Back

ⓘ មករ រាហ៊ូ យក្ស. ចម្លាក់មួយដែលយើងមិនសូវបានចាប់អារម្មណ៍ ឬក៏ធ្លាប់ចាប់អារម្មណ៍ដែរ តែមិនបានទៅស្វែងយល់ អោយបានស៊ីជំរៅនោះគឺ ចម្លាក់មករលេបនាគ។ នៅតាមបង្កាន់ដៃជណ្ដើរតាមវត ..




                                     

ⓘ មករ រាហ៊ូ យក្ស

ចម្លាក់មួយដែលយើងមិនសូវបានចាប់អារម្មណ៍ ឬក៏ធ្លាប់ចាប់អារម្មណ៍ដែរ តែមិនបានទៅស្វែងយល់ អោយបានស៊ីជំរៅនោះគឺ ចម្លាក់មករលេបនាគ។ នៅតាមបង្កាន់ដៃជណ្ដើរតាមវត្តអារាម នៅលើបាំងក្លែង ប្រាសាទនានា នៅតាមចម្លាក់ និង រូបសំណាក់ជាច្រើន យើងសង្កេតឃើញមានចម្លាក់មករលេបនាគនេះ។

តែបើយើងពិនិត្យ ភិនភាគនៃសត្វ មករនៅតាមវត្តអារាម និង មករនៅតាមចម្លាក់ប្រាសាទនានា គឺមានភាព ខុសគ្នា។ ជាងនេះទៅទៀត រូបភាវៈដែលលេបនាគនៅតាមប្រាសាទ មានមុខដូចយក្សហើយមានតែក្បាល ដែលធ្វើអោយយើងច្រឡំទៅនឹងរាហ៊ូ តែពេលខ្លះរូបនោះមានដៃចាប់លេបនាគទៀត។

ហេតុដូចនេះហើយអត្ថបទខាងក្រោមនេះ និង ធ្វើការវែកញែកអំពីភាវៈទាំងបីខាងលើនេះថាតើអ្វីទៅជា មករ រាហ៊ូ ឬ យក្សនោះ។

                                     

1. មតិដែលទាក់ទងនឹង មករ

មតិទី១៖ មករ ជាកេសារមួយសរសៃរបស់ព្រះនាងគង្គារបានធ្លាក់មកដល់ឋានកណ្តាលក៏បានក្លាយជាសត្វម្ករ ហើយខ្លាំងជាងអ្វីៗទាំងអស់លើលោក វាក៏បានលេបរាល់សព្វសត្វ ទាំងពួងដែលវាជួបប្រទះ មិនថាមនុស្ស្ ឬ សត្វ ឡើយ។

មតិទី២៖តាមវចនានុក្រមសម្ដេចព្រះសង្ឃរាជ្យ ជួនណាត មករ ន. មៈក មករ ឬ មង្ករ ឈ្មោះត្រីសមុទ្រមួយប្រភេទ មានខ្លួនធំ ក្បាលខ្លីក្រមុប ធ្មេញនឹងចង្កូមស្ញាញគួរស្បើម មានតំណាលក្នុងរឿងរ៉ាវពីព្រេងនាយ; ខ្មែរហៅសំដៅ ត្រីថ្ករ ក៏មាន, ច្រើននិយាយថា ឆ្លាមមករ ។

                                     

2. មតិដែលទាក់ទងនឹង រាហ៊ូ

មតិទី៣៖ តាមរឿងកូរសមុទ្រទឹកដោះរបស់ព្រហ្មញ្ញសាសនាបានពិពណ៌នាអំពីកំណើត រាហ៊ូ និង កេតុដូចតទៅ៖ ព្រះវិស្ណុក៏ចាប់យកកងចក្រ ដើម្បីវាយប្រហារលើសុក្រាចារ្យភ្លាមដែរ ជាហេតុធ្វើឲ្យគ្រូរបស់ក្រុមអសុរៈ ដាច់ខ្លួនជាពីរកំណាត់ ដោយចែកដាច់ត្រឹម ក គួរឲ្យព្រឺព្រួចក្រៃលែង ។ ដោយសារអំណាចពិសិដ្ឋរបស់ទឹកអម្រឹត ផ្នែកខាងក្បាលរបស់សុក្រាចារ្យ ក៏ក្លាយទៅជាអាទិទេពថ្មីមួយ គឺរាហូ ។ចំណែកដងខ្លួនគឺ កេតុ ។

                                     

3. មតិដែលទាក់ទងនឹងយក្ស

មតិទី៤៖ នៅសម័យនោះ យក្ស ឬបិសាច គឺត្រូវគេចាត់ទុកថា ជាប្រភេទ វិញ្ញាណអប្រិយ តំណាងអោយអ្នកមានចិត្តអាក្រក់ ចូលចិត្តប្រទុស្តយាយី មនុស្សសត្វ មិនអោយរស់នៅ សុខសប្បាយឡើយ។ គេច្រើននិយមហៅមនុស្សទាំងឡាយដែលមានចិត្តព្រៃផ្សៃ ថាជាយក្ស ព្រោះពេលណាមនុស្ស បញ្ចេញហឹង្សានិងភាពព្រៃផ្សៃរបស់ខ្លួនម្តងៗ មនុស្សនោះច្រើនសម្តែង ទឹកមុខ និងអាកប្បកិរិយា យង់ឃ្នង គួរអោយ ព្រឺខ្លាចក្រៃលែង មិនដូចមនុស្សល្អ ជានាធម្មតាឡើយ។

                                     

