Back

ⓘ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាចលនានយោបាយមួយ​ដែលកើតពីការចូលរួមរបស់ប្រជាពលរដ្ឋដែលជាម្ចាស់សិទ្ធិ ហើយមានលក្ខណៈភ្លឺស្វាង ក្នុងការធ្វើអោយបានសម្រេចនូវសុបិនរួមរ ..

គណបក្សនយោបាយចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ ឆ្នាំ២០១៣ - ២០១៨

គណបក្សនយោបាយដែលចូរួមកាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣ - ២០១៨ មាន÷ គណបក្សសង្គ្រោះជាតិ គណបក្សខ្មែរឈប់ក្រ គណបក្សយុវជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ។ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច

គណបក្សនយោបាយចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី១ ឆ្នាំ១៩៩៣ - ១៩៩៧

គណបក្សដែលចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១ ឆ្នាំ១៩៩៣ - ១៩៩៧ មាន ២០គណបក្សគឺ÷ គណបក្សសម្ព័ន្ធសាធារណរដ្ឋ គណបក្សខ្មែរអព្យាក្រឹត្យ គណបក្សសាធារណរដ្ឋ អភិវឌ្ឍន៍ និងសេរី គណបក្សប្រជាធិបតេយ្យខ្មែរ គណបក្សសាធារណរដ្ឋប្រជាធិតេយ្យខ្មែរ គណបក្សកម្ពុជារស់ឡើងវិញ គណបក្សប្រជាធិបតេយ្យ និងអព្យាក្រឹត្យ គណបក្សហ្វ៊ុនស៊ិនប៉ិច ។ គណបក្សប្រជាធិបតេយ្យសេរី គណបក្សកសិករប្រជាធិបតេយ្យ សេរីខ្មែរ គណបក្សសាធារណរដ្ឋសេរីនិយម គណបក្សម៉ូលីណាកា និង អ្នកតស៊ូដើម្បីសេរីភាព គណបក្សប្រជាធិតេយ្យ សេរីនិយម ព្រះពុទ្ធសាសនា គណបក្សសភាជាតិខ្មែរ គណបក្សខ្មែរជាតិនិយម គណបក្សសង្គមធម៌ ប្រជាជាតិ គណបក្សកម្ពុជាអព្យាក្រឹត្យ ប្រជាធិបតេយ្យ គណបក្សក ...

គសប ឃុំកោះខ្សាច់ទន្លា

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាចលនានយោបាយមួយ​ដែលកើតពីការចូលរួមរបស់ប្រជាពលរដ្ឋដែលជាម្ចាស់សិទ្ធ ហើយមានលក្ខណៈភ្លឺស្វាង ក្នុងការធ្វើអោយបានសម្រេចនូវសុបិនរួមរបស់ពួកគេគឺ មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ ដោយកណ្តាប់ដៃរបស់ពួកគេ ដែលត្រូវធ្វើអោយបានសម្រេចឡើងដោយយន្តការ៨ចំណុច។ ដើម្បីឈានទៅដាក់អោយបាននូវយន្តការ៨ចំណុច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ផ្តើមចេញពីការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋទៅលើគោលធំៗបីគឺ ៖ ១. ការយល់ដឹងអំពីប្រជាធិបតេយ្យ ២. កិច្ចបដិបត្តិព្រះធម៌ ៣. សីលធម៌សង្គម។

គសប ឃុំទឹកវិល

គសប ឃុំត្រើយស្លា

គសប ឃុំក្រាំងយ៉ូវ

គសប ឃុំព្រែកគយ

គសប ឃុំកោះខែល

គសប ឃុំស្វាយប្រទាល

គសប ឃុំខ្ពប

គសប ឃុំតាលន់

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
                                     
ⓘ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាចលនានយោបាយមួយ​ដែលកើតពីការចូលរួមរបស់ប្រជាពលរដ្ឋដែលជាម្ចាស់សិទ្ធិ ហើយមានលក្ខណៈភ្លឺស្វាង ក្នុងការធ្វើអោយបានសម្រេចនូវសុបិនរួមរបស់ពួកគេគឺ មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់" ដោយកណ្តាប់ដៃរបស់ពួកគេ ដែលត្រូវធ្វើឱ្យ​បានសម្រេចឡើងដោយយន្តការ៨ចំណុច។

ដើម្បីឈានទៅដាក់ឱ្យ​បាននូវយន្តការ៨ចំណុច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ផ្តើមចេញពីការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋទៅលើគោលធំៗបីគឺ ៖

១. ការយល់ដឹងអំពីប្រជាធិបតេយ្យ

២. កិច្ចបដិបត្តិព្រះធម៌

៣. សីលធម៌សង្គម ឬ​ទស្សនវិជ្ជា​ជីវិត។

១. គោលដៅ ៖ សុបិនរួមរបស់ពួកយើងគឺ មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់

ដែលត្រូវធ្វើអោយស្តែងឡើង ដោយយន្តការ៨ចំណុច។

២. ចំណុចចាប់ផ្តើម ៖ អ្វីៗទាំងអស់ត្រូវផ្តើមចេញពីការចូលរួមរបស់ប្រជាពលរដ្ឋ។

៣. ឥរិយាបទនយាបាយ ៖ សុទ្ធចរិតភាពជាបាតគ្រឹះដែលជាអត្តចរិកផង ដែលជាខ្លឹមសារពិតប្រាកដរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។

៤. ធនធានមនុស្ស ៖ គុណសម្បត្តិរបស់បេះដូង និងគុណសម្បត្តិខួរក្បាល ជាលក្ខណមិនអាចខ្វះបានរបស់ចលនាស្នូល។

1.1. គោលនយោបាយ យន្តការ៨ចំណុច

យន្តការ៨ចំណុច និងការបកស្រាយខ្លឹមសារខ្លីៗពីសារប្រយោជន៍របស់ចំណុចនីមួយៗ ដើម្បីរៀបចំសង្គមប្រជាធិបតេយ្យដែលសិទ្ធិនិងអំណាចស្ថិតក្នុង កណ្តាប់ដៃរបស់ប្រជាពលរដ្ឋ ហើយសិទ្ធិនិងអំណាចត្រូវធានាដោយ ប្រព័ន្ធមួយជាអចិន្ត្រៃយ៍ ៖

