បាទ​នរោត្តម​ត្រូវ​បាន​អភិសេក​ជា​ស្តេច​នៃ​ប្រទេស​កម្ពុជា​ ក្រោម​ការ​ជ្រោម​ជ្រែង​របស់​មន្ត្រី​បារាំង និង​សៀម។ នៅពេលក្រោយពេលដែលព្រះអង្គឡើងសោយរាជ្យទ្រង់ទទួលព្រះនាមសម្រាប់រាជ្យថា អង្គសម្តេចព្រះនរោត្តម បរមរាមទេវាវតារ គុណសារសុន្ទរឫទ្ធិ មហិស្វរាធិបតី ស្រីសុរិយោសុរ័ត្ន នឫព័ទ្ធពង្សតម្រង់រាជ បរមនាថមហាកម្ពោជាធិបតិន្ទ្រ សព្ពសិល្បសិទ្ធិស្ថិតស្ថាពរ ព្រហ្មាមរអំណោយជ័យ ជាមហៃស្វរិយាធិបតីនៃបថពីតល សកលកម្ពោជាណាចក្រ អគ្គមហាបុរុសរ័ត្នវឌ្ឍនាតិរេក ឯកឧត្តមបរមបពិត្រ ព្រះចៅក្រុងកម្ពោជាធិបតី "។ ស្តេច​ក្មេង​អង្គ​នេះ​ឡើង​សោយ​រាជ្យ​នៅពេល​ដែល​ប្រទេស​កំពុង​មាន​ចលាចល​ផ្ទៃ​ក្នុង​ ដោយ​សារ​យួន​និង​សៀម​បាន​ចាត់​ទុក​ប្រទេស​កម្ពុជា​ជា​សមរភូមិ​របស់​ពួក​គេ​រាប់​ជំនាន់​មក​ហើយ​ ប៉ុន្តែ​បារាំង​បាន​រារាំង​និង​បាន​យក​ទឹក​ដី​ខ្លះ​ពីប្រទេស​ពីរ​នោះ​មកវិញ​ផង។ ប្រទេស​កម្ពុជា​បាន​ចុះទន់ខ្សោយ​ដោយ​សារ​សង្រ្គាម​ផ្ទែ​ក្នុងជា​ច្រើន ហើយ​បាន​ក្លាយជា​តំបន់​ប្រទាញ​ប្រទង់​របស់​បារាំង​និង​សៀម។ មិន​ត្រឹម​តែ​ក្រុម​ឧទ្ទាម​ទេ​ដែល​ចង់​កំចាត់​សៀម​និង​យួន​ចេញ​ពី​ប្រទេស​កម្ពុជា​ សូម្បី​តែ​ពួក​ចោរ​ព្រៃ​ក៏​បាន​ចូលរួម​ដែរ។

នៅ​ឆ្នាំ​១៨៨៤ បារាំង​បាន​គ្រប់​គ្រង​ប្រទេស​ឡាវ​ និង​ច្បាំង​ឈ្នះ​យក​ប្រទេស​យួន។ ​សង្រ្គាម​បារាំង​សៀម​ ១៨៩៣ បាន​បញ្ចប់​ដោយ​សន្ធិសញ្ញា​មួយ​ដែល​កាត់​ប្រទេស​ឡាវ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​បារាំង​វិញ​ ក្រោយ​ពី​បារាំង​បាន​បិទ​ផ្លូវ​ទឹក​នៅ​បាងកក។

                                     