4. សំយោគមតិ

តាមអត្ថបទបកស្រាយខាងលើ យើងបានយល់ដឹងខ្លះៗហើយអំពីនិយមន័យ និង ប្រភពកំណើតនៃ មករ រាហ៊ូ និង យក្ស។ ហេតុដូច្នេះហើយ ចូរពិនិត្យមើលរូបចម្លាក់ដែលនៅលើប្រាសាទខ្មែរទាំងឡាយថាតើ ភាវៈដែលលេបនាគនោះជាអ្វី? ប្រសិនបើយើងចាត់ទុកថាភាវៈនោះជា មករ តាមមតិទី១ យើងតោងសិក្សាអោយច្បាស់ថារូបរាងមករនោះមានរូបរាងយ៉ាងណា? ពីព្រោះភាវៈដែលលេបនាគក្នុងចម្លាក់ខ្មែរ មានរាងដូចពស់ ឬ នាគ តាមបង្កាន់ដៃជណ្ដើរវត្ត។ ភាវៈនោះមានរូបដូចរាហ៊ូ នៅចម្លាក់នាគមុខអង្ករតូច ហើយថែមទាំងមានរូបរាងដូចរាហ៊ូតែមានដៃ ព្រមទាំងមានរូបរាងផ្សេងមួយទៀតដូចយក្សហើយមានដៃ។ តើមករក្នុងមតិទីមួយមានរូបរាងដូចដែលបានរៀបរាប់យ៉ាងដូច្នោះមែនឬយ៉ាងណា។ ប្រសិនបើយើងចាត់ទុកថាភាវៈនោះជា មករ តាមមតិទី២ មករគ្រាន់តែជាសត្វត្រីប៉ុណ្ណោះ តើសត្វត្រីឯណានឹងអាចលេបនាគបាន។ ប្រសិនបើយើងចាត់ទុកថាភាវៈនោះជារាហ៊ូ តាមការបកស្រាយមតិទី៣ រាហ៊ូមានតែក្បាលទេ តែចម្លាក់នៅប្រាសាទខ្មែរមានក្បាលហើយមានដៃទៀត។ ប្រសិនបើយើងចាត់ទុកថាភាវៈនោះជាយក្ស គឺយក្សលេបនាគនោះអាចសមហេតុផល មូលហេតុភាវៈដែលលេបនាគនៅតាម ប្រាសាទមិនមែនជាត្រីមករ មិនមែនជារាហ៊ូព្រោះចម្លាក់នោះមានដៃ ម្យ៉ាងទៀតចម្លាក់នោះមានមុខក្រវេមក្រវ៉ាមដូចយក្ស។ មានរូបចម្លាក់ជាច្រើនទៀតដែលឆ្លាក់ទាក់ទងនឹង យក្សក្បាល១០តែម្ដង។ ដូចនេះតាមការសន្និដ្ឋាននៃការវិភាគខាងលើ យើងអាចនិយាយបានថាភាវៈដែលលេបនាគនៅស្រុកខ្មែរនេះជាយក្ស ដែលយក្សជារូបតំណាងនៃភាវៈអាក្រក់ ដូចដែលបានបកស្រាយក្នុងមតិទី៤យ៉ាងដូច្នោះឯង។

រៀបរៀងដោយ សុខគឹមហេង ១២ មេសា ២០១១



                                     
  • ក ប ងខ ម រ ស ត រ ស ពត ហ ល ផ ម ងខ ម រ ន គខ ម រ ន ង ន គស សន អត ថន យខ ល ងឯក មករ រ ហ យក ស ផ ក ឈ កខ ម រ សត វករវ ក ខ ចន ទគត ន ង ស រ យគត សក អសង ខ យ យ
  • ត ន ងអ យក រ មហ ន British East India ល កក ប នច សន ឋ សញ ញ ជ ម យ ព រ ច ស លតង ហ សស ន ស ស Sultan Hussein Shah ន ថ ង ទ ក ម ភ
  • ន ក ន ងក រ ងស វត ថ ព រ ព រ ហ មណ ជ ប ត ជ មន ស សក ណ ញ ស វ ត ទ បគ ត ធ វ ទ ហ ដ យខ ល នឯង ឲ យក នព ក ន ព លដ លមដ ឋក ណ ឌល ឈ ធ ងន ព រ ហ មណ ជ ប ត ម នប នទ រកគ រ ព ទ យ
  • កត ត ងព កញ ជ រ លក ត លក ត ទ ងងង តងងល ម នយល ហ ត ផលណ ៗទ ងអស ក ល យជ ច ត ត យក ស ច ត តម រ ច ត តប បន ត ងបញ ជ ឲ យម ត ជ របញ ច រ បញ ជ ឲ យក យវ យស ពងទ ងដ ព ឃ ត
  • ប សម រ ប ឲ យគ រជ អគ គមហ ស ទ បព រ ន ងព រ រ ជទ នជ ដ មគ មក ដអ រ មរន ទ ម ព រ ស រងកង ព រ ហ រ ក ត រស ល ស ន តសក ស ន ប ទ រ ប ព រ ជង ឃ ព រ ទម រង ស ងដ ដ ន វត ប ងប ស ប រ
  • ស មម ល ក ន ង រ ងរ មក រ ត ខ ម រ គ ប រ ព ក យន សម រ ប ព ក យក ស ហ ព រ រ ម ដ ល ធ វ តប ក ន ង ព រ ថ បស វ ផ ងក ស : ល កជ វត ក វ ន ថ

Users also searched:

...

សាលាក្រុង​សម្រច​បន្ត​បិទខ្ទប់.

ម៉ៃគុណ មករ ពៃះរាហ៊ូដៃល កាន់តៃ ខុស ពី បុ ដ្ល រួមមាន ទាំង ក្ុម យក្ស.


...