១. ត្រូវកំណត់អាណត្ដិសម្រាប់នាយករដ្ឋមន្ដ្រី ២ អាណត្ដិ

ការកំណត់ត្រឹមពីរអាណត្តិនេះ គឺជៀសវាងកុំឲ្យនាយករដ្ឋមន្រ្តី មានឱកាសបង្កើតជាបណ្តាញខ្សែរយៈ គ្រួសារ បក្សពួកក្នុងគ្រប់ស្ថាប័នរដ្ឋពង្រឹងអំណាចរហូតដល់បង្កើតជា របបផ្តាច់ការ បក្សពួកក្រុមគ្រួសារនិយម បំផ្លាញដល់ផលប្រយោជន៍ជាតិ និងប្រជាជន។

២. មិនអនុញ្ញាតឱ្យនាយករដ្ឋមន្ដ្រីបង្កើតក្រុមអង្គរក្សដោយខ្លួនឯង

ការ បង្កើតក្រុមអង្គរក្សដោយខ្លួនឯង ស្មើនឹងការបង្កើតក្រុមប្រដាប់អាវុធមួយអាចជាលទ្ធភាពយកទៅ បំរើមហិច្ឆិតាអ្នកគ្រប់គ្រង ធ្វើការគៀបសង្កត់ ឬគំរាមកំហែងដល់ប្រជាពលរដ្ឋ ដើម្បីរក្សា និងបន្តក្រាញក្នុងអំណាចរបស់ខ្លួន។

៣. ត្រូវរៀបចំគេហដ្ឋានឱ្យនាយករដ្ឋមន្ដ្រីរស់នៅដែលផ្ដល់ដោយរដ្ឋ

គឺជាវិធានការ ជួយដល់ការការពារសន្តិសុខ និងទំនុកបំរុងជីវភាពគ្រួសារនាយករដ្ឋមន្រ្តី ប្រកបដោយ សុខុមាលភាព និងសេចក្តីថ្លៃថ្នូរ បង្កលក្ខណៈងាយស្រួលក្នុងការបំពេញការងារ ទទួលខុសត្រូវខ្ពស់ បំរើ ប្រទេសជាតិ ហើយក៏ជាការផ្តល់ មុខមាត់ដល់ប្រទេសជាតិផងដែរ។

៤. ត្រូវបង្កើតតុលាការរដ្ឋបាល

ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ ប្តឹងចំពោះទង្វើមិនសមស្រប ឬរំលោភរបស់មន្រ្តីរាជការ ក្នុងការបំពេញការងារ ឬពលរដ្ឋអាចប្តឹងឲ្យស្ថាប័ននេះពិនិត្យលើភាពមិនស្របច្បាប់ នៃលិខិតស្នាម ឬសេចក្តីសម្រេច ផ្សេងៗចេញដោយអង្គភាពរដ្ឋបាលសាធារណៈគ្រប់ជាន់ថ្នាក់ ។

៥. ត្រូវសុំការទុកចិត្ដពីសភាសម្រាប់តួនាទីភារកិច្ច និងឋានន្ដរសក្ដិចាប់ពីថ្នាក់ឧត្ដមសេនីយ៍ យោធា និងនគរបាល

វិធានការនេះ គឺដើម្បីឲ្យសភាជាតំណាងរបស់ពលរដ្ឋ អាចមានឥទ្ធិពលខ្លះទៅលើនាយទាហាន និង នាយនគរបាលជាន់ខ្ពស់ ដែលជាអ្នកបញ្ជាលើកងកំលាំងប្រដាប់អាវុធ រក្សាបូរណភាពទឹកដី និងសន្តិសុខ ស្ថេរភាពសង្គម ហើយក៏អាចជួយទប់ស្កាត់ ការប្រើប្រាស់កងកំលាំងប្រដាប់ អាវុធជាឧបករណ៍ផ្តាច់ការរបស់មេគណបក្សកាន់អំណាចផងដែរ។

៦. អព្យាក្រឹត្យមន្ដ្រីរាជការ

ការដាក់ឲ្យអនុវត្តចំណុចនេះ គឺដើម្បីធានាការចាត់តាំងបែងចែកការងារដល់មន្រ្តីរាជការចំជំ នាញ ស្របតាមសមត្ថភាព បទពិសោធន៍ការងារ និងផ្តល់នូវសេចក្តីថ្លៃថ្នូរដល់មន្ត្រីរាជការដែលជាភ្នាក់ងារ របស់រដ្ឋ ។ ដូច្នេះ មន្ត្រីរាជការត្រូវមានភាពស្មោះត្រង់មិនលំអៀង។ ចៀសវាងការប្រើប្រាស់មន្ត្រីរាជការជាឧបករណ៍ឃោសនបំរើប្រយោជន៍ គណបក្ស។

៧. បោះឆ្នោតដោយផ្ទាល់ជ្រើសរើស និងទំលាក់តំណាងគ្រប់លំដាប់ថ្នាក់ដោយប្រជាពលរដ្ឋថ្នាក់ឃុំ/សង្កាត់ ស្រុក/ខណ្ឌ និងខេត្ដ/ក្រុង

គឺជាវិធានការ ធ្វើឲ្យតំណាងពលរដ្ឋគ្រប់លំដាប់ថ្នាក់ ទទួលខុសត្រូវផ្ទាល់ ចំពោះមុខប្រជាពលរដ្ឋ ដែលជាម្ចាស់ អំណាច ហើយក៏ជួយកាត់ផ្តាច់ខ្សែរយៈបក្សពួក ពីថ្នាក់ជាតិ ដល់មូលដ្ឋានដែលជាចំណុចផ្តើម នៃការកកើត នូវអំណាចផ្តាច់ការ ។