2. ក្រោមអាណាព្យាបាលរបស់បារាំង

​ទង្វើ​របស់​ពួក​អាណានិគម​បារាំង​បាន​ដុត​បញ្ឆេះ​កំហឹង​ដែល​រាលដាល​យ៉ាង​ខ្លាំង។ នៅ​ចន្លោះ​ឆ្នាំ​១៨៨៥ និង​១៨៨៦ ព្រះអង្គ​ម្ចាស់​ស៊ីវត្ថា​ដែល​ជា​ព្រះ​អនុជ​ព្រះបាទ​នរោត្តម​បាន​ដឹក​នាំ​បដិវត្តន៍​មួយ​ប្រឆាំង​អាណានិគម​បារាំង។ ពួក​អាណានិគម​បារាំង​បាន​សង្ស័យ​ថា​ហ្លួងនរោត្តម​បាន​គាំទ្រ​ជា​សម្ងាត់​ដល់​សកម្មភាព​របស់​ព្រះអង្គម្ចាស់ស៊ីវត្ថា ហើយ​ក៏​បាន​ស្តី​បន្ទោស​ព្រះអង្គ​ផង​ដែរ​ចំពោះ​ការ​ទាក់ទង​នឹង​បដិវត្តន៍​នេះ។ បដិវត្តនត្រូវ​បាន​ផ្តាច់ផ្តិល​នៅ​ពេល​ប្រជាជន​កម្ពុជា​ត្រូវ​បានផ្តល់​​ទំនុក​ចិត្ត​ដោយ​ព្រះបាទ​នរោត្តម​ដែល​ត្រូ​បាន​បារាំង​បាន​ផ្តល់​អំណាច​អោយ។ បន្ទាប់​ពី​ការ​ត្រឡប់​មក​វិញ​នូវ​ភាព​ស្ងប់ស្ងាត់​ទាំងឡាយ​ក្រោយ​ពី​មាន​បដិវត្តន័ឆ្នាំ​១៨៨៥-១៨៨៦ ព្រះបាទ​នរោត្តម​បាន​រក្សា​តំណែង​ដែល​មាន​អំណាច​ជា​អចិន្ដ្រៃយ៍។ ដើម្បី​បង្ការ​ខ្លាច​ក្រែង​លោ​មាន​បដិវត្តន៍​ជា​ថ្មី​ណា​មួយកើត​ឡើង​ម្តង​ទៀត​​ ពួក​អាណានិគម​បារាំង​បាន​បន្ថយ​ក្នុង​ការដាក់​គំនាប​ដល់​ក្សត្រ​ហួស​ហេតុ​ពេក​នោះ​ទេ។ នៅឆ្នាំ​១៨៨៤ អាជ្ញាធរ​បារាំង​បាន​បង្ខំ​ឲ្យ​ព្រះ​បាទនរោត្តម​​ឡាយ​ព្រះ​ហស្ថលេខា​​ផ្តល់​អំណាច​ដល់​​អាណាព្យា​បាល​បារាំង​នូវ​ការ​គ្រប់​គ្រង​រដ្ឋបាល​ទាំង​មូល​​ រូម​ទាំង​ផ្នែក​សេដ្ឋកិច្ច​ដែល​ជា​ផ្លូវ​រស់​តែ​មួយ​គត់​របស់​រជ្ជកាល​ហ្លួង​នរោត្តម។ ព្រះបាទ​នរោត្តម​បាន​ប្រកែក​ ​ប៉ុន្តែ​បារាំង​បាន​យក​នាវាចម្បាំង​មក​បោះយុថ្កា​នៅពី​មុខ​ព្រះ​បរម​រាជវាំង​ ធ្វើ​ឲ្យ​ព្រះ​អង្ក​អស់​ជម្រើសហើយ​ត្រូវ​តែ​បង្ខំព្រះរាជ​ហឬទ័យ​ឡាយ​ព្រះ​ហស្តលេខា។

បន្ទាប់​ពី​សង្គ្រាម​ចិន-បារាំង​ ១៨៨៤-១៨៨៥​ ឥណ្ឌូចិន​​​​របស់​បារាំង​លេច​រូបរាង​ឡើង​ក្នុង​ខែ​តុលា ឆ្នាំ​១៨៨៧ ដែល​រួម​មាន​ដែន​ដីអណ្ណាម តុងកឹង កូសាំងស៊ីន ដែល​សព្វថ្ងៃ​នេះ​ជា​ប្រទេស​វៀតណាម​ និង​ព្រះរាជាណាចក្រកម្ពុជា។

