Back

ⓘ សត្វករវិក. តាមគម្ពីរមហាវង្សពង្សាវតារលង្កាទ្វីប គឺរឿងព្រះបាទធម្មាសោក ឬ អសោករាជ្យដែលជាស្ដេចមានអំណាចផ្សាយទៅលើអាកាសមួយយោជន៍ និងទៅក្រោមមួយយោជន៍ អានិសង្សនេះកើតឡើងដោយគ ..
                                     

ⓘ សត្វករវិក

តាមគម្ពីរមហាវង្សពង្សាវតារលង្កាទ្វីប គឺរឿងព្រះបាទធម្មាសោក ឬ អសោករាជ្យដែលជាស្ដេចមានអំណាចផ្សាយទៅលើអាកាសមួយយោជន៍ និងទៅក្រោមមួយយោជន៍ អានិសង្សនេះកើតឡើងដោយគាត់បានបំពេញនូវទានទឹកឃ្មុំ កាលពីជាតិមុនជាមួយនឹងព្រះបច្ចេកពុទ្ធមួយអង្គ ដែលគាត់ក្នុងជាតិនោះជាឈ្មួញលក់ទឹកឃ្មុំ។ អ្នកដែលបានជួយចង្អុល បង្ហាញផ្ទះអ្នកលក់ទឹកឃ្មុំគឺនាងកុម្ភៈទាសីជាស្រីកណ្ដៀតក្អមដងទឹកដោយនាងបានធ្វើទានសំពត់រុំដំបៅជាមួយនឹងព្រះបច្ចេកពុទ្ធអង្គនោះដែលមកបិណ្ឌបាតទឹកឃ្មុំដោយនាងបានជួយចង្អុលផ្លូវ ប្រាប់ទីបំផុតនាងកុម្ភៈទាសីបានមកជាមហេសីព្រះបាទធម្មាសោកនេះមានឈ្មោះថានាងអសន្ធិមិត្តា។ ព្រះនាងអសន្ធិមិត្តានេះហើយបានសួរទៅព្រះភិក្ខុសង្ឃដែលជាព្រះអរហន្ដថា តើសម្លេងព្រះសម្មាសម្ពុទ្ធពីរោះយ៉ាងណាទៅ? ហើយសម័យនេះមានអ្វីមកប្រៀបធៀបអោយប្រហាក់ប្រហែលនឹងសម្លេងព្រះអង្គបាន?

ព្រះភិក្ខុសង្ឃមានថេរៈដីកាថា មានសត្វករវិកមានសម្លេងប្រហាក់ប្រហែលនិងសម្លេងព្រះសម្មាសម្ពុទ្ធ។ ដោយហេតុចង់ស្ដាប់សម្លេងសត្វនោះ ព្រះនាងអសន្ធិមិត្តាបានអង្វរស្វាមីជួយរកសត្វនោះ មកអោយខ្លួនព្រះបាទធម្មាសោកបានប្រើសេនាយក្សដែលនៅក្រោមអំណាចរបស់ព្រះអង្គអោយទៅចាប់សត្វនោះមកថ្វាយ។ ពេលបានសត្វនោះមកហើយវាពុំព្រមរងាវសោះ ព្រោះគ្មានគូ ទើបគេយកកញ្ចក់ទៅដាក់អោយឃើញរូបវាម្ខាងទៀតទើបវារងាវ។ ពេលដែលសត្វករវិករងាវ ព្រះឃោសាចារ្យបានពន្យល់ថាសត្វកំពុងហើរលើមេឃត្រូវឈប់សំកាំងខ្លួនដើម្បីស្ដាប់នូវសូរសព្ទដ៏ពីរោះ របស់សត្វនេះ សត្វត្រីនៅក្នុងទឹកដែលងើបមកដកដង្ហើមត្រូវសំកាំងនៅលើទឹកចាំស្ដាប់សម្លេងសត្វនោះសិន រីឯសត្វម្រឹគដែលខ្លា កំពុងដេញក៏ឈប់ស្ងៀមចាំស្ដាប់សម្លេងសត្វនោះដោយពុំគិតពីមរណៈភ័យ រីឯសត្វខ្លាវិញដែលកំពុងដេញម្រឹគនោះក៏ឈប់ស្ងៀមចោលចំណីចាំស្ដាប់សត្វនោះរងាវអោយចប់សិន។

អនុភាពនៃសំឡេងពីរោះរបស់សត្វករវិកក្នុងពេលនោះបានធ្វើអោយព្រះនាងអសន្ធិមិត្តាបាននូវអមតធម៌ សោតាបត្តិផល ដោយព្រះនាងបានពិចារណាតាមហេតុបច្ច័យនៃធម៌ថាសភាធម៌ទាំងឡាយកើតមានព្រោះមានហេតុនិងបច្ច័យពុំមានបុគ្គលណាមួយអាចធ្វើអោយកើតឡើងដោយខ្វះហេតុនោះឡើយ ដូចជាសំឡេងពីរោះរបស់សត្វករវិកនេះជាដើម។

សត្វករវិក

រៀបរៀងដោយ សុខគឹមហេង ២៩ មករា ២០១១ ដកស្រង់ចេញពីទំព័រទី៧ នៃអត្ថបទអាថ៌កំបាំងមាតាមហានគរភាគ៣ របស់លោកអ៊ំ គៀត ចាន់ថុន

                                     
  • ន គខ ម រ ន ង ន គស សន អត ថន យខ ល ងឯក មករ រ ហ យក ស ផ ក ឈ កខ ម រ សត វ ករវ ក ខ ចន ទគត ន ង ស រ យគត សក អសង ខ យ យ យល ដ ងអ ព ទង ព រល ងជ ត ខ ម រ អប សរ
  • ដ ចស ល ងព រហ ម ក លប បញ ច ញវ ច ល ន ឭព រ ដ ចជ ស លង សត វ ករវ ក ស រស ងស ឡ ងក រអ ដ ចជ ស ឡ ងន ព រហ ម ឬសត វ ករវ ក ក លព ម ន ព រ មហ ប រស ជ អ នកប នល បង ន វផរ សវ ច រ វ ច រអ ក រក
  • ត ងន ល ក ព លភ ន សត តបរ ភណ ឌ ភ ន ជ រន ព ទ ធជ វ ញភ ន ស ន រ ប នដល ភ ន យ គន ធរ ឥស ន ធរ ករវ ក ស ទស សន ន ម ន ធរ វ នតក ន ងភ ន អស សភណ ណ មហ សម ទ រដ លន ចន ល ភ ន ទ ង
  • ដ ចស ល ងព រហ ម ក លប បញ ច ញវ ច ល ន ឭព រ ដ ចជ ស លង សត វ ករវ ក ស រស ងស ឡ ងក រអ ដ ចជ ស ឡ ងន ព រហ ម ឬសត វ ករវ ក ក លព ម ន ព រ មហ ប រស ជ អ នកប នល បង ន វផរ សវ ច រ វ ច រអ ក រក

Users also searched:

...

ព្រះត្រៃបិដក១៩ Untitled.

បក្សីសួគ៌ birds of paradise ស.ហៅ សត្វករវិក. អំពី ព្រះមហាមាលា – នគរដ្រេហ្គន. សត្វករវិក ។ មានព្រះនត្រខៀវស្រស់ ។ មាន​ដួងព្រះនេត្រដូចជា. វភ្នែកនៃ កូន គា ។.


...