៨. ប្រើប្រព័ន្ធឯកត្ដនាមជ្រើសរើសតំណាងរាស្ដ្រ

ប្រព័ន្ធឯកត្តនាមនេះ បានកាត់បន្ថយយ៉ាងខ្លាំងនូវឥទ្ធិពលរបស់មេបក្សទៅលើអ្នកតំណាង រាស្រ្ត។ ឥទ្ធិពលមេបក្សអាចធ្វើឲ្យតំណាងរាស្រ្ត បាត់ឯករាជ្យភាព ខ្វល់ខ្វាយតែផលប្រយោជន៍បក្សខ្លួន ជាជាងគិតគូរដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេស។ តំណាងរាស្រ្តមានឯករាជ្យ និងសេរីភាពគ្រប់គ្រាន់ ដោយគ្មានរងសម្ពាធពីជនមានឥទ្ធិពលណាម្នាក់នោះ តំណាងរាស្រ្តនោះអាចបំពេញការងារជួយកែតម្រង់រដ្ឋាភិបាល យ៉ាងមានប្រសិទ្ធភាព និងរៀបចំធ្វើច្បាប់ណាដែលបំរើដល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជនពិតៗ។

  • ស្តាប់ការបកស្រាយយន្តការនីមួយៗ
                                     
2. ប្រវត្តិ​សង្ខេប

គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រ​ជាធិប​តេយ្យ​ ត្រូវ​បាន​​ផ្តួច​ផ្តើម​បង្កើត​ទ្បើង​នៅ​ថ្ងៃ​​១៥ ខែ​កក្កដា​ ឆ្នាំ​ ២០០៥​ ដោយ​ពលរដ្ឋ​មួយ​ក្រុម​តូច​ ដែល​មាន​ចិត្ត​គំនិត​ និង​ទស្សនៈ​ប្រ​ហាក់​ប្រហែល​ គ្នា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សង្គម​ខ្មែរ​។

ក្រុម​ស្ថាប​និក​នេះ​ បាន​បំពេញ​បែប​បទ​បង្កើត ​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រ​ជាធិប​តេយ្យ​ទ្បើង​ ស្រប​តាម​ច្បាប់​ស្តី​ពី ​គណ​បក្ស​នយោ​បាយ​ ហើយ​ក៏​បាន​ទទួល​ស្គាល់​ចុះ​បញ្ជី​ជា​ផ្លូវ​ការ​តាម​ប្រ​កាស​ក្រ​សួង​មហា​ ផ្ទៃ ​លេខ​៧៩២​ប្រ.ក​ ចុះ​ថ្ងៃទី​២៦​ ខែ​មិថុនា​ ឆ្នាំ​២០០៦​។

គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រ​ជាធិប​តេយ្យ​​ យើង​បាន​បង្កើត​ទ្បើង​ ក្នុង​ស្ថាន​ភាព​មួយ ​ដ៏​លំបាក​ បំផុត​ដោយ​សារ​ខ្វះ​ខាត​ទាំង​ធនធាន​មនុស្ស​ដែល​ហ៊ាន​ប្រ​ឈម​រាល់​គំនិត​ ត្រួត​ត្រា អាត្មា និយម តែ​មាន​ឥទ្ធិពល​ នៅ​ក្នុង​សង្គម​ខ្មែរ​ និង​ ខ្សត់​ខ្សោយ​ប្រ​ភព​ថវិកា​ ព្រម​ជា​មួយ​នេះ ​នៅ​មាន​ការ​ឃោស​នា​មួល​បង្កាច់​ ពី​អ្នក​នយោ​បាយ​មួយ​ក្រុម​ដ៏​ល្បី​ ដែល​គេ​ប្រ​សិទ្ធ​នាម ខ្លួន​គេ​ថា​ ជា​អ្នក​ប្រ​ជា​ធិបតេយ្យ ដោយ​ចោទ​យើង​ថា ជា​ក្រុម​លក់​ខ្លួន​ជា​គណបក្ស​ អាយ៉ង​។ ក៏​ប៉ុន្តែ​ឧបសគ្គ​ទាំង​នេះ ពុំ​អាច​វាយ​បំបាក់ ឬ​ក៏​រា​រាំង​នូវ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុះ​មុត របស់​ពួក​យើង​បាន​ទ្បើយ​ ព្រោះ​យើង​មាន​លក្ខណៈ​សម្បត្តិ​ពិសេស ដែល​អ្នក​ទាំង​នោះ គ្មាន​គឺ ភាព​សុចរិត​​បេះ​ដូង​បរិសុទ្ធ​ ចង់​ជួយ​ពលរដ្ឋ​របស់​យើង​ពិត​ប្រាកដ និង​មាន​ ទស្សនៈ​ច្បាស់​លាស់​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​សង្គម​​ជាតិ​ ដែល​អ្នក​នយោ​បាយ​ទាំង​នោះ ពុំ​បាន​យក​ចិត្ត​ទុក​ដាក់ ឬ​ក៏​យល់​មិន​ដល់​។ យើង​បាន​កំណត់​យ៉ាង​ច្បាស់ នូវ​ប្រ​ភព​បញ្ហា ទាំង​អស់​ក្នុង​សង្គម​ជាតិ​ខ្មែរ តាំង​ពី​ដើម រៀង​ៗ​មក​គឺ​ អំ​ណាច​​ប្រ​មូល​ផ្តុំ​ ជា ​មូល​​ហេតុ​ ធ្វើ​ឲ្យ​បាត់​តុល្យ​ភាព​អំណាច​រវាង​អ្នក​កាន់​អំណាច​ និង​ប្រ​ជា​ពល​រដ្ឋ​ ដែល​ជា​ម្ចាស់​ប្រទេស​ ម្ចាស់​អំណាច​ នាំ​​ឲ្យ​អ្នក​កាន់​អំណាច​គ្រប់​ ជំនាន់​ប្រើ​អំណាច​ដោយ​រំលោភ​គ្មាន​កោត​ក្រែង​ គ្មាន​ការ​ទទួល​ខុស​ត្រូវ​ ហើយ​ក៏​ជា​ហេតុ​មួយ​ធ្វើ​អោយ​ពលរដ្ឋ​យើង​អស​កម្ម​ផង​ដែរ​។