នៅ​មុន​ពេល​ដែល​ព្រះអង្គ​សោយព្រះទិវង្គត​នៅ​ឆ្នាំ​១៩០៤ ព្រះអង្គ​បាន​ចាត់​ព្រះរាជបុត្រា​ព្រះអង្គ​គឺ​ ព្រះអង្គ​ម្ចាស់យុគន្ធរ​ឲ្យ​ឡើង​ជា​ព្រះ​រាជ​ទាយាទ។ ប៉ុន្តែ​ព្រះអង្គ​ម្ចាស់​យុគន្ធរ​បាន​​បដិសេធ​ជាមួយបារាំង​ និង​មិន​បាន​ទទួល​ព្រះសិរីរាជសម្បត្តិ​នោះ​ទេ។ ពួក​អាណានិគម​បាន​ប្តូរ​រាជធានី​ពី​ឧត្តុង្គ​មក​ភ្នំពេញ ដោយ​ហ្លួង​នរោត្តម​មិន​មាន​ចំណាត់ការ​អ្វី​ទាំង​អស់​ដើម្បី​រារាំង​ទង្វើ​នេះ រួច​មក​ព្រះអង្គ​បាន​ដាក់​រាជ្យ​នៅ​ឆ្នាំ​១៩០១។ ពួក​អាណានិគម​បារាំង​បាន​ចាត់ចែង​ដំណើរការ​រដ្ឋ​មិន​ផ្លូវការ​ជាបណ្តោះ​អាសន្ន​ជំនួស​ទ្រង់ ព្រះអង្គ​ស្តេច​យាង​ទៅ​សម្រាក​ព្រះកាយ​នៅ​ស្រុក​សៀម​ និង​បាន​សោយទិវង្គត​នៅ​រាជធានីបាងកក ក្នុង​ឆ្នាំ​១៩០៤។ ព្រះបរមសព​ព្រះអង្គ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ភ្នំពេញ​វិញ និង​ត្រូវ​បាន​ប្រារព្ធ​ព្រះរាជពិធី​ថ្វាយ​ព្រះភ្លើង​តាម​បែប​ផែន​ព្រះ​ពុទ្ធសាសនា​នៅ​ក្នុង​ឆ្នាំ​១៩០៦។

បេក្ខជន​ដែល​ត្រូ​វបានជ្រើសរើស​ឲ្យ​​ឡើង​សោយ​រាជ្យ​បន្ត​​គឺ​ព្រះ​អនុជ​ព្រះ​អង្គ​ ដែល​មាន​ព្រះនាម ព្រះអង្គ​ម្ចាស់ស៊ីសុវត្ថិ។

                                     

3. ព្រះរាជសន្តិវង្ស

ព្រះរាជអគ្គមហេសី ព្រះមហេសី ព្រះស្នំ ចៅចម

ព្រះបាទសម្តេចព្រះនរោត្តម បរមរាមទេវាវតារ ព្រះអង្គមានព្រះរាជអគ្គមហេសី ព្រះមហេសី និងព្រះស្នំ ចំនួនសរុប ៤៧អង្គ រូប មានដូចជា៖

មើលបន្ថែម៖ រាយព្រះនាមព្រះមហេសី និង ព្រះស្នំនៃ ព្រះបាទសម្តេចព្រះនរោត្តម ព្រហ្មបរិរក្ស បរមរាមាទេវតា

ព្រះរាជឱរសនិងព្រះរាជធីតានៃព្រះបាទសម្តេចព្រះនរោត្តម ព្រហ្មបរិរក្ស បរមរាមាទេវតា

ព្រះអង្គមានព្រះរាជឱរសចំនួន ២៧ ព្រះអង្គ និង ព្រះរាជធីតា ៣៤ ព្រះអង្គ សរុប ៦១ ព្រះអង្គមានដូចជា៖

                                     

4. គ្រឿង​ឥស្សរិយយស

  • គ្រឿង​ឥស្សរិយយស ថ្នាក់​មហាសេនាកងពលកិត្តិយស-១៨៧២ មេកង​ធំ-១៨៦៩ មេកង​សេះ-១៨៦៥ បារាំង
  • គ្រឿង​ឥស្សរិយយស ថ្នាក់មហាសេនា​គជេន្ទ្រស សៀម
  • គ្រឿង​ឥស្សរិយយស សេនាថ្នាក់មហាចក្រី សៀម