ចំណែក ​ពលរដ្ឋ​ជា​ម្ចាស់​អំណាច​ ពុំ​មាន​លទ្ធ​ភាព​ប្រើ​សិទ្ធិ​របស់​ខ្លួន​ ឲ្យ​បាន​ទាន់​ពេល​វេលា​ ដើម្បី​ទប់​ស្កាត់​មិន​អោយ​ អ្នក​កាន់​អំណាច​ នាំ​ប្រ​ទេស​ជាតិ​ធ្លាក់​ក្នុង​ភាព​មហន្ត​រាយ​ ដូច​ ដែល​ប្រ​វត្តិ​សាស្ត្រ​ បាន​បង្ហាញ​យើង​គ្រប់ៗ​គ្នា រួច​មក​ហើយ។​ ពលរដ្ឋ​យើង​ត្រូវ​បាន​ អ្នក​នយោ​បាយ​បំពុល​ដោយ​ប្រើ​គ្រប់​​មធ្យោ​បាយ​លែង ឲ្យ​ខ្វល់​ខ្វាយ​ពី​រឿង​នយោ​បាយ ប្រ​ទេស​ជាតិ​ ឬ​ក៏​ត្រូវ​បាន​អ្នក​នយោ​បាយ​បោក​បញ្ឆោត​ ឲ្យ​ធ្លាក់​ខ្លួន​​ចូល​បំរើ​នយោ​បាយ​ ទាំង​ងងឹត​ងងល់​។

ដើម្បី ​លុប​បំបាត់​នូវ​ប្រ​ព័ន្ធ​ដឹក​នាំ​ប្រើ​អំណាច​ប្រ​មូល​ផ្តុំ ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ខ្លះ​នៅ​ក្នុង​សង្គម​អាច​រួច​ផុត​ពី​ប្រ​ព័ន្ធ​ច្បាប់​ ឬ​នៅ​លើ​ច្បាប់​ ដើម្បី​ឲ្យ​អ្នក​នយោ​បាយ​ងាក​មក​រក​ផ្លូវ​សុចរិត​ មិន​ប្រើ​នយោ​បាយ​ប្រ​ជា​ភិថុត​ និង​ ទទួល​ខុស​ត្រូវ​រាល់​សកម្ម​ភាព​របស់​ខ្លួន​ចំពោះ​មុខ ប្រ​ជាពល​រដ្ឋ​ដោយ​ផ្ទាល់​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រ​ជា​ធិប​តេយ្យ​បាន​ដាក់​ចេញ​នូវ​យន្ត​ការ​៨​ចំណុច​ និង​ធ្វើ​ការ​ ពន្យល់​បក​ស្រាយ​ ឲ្យ​ពលរដ្ឋ​យល់​ដឹង​អត្ថ​ប្រ​យោជន៏​នៃ​ចំណុច​នីមួយៗ​នៃ​យន្ត​ការ​នេះ​ដើម្បី​ សំរេច​ចិត្ត​ចូល​រួម​ក្នុង​ចលនា​មួយ​នេះ​ ដោយ​យល់​ដឹង ​និង​ស្គាល់​ពី​ គោល​ដៅ​ច្បាស់​លាស់​។ ​គោល​ដៅ​យើង​នៅ​ឆ្ងាយ ​តែ​ជា​គោល​ដៅ​ដែល​យើង​អាច​ទៅ​ដល់​។

2.1. ប្រវត្តិ​សង្ខេប ទស្សនៈនយោបាយ

  • ការងារថ្លៃថ្នូរគឺជាការងាររកប្រយោជន៍ដល់អ្នកដទៃ។
  • ធ្វើនយោបាយ ដោយប្រើបេះដូងបរិសុទ្ធ។
  • អំណាចប្រមូលផ្តំគឺជានយោបាយជីកកប់ខ្លួនឯង។
  • ផ្តល់ឳកាសដល់កូនខ្មែរ ដែលមានសមត្ថភាព ដើម្បី បញ្ចេញសមត្ថភាពដឹកនាំប្រទេស។
  • បញ្ហាធំបំផុតនៅក្នុងប្រទេសកម្ពុជាគឺភាពល្ងង់ខ្លៅរបស់ប្រជាជន។
  • នៅលើលោកនេះ ធម៌ទាំងអស់កើតមិនដាច់ពីគ្នា។
  • ទាំងអស់គ្នា ដើម្បីទាំងអស់គ្នា។
  • រៀបចំប្រព័ន្ធដឹកនាំ ឲ្យអ្នកដឹកនាំធ្វើជាកញ្ជះរបស់រាស្រ្ត។
  • នៅលើលោកនេះ ឲ្យតែចង់បោកប្រាស់ មិនខ្វះមនុស្ស ដែលអាចបោកប្រាស់បានទេ។
  • ក្នុងសង្គមប្រជាធិបតេយ្យ ប្រជាពលរដ្ឋទទួលខុសត្រូវលើវាសនាប្រទេសជាតិខ្លួនឯងក្នុងនាមជាម្ចាស់ អ្នកកាន់ការងារស្រុកទេស ទទួលខុសត្រូវវាសនាប្រទេសជាតិក្នុងនាមជាអ្នកតំណាង។
  • ការងារថ្លៃថ្នូរគឺជាការងារប្រាសចាកអត្មានិយម។
  • បើសិនបងប្អូនប្រជាពលរដ្ឋខ្មែរ មិនព្រមចូលរួមគិតគូរបញ្ហាប្រទេសជាតិដោយខ្លួនឯងទេ ហើយ បងប្អូននៅតែបណ្ដោយឱ្យគេគិតគូរ ជីវភាពបងប្អូននៅតែប៉ុណ្ណឹង សង្គមរបស់បងប្អូននៅតែប៉ុណ្ណឹង អយុត្តិធម៌នៅតែអ៊ីចឹង បរទេសនៅតែរំកិលចូលដីខ្មែរអ៊ីចឹង កូនយើងឈឺថ្កាត់នៅតែគ្មានពេទ្យ ព្យាបាលអ៊ីចឹង ពួកយើងនៅតែចែកជើងគ្នាទៅធ្វើកញ្ជះគេនៅស្រុកថៃអ៊ីចឹង។
  • គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាបក្សរបស់ប្រជាពលរដ្ន។ ដូចនេះការចូលរួមរបស់របស់ប្រជាពលរដ្ឋដូចជាបង់ប្រាក់ គឺជាការចាំបាច់ដើម្បីសម្រេចគោលដៅរបស់ខ្លួន។
  • សត្រូវនៃភាពល្អប្រសើរ មិនមែនភាពអាក្រក់ទេ ប៉ុន្តែសត្រូវពិតប្រាកដ នៃភាពល្អប្រសើរគឺភាពល្អ។

3. ការចេញទៅឃោសនានយោបាយ គឺដើម្បីស្វែងរកការគាំទ្រគំនិត

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យតែងប្រកាសថា ការចេញទៅឃោសនានយោបាយ មិនមែនដើម្បីស្វែងរក សន្លឹកឆ្នោតទេ ប៉ុន្តែជាការស្វែងរកការគាំទ្រគំនិត។ ចុះចាំបាច់បង្កើតគណបក្សនិងឈរឈ្មោះបោះឆ្នោត ធ្វើអ្វី បើមិនចង់បានសន្លឹកឆ្នោត? ហើយហេតុអ្វីបានជាមានអ្នកបោះឆ្នោតឲ្យកាលពីឆ្នាំ២០០៨ និង ២០១២ នឹង ២០១៣?

3.1. ការចេញទៅឃោសនានយោបាយ គឺដើម្បីស្វែងរកការគាំទ្រគំនិត ការស្វែងរកសន្លឹកឆ្នោត

អ្វីដែលអ្នកនយោបាយមុនធ្វើគឺធ្វើយ៉ាងណាឲ្យតែបានសន្លឹកឆ្នោតដូចជា ទិញសន្លឹកឆ្នោតក្រោមរូបភាពជា អំណោយ បំភាន់ បំភ័យ លាបពណ៍ អុជអាល ញុះញង់ កុហកបោកប្រាស់គ្រប់មធ្យោបាយតាមតែ អាចធ្វើបានទោះបីជាសកម្មភាពទាំងនោះទុច្ចរិតក៍គេនៅតែធ្វើដើម្បីសន្លឹកឆ្នោត។ គណបក្សមួយចំនួន បានបង្ខំឲ្យសមាជិក ឬ អ្នកស៊ីនុយពីបក្សរបស់គេស្បថថានឹងបោះឆ្នោតឲ្យបក្សរបស់គេ។ ជាក់ស្តែង កាលពីមុនពេលបោះឆ្នោតឆ្នាំ២០១២ គណបក្សសម រង្ស៊ីបានលាបពណ៍គណបក្សសិទ្ធិមនុស្ស ថាជាអាយ៉ងរបស់គណបក្សប្រជាជនដើម្បីកុំឲ្យប្រជាជនបោះឆ្នោតឲ្យបក្សសិទ្ធិមនុស្សហើយបោះឆ្នោតឲ្យ បក្សសមរង្ស៊ីវិញ។ នៅឆ្នាំ២០០៨ កម្មវិធីរាជានិយមដែលជាកម្មវិធីរបស់គណបក្សនរោត្តម រណឬទ្ធិ ក៍បានចោទប្រកាន់លោក កឹម សុខា ប្រធានបក្សសិទ្ធិមនុស្សជាអាយ៉ងបក្សប្រជាជន។ នេះជាការ លាបពណ៍បក្សដទៃដើម្បីបានសន្លឹកឆ្នោត។ នៅខែកញ្ញា ឆ្នាំ ២០១១ អជ្ញាធរបានរុះរ៉ើផ្ទះសម្បែង អ្នកបឹងកក់ នៅពេលនោះលោក សួង សុភ័ណដែលជាប្រធានយុវជនគណបក្សសម រង្ស៊ីបានឆ្លៀតឱកាស ចូលរួមញុះញង់ឲ្យយុវជនក្មេងៗនៅបឹងកក់គប់ដុំថ្មលើគ្រឿងចក្ររុះរ៉ើ និង ប៉ូលីស ហើយត្រូវបានប៉ូលីស វាយបែកក្បាលហូរឈាមបើចង់ដឹងច្បាស់សូមមើលវិដេអូដែលថតនិងផ្សាយដោយវិទ្យុអាស៊ីសេរី ដែលបង្ហាញសកម្មភាពលោក សួង សុភ័ណ ឆ្កាដៃឆ្កាជើងស្រែកឲ្យក្មេងៗធ្វើសកម្មភាពប្រឆាំងប៉ូលីស។ នេះជាការញុះញង់ដើម្បីធ្វើឲ្យប្រជាជនស្អប់រដ្ឋាភិបាលនិងបោះឆ្នោតឲ្យបក្សប្រឆាំងវិញ។

ចំណែកបក្សកាន់អំណាចប្រើប្រាស់វិធីសាស្រ្តអុជអាលបំបែកបំបាក់បក្សប្រឆាំងទាំងពីរតាមរយៈការ បញ្ចេញសារសំឡេងនៃការសន្ទនារវាងលោកនាយករដ្ឋមន្រ្តីនិងលោក កឹម សុខា។ បក្សកាន់អំនាច ចែកនុយក្រោមរូបភាពជាអំណោយដូចជា សារ៉ុង ក្រម៉ា ប៊ីចេង និង លុយជាដើមដើម្បីបានសន្លឹកឆ្នោត។ កំឡុងពេលបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១៣នេះ ក្រុមការងារគណបក្សប្រជាជនបានស្វែងរកសន្លឹកឆ្នោត តាមរយៈការធ្វើពិធីងូតទឹកឲ្យចាស់ៗ ព្រោះចាស់ៗមួយចំនួនបានងាករេទៅគាំទ្របក្សប្រឆាំងដែលសន្យា ផ្តល់ប្រាក់ឧបត្ថម្ភដល់ចាស់ៗចាប់ពីអាយុ៦៥ឆ្នាំឡើងទៅ៤ម៉ឺនរៀលក្នុងមួយខែ។ម៉្យាងវិញទៀតគេបំភាន់ ប្រជាជនដោយប្រៀបធៀបតួនាទីក្នុងការកសាង អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ប្រឡាយទឹកជាដើមរបស់រដ្ឋាភិបាល ជាមួយគណបក្សប្រឆាំងដែលមានតែតួនាទីឃ្លាំមើលការ អនុវត្តរបស់រដ្ឋាភិបាល។មិនត្រឹមតែប៉ុណ្ណោះ អនុប្រធានគណបក្សកាន់អំណាចថែមទាំងគំរាម ដកហូត យកមាស៊ីនបូមទឹកវិញ និងឈប់ធ្វើបុណ្យប្រសិនគណបក្សរបស់គាត់ចាញ់ឆ្នោត។ បក្សកាន់អំនាច តែងរំលឹកថ្ងៃ៧មករាដើម្បីឲ្យប្រជាជនសងគុណតាមរយៈសន្លឹកឆ្នោត។ ទស្សនៈវិទូចិន ខុង ជឺ បានលើកឡើងថា គុណដែលយើងធ្វើចំពោះអ្នកដទៃនឹងរលាយសាបសូន្យនៅពេលយើង ទាមទារឲ្យគេ សងគុណយើងវិញ។ នេះបញ្ជាក់យ៉ាងច្បាស់ថាអ្នកនយោបាយមួយចំនួនខិតខំធ្វើអ្វីគ្រប់យ៉ាងប៉ុន្តែក្នុង គោលបំណងឲ្យប្រជាជនស្រឡាញ់ដើម្បីបានសន្លឹកឆ្នោតតែប៉ុណ្ណោះមិនមែនកើតឡើងដោយសារកាតព្វ កិច្ចឬ ក្តីអាណិតស្រឡាញ់ពិតប្រាកដចំពោះជនរួមជាតិឡើយ។នេះមានន័យថាអ្វីដែលគេធ្វើគឺដើម្បីប្តូរ យកសន្លឹកឆ្នោតដែលជាប្រយោជន៍អំណាចផ្ទាល់ខ្លួន។

3.2. ការចេញទៅឃោសនានយោបាយ គឺដើម្បីស្វែងរកការគាំទ្រគំនិត ការស្វែងរកការគាំទ្រគំនិត

គណបក្សនយោបាយគឺជាមនុស្សមួយក្រុមដែលមានគំនិតទស្សនៈដូចគ្នា ឬ ស្រដៀងចំពោះអ្វីដែល រដ្ឋាភិបាលគួរធ្វើហើយរួមគ្នាបង្កើតជារចនាសម្ព័ន្ធដឹកនាំនិងធ្វើសកម្មភាពស្វែងរកការគាំទ្រគំនិតនោះពី មហាជនបន្ថែមទៀតដើម្បីឲ្យប្រជាជនចូលរូមនិងឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលអាចអនុវត្តនូវគំនិតទាំងនោះ បាន។មនុស្សមួយក្រុមតូចមិនអាចឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលបានឡើយ ទាល់តែស្វែងរកការគាំទ្រគំនិត ឲ្យបានចាប់ពី៥០%+១ឡើងទៅ។ ក្នុងប្រទេសប្រជាធិបតេយ្យពិតប្រាកដ ការស្វែងរកការគាំទ្រគំនិត ត្រង់នេះសំដៅទៅលើការស្វែងរកការគាំទ្រគោលនយោបាយ ឬ យន្តការរបស់គណបក្សសម្រាប់យកទៅ អនុវត្តនៅពេលឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល។ ដើម្បីទទួលបានការគាំទ្រលុះត្រាតែពន្យល់ពីអត្ថប្រយោជន៍ នៃគំនិតនោះពេលត្រូវបានអនុវត្ត។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យយល់ឃើញថាប្រភពនៃបញ្ហាទាំងឡាយគឺបណ្តាលមកពីអំណាច ប្រមូលផ្តុំលើមនុស្សម្នាក់ ហើយទស្សនៈដើម្បីដោះស្រាយបញ្ហាគឺ ត្រូវបំបែកអំណាចអ្នកដឹកនាំឬ បន្ថយអំណាច អ្នកដឹកនាំ តាមរយៈយន្តការ៨ចំណុច។លក្ខណៈគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គោលដៅ មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ ដោយធ្វើឲ្យសម្រេចបានតាមរយៈការអនុវត្តយន្តការ៨ចំណុច។ ចំណុចចាប់ផ្តើម ពន្យល់ពីប្រជាធិបតេយ្យ សីលធម៍សង្គម កិច្ចប្រតិបត្តិព្រះធម៍ ដើម្បីឲ្យប្រជាជនយល់ដឹងពីប្រជាធិបតេយ្យនិងចូលរួមប្រកបដោយសីលធម៍។ ធនធានមនុស្ស បេះដូងស្រឡាញ់ជាតិនិងមានចំណេះដឹង ឥរិយាបទនយោបាយ សុចរិតជាបាតគ្រឹះនៃគ្រប់ឥរិយាបទនយោបាយ។ មិនបំផ្លើសបំផ្លោង មិនញុះញុងអុចអាល មិនកុហកបោកប្រាស់ មិនលាបពណ៍អ្នកដទៃ គឺធ្វើតែសកម្មភាពដែលយល់ថា ត្រឹមត្រូវស្របតាមឧត្តមគតិក្នុងការជួយអ្នកដទៃ។ យើងបោះឆ្នោតគាំទ្រគណបក្សប្រជាធិបតេយ្យ មានន័យថាយើងគាំទ្រគំនិតរបស់គណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យនិងលក្ខណៈទាំង៤ខាងលើរួមមាន គោលដៅ ចំណុចចាប់ផ្តើម ធនធានមនុស្ស និង ឥរិយាបទនយោបាយ។ អ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមិនដែល ប្រាប់ ឬ ណែនាំឲ្យក្រុមគ្រួសារ មិត្តភក្រ័្ក បោះឆ្នោត ឲ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដោយគ្មានយល់អ្វីសោះឡើយ ប៉ុន្តែពួកគេប្រាប់ឲ្យក្រុមគ្រួសារ មិត្តភក្រ័្កស្តាប់ការពន្យល់អំពីគំនិតឬ ទស្សនៈរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដើម្បីយល់រួច គាំទ្រគំនិតនោះ។ ទាល់តែយល់សិនចាំបោះឆ្នោតឲ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ព្រោះគណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យស្វែងរកការគាំទ្រគំនិត។ កាលណាយើងគាំទ្រគំនិតរបស់គណបក្សប្រជាធិបតេយ្យ នោះយើងនឹងទៅបោះឆ្នោតឲ្យគណបក្សប្រជាធិបតេយ្យ។ សន្លឹកឆ្នោតដែលបោះឆ្នោតគាំទ្រគណបក្ស ប្រជាធិបតេយ្យបង្ហាញថាអ្នកបោះឆ្នោតយល់ស្របនិងគាំទ្រគំនិត ទស្សនៈរបស់គណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យ។ យើងធ្វើនយោបាយដោយចំណុចចាប់ផ្តើមគឺពន្យល់ដើម្បីស្វែងរកការគាំទ្រគំនិតឲ្យបាន ចាប់ពី៥០%+១ឡើងទៅដើម្បីឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល។ ប្រជាជនដែលយល់និងគាំទ្រគំនិត គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចូលរួមជាកម្លាំងកាយ កម្លាំងប្រាជ្ញា និង កម្លាំងថវិកា ហើយ បោះឆ្នោតឲ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ មកដល់ត្រង់ចំណុចនេះអ្នកប្រាកដជាយល់ពីអត្ថន័យនៃ ការស្វែងរកសន្លឹកឆ្នោត និងការស្វែងរកការគាំ ទ្រគំនិត។ មនុស្សមួយចំនួនយល់ពីអត្ថន័យនៃការស្វែងរកសន្លឹកឆ្នោត និង ការស្វែងរកការគាំទ្រគំនិត បាននិយាយថានឹងមិនទៅបោះឆ្នោតទេ ប្រសិនបើគ្មានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។

នៅឆ្នាំ២០០៧ គណបក្ស​​បានចូលរួមដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ/សង្កាត់ បាន២៥ឃុំ​​ ក្នុងខេត្តចំនួន៥។

3.3. ការចេញទៅឃោសនានយោបាយ គឺដើម្បីស្វែងរកការគាំទ្រគំនិត ការបោះឆ្នោតឆ្នាំ២០១៣

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៣ នៅខេត្តសៀមរាប គណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យបានហែក្បួនសម្រាប់ការឃោសនារបស់ខ្លួន មានទ្រង់ទ្រាយធំជាងនៅភ្នំពេញដែលមានអ្នកចូលរួមរហូតប្រមាណជាង៣ពាន់នាក់។

4. បញ្ជីឈ្មោះគណៈកម្មាធិការអចិន្រ្តៃយ៍

១. ខឹម វាសនា ប្រុស ប្រធាន

២. អ៊ី សាំងឡេង ប្រុស អនុប្រធានទី១

៣. សន បូផង់ ប្រុស អនុប្រធានទី២

៤. ចិន​ ថុនប្រុស អគ្គលេខាធិការ

៥. ឆឺយ ប៊ុនធឿន ប្រុស អគ្គលេខាធិការ​រង

៦. កូវ គា ប្រុស អចិន្ត្រៃយ៍

៧. ​ គុណ សាក់ឌីន ប្រុស អចិន្រ្តៃយ៍

៨. សុខ សាន្ត ប្រុស អចិន្រ្តៃយ៍

៩. ទូច ពុធ្ធសូរីដា ប្រុស អចិន្រ្តៃយ៍

១០. យាន នរា ប្រុស អចិន្រ្តៃយ៍

១១. អ៊ន ស្រីម៉ិច ស្រី អចិន្រ្តៃយ៍

១២. នី ចាន់ពិនិត្យ ប្រុស អចិន្រ្តៃយ៍

5. ទីស្នាក់ការរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

មើលផែនទី ​ទីស្នាក់ការរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបង្កើតទ្បើងក្នុងគោលបំណង ៖ ​

  • ៥. ជាកន្លែងសម្រាប់ចែករំលែកព័ត៌មានទាក់ទងគណបក្ស
  • ៦. ជាកន្លែងសម្រាប់បើកវេទិកាជួបជុំជាមួយសមាជិកនិងអ្នកគាំទ្រប្រចាំខែ។
  • ២. ជា កន្លែងសម្រាប់ជួបជុំសមាជិកខេត្ត ស្រុក និងឃុំ ដើម្បីពិភាក្សាគ្នាដោះស្រាយបញ្ហាផ្សេងៗ ឬជាកន្លែងរៀបចំផែនការសម្រាប់ដំណើរការគណបក្សក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត
  • ១. ជា កន្លែងសម្រាប់ផ្សព្វផ្សាយពីមនោគមន៏វិជ្ជា របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ផ្តល់មូលដ្ឋានពិចារណា និងផ្សព្វផ្សាយគំនិតដល់ប្រជាពលរដ្ឋទូទៅ
  • ៤. ជាកន្លែងរៀនពីរបៀបធ្វើការជាក្រុម និងការចែករំលែកចំណេះដឹង បទពិសោធន៍ឲ្យគ្នាទៅវិញទៅមក
  • ៣. ជា កន្លែងសម្រាប់ប្រមូលថវិកាដើម្បីប្រើប្រាស់តម្រូវការផ្សេងៗដូច ជាការជួលវិទ្យុផ្សាយ ការធ្វើស្លាកគណបក្សតាមកន្លែងនីមួយៗ និងផ្គត់ផ្គង់តម្រូវការក្នុងទីស្នាក់ការ
                                     
5.1. ទីស្នាក់ការរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទីស្នាក់ការកណ្តាល ភ្នំពេញ

  • អាសយ​ដ្ឋាន៖ ​ស្ថិត​នៅ​​​ ផ្ទះ​លេខ​ 108 B2 ​ផ្លូវ ​315 ​សង្កាត់​បឹង​កក់​ពីរ​ ​ខណ្ឌ​ទួល​គោក​ រាជ​ធានី​ភ្នំ​ពេញ​។
  • ទូរ​ស័ព្ទ​៖ ០១០ ៥៣ ២០០៣, ០១១ ៥៣ ២០០៣, ០១២ ៥៣ ២០០៣, ០១៣ ៥៣ ២០០៣ ០១៥ ៥៣ ២០០៣, ០៩០ ៥៣ ២០០៣, ០១២ ៣៦ ២២
  • អ៊ីម៉ែល៖ camldp3 gmail.com
                                     
5.2. ទីស្នាក់ការរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទីស្នាក់​ការ​​​ ខេត្តសៀមរាប

  • អាសយ​ដ្ឋាន៖ ​ស្ថិត​នៅ​​​ ផ្ទះ​លេខ​០០៥៨ ភូមិ​តា​វៀន​ សង្កាត់​សាលា​កំរើក ក្រុង​សៀម​រាប ខេត្ត​សៀម​រាប
  • ទូរ​ស័ព្ទ​៖ ០១៧ ៨៧ ១៨ ១៩, ០១០ ៨៧ ១៨ ១៩,០៨១ ៨៧ ១៨ ១៩
  • មើលផែនទី
                                     
5.3. ទីស្នាក់ការរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទីស្នាក់​ការ​​​ បាត់ដំបង

  • អាសយ​ដ្ឋាន៖ ​ផ្ទះ​លេខ​ ២៤៩​ ផ្លូវ​ជាតិ​លេខ​៥ ​ភូមិ​បេង​ ឃុំ​អន្លង់​វិល ស្រុក​សង្កែ​ ខេត្ត​​បាត់​ដំបង។​
  • ទូរ​ស័ព្ទ​៖ ០៩២​ ៥៣ ២០០៣
                                     
5.4. ទីស្នាក់ការរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទីស្នាក់​ការ​​​ ខេត្តកំពង់ចាម

  • អាសយ​ដ្ឋាន៖ ​ស្ថិត​នៅ​​​ ផ្ទះ​លេខ​​២២​ ផ្លូវ​ជាតិ​លេខ​៧ ​ភូមិ​បឹង​ស្នាយ​​ សង្កាត់​​សំបួ​រ​មាស ក្រុង​​កំពង់​ចាម​​ ខេត្ត​កំពង់​ចាម។
  • ទូរ​ស័ព្ទ​៖ ០១៦ ២៨ ២០០៣, ០៦១ ៥៣ ២០០៣, ០៦៧ ៥៣ ២០០៣
                                     
5.5. ទីស្នាក់ការរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទីស្នាក់​ការ​​​ ខេត្តកំពង់ស្ពឺ

  • អាសយ​ដ្ឋាន៖ ​ស្ថិត​នៅ​​​ ​​ភូមិ​​ឧកញ៉ា​ទេព​​ ឃុំ​ត្រពាំង​គង​ ​ស្រុក​សំរោង​ទង​​​ ខេត្ត​កំពង់​ស្ពឺ។
  • ទូរ​ស័ព្ទ​៖ ០៧៧ ៥៣ ២០០៣
                                     
5.6. ទីស្នាក់ការរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទីស្នាក់​ការ​​​ ខេត្តកំពង់ឆ្នាំង

  • អាសយ​ដ្ឋាន៖ ភូមិ​ត្រពាំង​អញ្ខាញ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់​ឆ្នាំង។
  • ទូរ​ស័ព្ទ​៖ ០១៥ ៤៤៦ ៧៤៤
                                     
5.7. ទីស្នាក់ការរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទីស្នាក់ការខេត្តតាកែវ

  • អាសយ​ដ្ឋាន៖ ភូមិ​ផ្សារ​តាកោ សង្កាត់​រការក្នុង ក្រុង​ដូន​កែវ​ ខេត្ត​តាកែវ។
  • ទូរ​ស័ព្ទ​៖ ០១៦ ៩៣២ ៦០៨
                                     
6. អានបន្ថែម

  • របាយ​ការណ៏​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៏​សមាជ​លើក​ទី១​ ថ្ងៃ​ទី០៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១១​​
  • ​ខិត្តប័ណ្ណរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
  • សន្ទរ​កថា​ក្នុង​ឪកាស​សមាជ​លើក​ទី១​ របស់​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​ ថ្ងៃ​ទី​០៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១១​
  • លក្ខណៈតំណាងទាំងប្រាំបីរបស់ អីល ឌី ភី
  • កម្រង់គំនិតគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
  • សម្រង់សំដីបងប្អូនអីលឌីភី
  • ផ្លាកLDPធ្វើពីដើមឬស្សីនិងក្រដាសនៅខេត្តស្វាយរៀង
  • គោលនយោបាយសង្ខេប
  • អង្កការបណ្តុះបណ្តាល​ និងអភិវឌ្ឍន៍

ពីសារព័ត៌មានក្នុងស្រុក រស្មីកម្ពុជា

  • គណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យឃោសនានៅផ្លូវមួយចំនួនជាប្រចាំនៅក្រុងភ្នំពេញ
  • យុទ្ធនាការណ៍ឃោសនាបោះឆ្នោតដ៏ធំរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យនៅភ្នំពេញ
  • គណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យហែក្បួនឃោសនាដ៏ធំនៅសៀមរាប
  • គណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យមានកំនើត៨ឆ្នាំហើយ
  • សកម្មជន​​នយោបាយ​​ត្អូញត្អែរ​​ពី​​ការ​​រំខាន​​របស់​​អាជ្ញាធរ​​មូលដ្ឋាន​​ ឆ្នាំ២០១២
Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →