Back

ⓘ អាណាស្រុកម៉ូបាល, អាល់ឡាបាម៉ា. អាណាស្រុកម៉ូបាល គឺជាស្រុក នៃរដ្ឋអាល់ឡាបាម៉ា ។ ឈ្មោះរបស់ស្រុកគឺជាការរំលឹកដល់កុលសម្ព័ន្ធមួយនៃពួកឥណ្ឌា កុលសម្ព័ន្ធ ម៉ាវប៊ីឡា ។ តាមរយះ ..
អាណាស្រុកម៉ូបាល (អាល់ឡាបាម៉ា)
                                     

ⓘ អាណាស្រុកម៉ូបាល (អាល់ឡាបាម៉ា)

អាណាស្រុកម៉ូបាល គឺជាស្រុក នៃរដ្ឋអាល់ឡាបាម៉ា ។ ឈ្មោះរបស់ស្រុកគឺជាការរំលឹកដល់កុលសម្ព័ន្ធមួយនៃពួកឥណ្ឌា កុលសម្ព័ន្ធ ម៉ាវប៊ីឡា ។ តាមរយះឆ្នាំ២០១១ អត្រាប្រជាជាន គឺ ៤១៥,៧០៤ ។ សាលាស្រុកនៅម៉ូបាល, អាល់ឡាបាម៉ា ។ ស្រុកទាំងមូលត្រូវបានបញ្ចូលក្នុងតំបន់ស្ថិតិទីរួមស្រុក ។

                                     

1. ប្រវត្តិ

កាលនៅជាផ្នែកមួយនៃដែនដីមីស៊ីស៊ីពី ស្រុកម៉ូបាលត្រូវបានបង្កើតដោយប្រកាសនៃលោកអភិបាលហូម Holmes​ នៃដែនដីមីស៊ីស៊ីពី នៅថ្ងៃ១៨ធ្នូ ១៨១២ ។ តំបន់នេះបានក្លាយជាផ្នែកនៃដែនដីអាល់ឡាបាម៉ា នៅថ្ងៃ១៥សីហា ១៨១៧ ថ្ងៃដែលដែនដីមីស៊ីស៊ីពីបង្កើតបានជាធម្មនុញ្ញរដ្ឋមួយហើយត្រូវបានបែកជាពាក់កណ្ដាល ។ ពីរឆ្នាំក្រោយមក ស្រុកនេះបានក្លាយជាផ្នែកនៃរដ្ឋអាល់ឡាបាម៉ា នៅពេលដែលទទួលបានភាពជារដ្ឋ នៅថ្ងៃ ១៤ធ្នូ ១៨១៩ ។

ទីក្រុងម៉ូបាលតែងតែមានសាលាស្រុក ។ទាំងស្រុក និងទីក្រុងបានយកឈ្មោះពី បន្ទាយ ល្វីស ដឺ ឡា ម៉ូបាល Louis de la Mobile បាការដ្ឋានបារាំងមួយដែលបានបង្កើតឡើង ក្បែរៗ អាក់ស៊ីស, អាល់ឡាបាម៉ា = Axis សព្វថ្ងៃនេះ ក្នុងឆ្នាំ១៧០២ ។ ពាក្យ "ម៉ូបាល" គេជឿថាមានដើមទងពីពាក្យឥណ្ឌាឆខថ Choctawមានន័យថា ពួកអ្នកចែវទូក ។ តំបន់នេះត្រូវបានកាន់កាប់ដោយពួកអាណានិគមបារាំងពី១៧០២-១៧៦៣ ពួកអង់គ្លេសពី១៧៦៣-១៧៨០ និងពួកអេស្ប៉ាញពី១៧៨០-១៨១៣ ។ អគ្គីភ័យសាលាក្ដីទាំងបីលើកជាបន្តបន្ទាប់ បានកើតឡើងក្នុងឆ្នាំ១៨២៣ ១៨៤០ និង១៨៧២ ។

                                     

2.1. រដ្ឋាភិបាល តាមតំបន់

អាណាស្រុកម៉ូបាលត្រូវបានគ្រប់គ្រងដោយគណៈកម្មាការអាណាស្រុកបីរូប ។ សមាជិកគណៈកម្មាការនីមួយៗតំនាងឲស្រុកមួយ និងត្រូវបានជ្រើសរើសដោយអ្នកបោះឆ្នោតនៃស្រុកនោះមួយអាណត្តិបួនឆ្នាំ ។ សមាជិកគណៈកម្មាការម្នាក់ៗមានសំលេងស្មើគ្នាលើគណៈកម្មាការ ។ ម្នាក់ក្នុងចំណោមសមាជិកគណៈកម្មាការត្រូវបានជ្រើសរើស ជាប្រធានគណៈកម្មាការ ។

សមាជិកគណៈកម្មាការអាណាស្រុកម៉ូបាលថ្មី នៅខែមិថុនា២០០៩គឺ៖

 • ស្រុក២ ភាគខាងលិច និងកណ្ដាលអាណាស្រុក – ខូននី ហាដ់សុន R
 • ស្រុក៣ ភាគខាងត្បូងអាណាស្រុក District 3 – ម៉ាយខ៍ ឌិន R
 • ស្រុក១ ភាគខាងជើងអាណាស្រុក –មែសសឺរា អ៊ែល លូដហ្គូដ D ប្រធានគណៈកម្មាការថ្មីៗនេះ
                                     

2.2. រដ្ឋាភិបាល រដ្ឋ

អាណាស្រុកម៉ូបាលត្រូវបានឈរឈ្មោះដោយអង្គនិតិបញ្ញតិអាល់ឡាបាម៉ាដោយព្រឹទ្ធបុរសបីរូប និងតំណាងរាស្ត្រប្រាំបួនរូប ។ វាត្រូវតំនាងក្នុងព្រឹទ្ធសភាអាល់ឡាបាម៉ាដោយអ្នកប្រជាធិបតេយ្យ វីវាន ដាវីស ភ្វិចហ្កឺ Vivian Davis Figures ពីស្រុកទី៣៣ ពីអ្នកសាធារណរដ្ឋ រុសស្ទី ហ្ក្លូវវ៉ឺ Rusty Glover ពីស្រុកទី៣៤ និងដោយអ្នកសាធារណរដ្ឋម្នាក់ទៀត បេន ប៊្រូខស៍ Ben Brooks ពីស្រុកទី៣៥ ។ វាត្រូវបានតំនាងឲសភាតំណាងរាស្ត្ររដ្ឋអាល់ឡាបាម៉ាដោយអ្នកប្រជាធិបតេយ្យ អ៊ីវ៉ូនណេ ខេនណេឌី Yvonne Kennedy ពីស្រុកទី៩៧, អ្នកប្រជាធិបតេយ្យ ចេមស៍ អូ ហ្កដន់ James O. Gordon ពីស្រុកទី៩៨, អ្នកប្រជាធិបតេយ្យ ចេមស៍ បាស់ស្គី ames Buskey ពីស្រុកទី៩៩, អ្នកសាធារណរដ្ឋ វិចទ័រ ហ្កាសស៉្ទុន Victor Gastonពីស្រុកទី១០០, អ្នកសាធារណរដ្ឋ ចេមមី អ៊ីសុន Jamie Ison មកពីស្រុក១០១, អ្នកសាធារណរដ្ឋ ឆាដ ភ្វីនឆឺ Chad Fincher មកពីស្រុកទី១០២, អ្នកប្រជាធិបតេយ្យ ចូសិផ្វ ស៊ី មិចឆេល Joseph C. Mitchellពីស្រុកទី១០៣, អ្នកសាធារណរដ្ឋ ជិម បាតតុន Jim Barton ពីស្រុកទី១០៤ និងអ្នកសាធារណរដ្ឋ ស្ប៉េនសឺ ខូលលៀ Spencer Collier ពីស្រុកទី១០៥ ។

                                     

3. ភូមិសាស្ត្រ

តាមរយៈជំរឿនឆ្នាំ២០០០ អាណាស្រុកនេះមានផ្ទៃដីសរុប១,៦៤៤.០២ម៉ាយស៍ការ៉េ ៤,២៥៨.០គ.ម ២. ក្នុងនោះ១,២៣៣.០៩ម៉ាយស៍ការ៉េ ៣,១៩៣.៧គ.ម ២. រឺ ៧៥.០០%គឺជាដីនិង៤១០.៩៣ម៉ាយស៍ការ៉េ ១,០៦៤.៣គ.ម ២. រឺ ២៥.00%គឺជាផ្ទៃទឹក ។ អាណាស្រុករួមមានកោះជាច្រើន មានដូចជា កោះដូផភ្វីន Dauphin កោះហ្កេលឡាដ Gaillard និងកោះ ម៉ុង ល្វីស Mon Louis ។

មហាវិថីធំសំខាន់ៗ

 • មហាវិថីធំស.រ.អា.លេខ៩០
 • ផ្លូវវាងបម្រុងខាងលិច
 • អន្តរដ្ឋលេខ១៦៥
 • អន្តរដ្ឋលេខ៦៧
 • មហាវិថីធំស.រ.អា.លេខ៤៣
 • មហាវិថីធំស.រ.អា.លេខ៩៨
 • អន្តរដ្ឋលេខ១០
 • មហាវិថីធំស.រ.អា.លេខ៤៥

អាណាស្រុកជិតខាង

 • អាណាស្រុកចេកសុន, មីស៊ីស៊ីពី Jackson និរតីJ
 • អាណាស្រុកចច, មីស៊ីស៊ីពី George លិច
 • អាណាស្រុកវ៉ាស៊ីងតោន ជើង
 • អាណាស្រុកបាលដ៍វីន Baldwin កើត
 • អាណាស្រុកហ្គ្រិន, មីស៊ីស៊ីពី Greene ពាយព្យ

តំបន់អភិរក្សជាតិ

 • ជម្រកសត្វព្រៃជាតិ បុន សិខខួ Bon Secour ផ្នែក
 • ជម្រកសត្វព្រៃជាតិ ហ្គ្រែនដ៍ បេយ Grand Bay ផ្នែក


                                     

4.1. ប្រជាសាស្ត្រ ទិន្នន័យជំរឿនឆ្នាំ២០០០

តាមរយៈជំរឿនឆ្នាំ២០០០ មានអត្រាប្រជាជន៣៩៩,៨៤៣នាក់ ១៥០,១៧៩ផ្ទះ និង១០៦,៧៧៧គ្រួ ដែលមានស្នាក់នៅក្នុងអាណាស្រុកនេះ ។ សន្ទភាពប្រជាជនគឺ៣២៤នាក់ក្នុង១ម៉ាយការ៉េ ១២៥/គ.ម ២. ។ មានក្រុមលំនៅដ្ឋាន ១៦៥,១០១ផ្ទះ សន្ទភាពជាមធ្យម១៣៤ផ្ទះក្នុង១ម៉ាយការ៉េ ៥២/គ.ម ២. ។ សមាសភាពជាតិសាសន៍នៃអាណាស្រុកនេះគឺស្បែកស៦៣.០៧% ស្បែកខ្មៅ ៣៣.៣៨% រឺ ជនជាតិអាមេរិកអាភ្វ្រិក ជនជាតិដើមអាមេរិក ០.៦៧% ជនជាតិអាស៊ី ១.៤១% អ្នកកោះប៉ាស៊ីភ្វិក ០.០៣% មកពីសាសន៍ដទៃទៀត ០.៤០% និងមកពីពីរ​ រឺ ច្រើនជាតិសាសន៍ទៀត១.០៤% ។ ១.២២%នៃអត្រាប្រជាជនគឺអេស្ប៉ាញ រឺ អាមេរិកឡាទីននៃជាតិសាសន៍នីមួយៗ ។

ផ្ទះសម្បែង១៥០,១៧៩ ក្រៅពីនោះ៣៤.៤០%មានកូនអាយុក្រោម១៨ឆ្នាំរស់នៅជាមួយ ៤៩.៥០%គឺជាប្ដីប្រពន្ធរៀបការហើយរស់នៅរួមគ្នា ១៧.៧០%មានមេគ្រួសារជាស្ត្រី ដែលបច្ចុប្បភាពគ្មានប្ដី និង២៨.៩០%គឺគ្មានគ្រួសារ ។ ២៤.៨០%នៃផ្ទះសម្បែងទាំងអស់គឺត្រូវបង្កើតឡើងដោយឯកជន និង៨.៨០%មានអ្នករស់នៅតែឯងដែលមានអាយុ៦៥ឆ្នាំ រឺក៏លើសពីនេះ ។ ទំហំផ្ទះសម្បែងជាមធ្យមគឺ២.៦១និងទំហំគ្រួសារមធម្យមគឺ៣.១៣ ។

នៅក្នុងអាណាស្រុករបាយប្រជាជននេះគឺ ២៧.៥០%ក្រោមអាយុ១៨ឆ្នាំ ១០.០០%ពី ១៨ ដល់ ២៤ឆ្នាំ ២៨.៧០%ពី២៥ដល់៤៤ឆ្នាំ ២១.៩០%ពី៤៥ដល់៦៤ឆ្នាំ និង១២.០០%ដែលមានពីអាយុ៦៥ឆ្នាំ រឺក៏ចាស់ជាងនេះ ។ អាយុជាមធ្យមគឺ៣៤ឆ្នាំ ។ ស្រី១០០នាក់មានប្រុស៩១.៥០នាក់ ។ ស្រីអាយុ១៨ឆ្នាំនិងលើសពីនេះ១០០នាក់ មានប្រុស៨៧.១០នាក់ ។ ប្រាក់ចំណូលជាមធ្យមសំរាប់ផ្ទះសម្បែងមួយនៅក្នុងអាណាស្រុកនេះគឺ$៣៣,៧១០និងប្រាក់ចំណូលជាមធ្យមសំរាប់គ្រួសារគឺ$40,៣៧៨ ។ ប្រុសមានប្រាក់ចំណូលមធ្យម$៣២,៣២៩ ផ្ទុយមកវិញ$២១,៩៨៦សំរាប់ស្ត្រី ។ ចំណូលក្នុងមនុស្សម្នាក់សំរាប់អាណាស្រុកនេះគឺ$១៧,១៧៨ ។ ប្រហែលជា១៥.៦០%នៃគ្រួសារ និង១៨.៥០%នៃអត្រាប្រជាជនគឺស្ថិតនៅក្រោមបន្ទាត់ភាពក្រីក្រ រួមមាន២៦.២០%នៃអ្នកទាំងនោះស្ថិតក្រោមអាយុ១៨ និង១៤.៦០%មានអាយុ៦៥ឆ្នាំ រឺ លើសពីនេះ ។

                                     

5. លទ្ធផលបោះឆ្នោត២០០៤និង២០០៨

អាណាស្រុកម៉ូបាលបានបោះឆ្នោតឲភាគច្រើនដល់អ្នកសាធារណរដ្ឋ ចន ម៉ាក់ខេន John McCain។ លោកបានឈ្នះឆ្នោត៥៤% និង៩៨,០៤៩សំលេង ។ អ្នកប្រជាធិបតេយ្យ លោកបារ៉ាក់ អូបាម៉ា Barack Obama បានទទួលបាន៤៥%នៃសន្លឹកឆ្នោត និង៨២,១៨១សំលេង ។ បេក្ខជនដ៏ទៃទៀតបានឈ្នះ១%នៃសម្លេងឆ្នោត ។ នៅក្នុងការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភាក្នុងឆ្នាំ២០០៨ អ្នកសាធារណរដ្ឋ ចេផ្វ សេសស្ហឹនស៍ Jeff Sessions ធ្វើបានល្អជាង ចន ម៉ាក់ខេន ។ លោក សេសស្ហឹនស៍បានឈ្នះ៥៧%នៃឆ្នោត និង១០២,០៤២សម្លេង ។ គូប្រជែងរបស់លោក អ្នកប្រជាធិបតេយ្យ លោក វីវាន ឌី ភ្វិកហ្កឺរ បានឈ្នះត្រឹមតែ៤៣%នៃសន្លឹកឆ្នោតនិង៧៧,២៩២សម្លេងប៉ុណ្ណោះ ។ ក្នុងឆ្នាំ២០០៤ អ្នកសាធារណរដ្ឋ លោក ចច ដាប់បលយូ ប៊ុស្ហស្ហ៍បានធ្វើបានល្អប្រសើរជាងលោកម៉ាក់ខេន និងសេសស្ហឹនស៍ក្នុងអាណាស្រុកម៉ូបាល ។ លោកប៊ុស្ហបានឈ្នះ៥៩%នៃសន្លឹកឆ្នោតនិង៩២,០១៤សម្លេង ។ អ្នកប្រជាធិបតេយ្យ លោក ចន អ៊ែផ្វ ខេរី John F. Kerry បានឈ្នះ៤០%នៃសន្លឹកឆ្នោតនិង៦៣,៧៣២សម្លេង ។ បេក្ខជនដ៏ទៃទៀតបានឈ្នះ១%នៃសម្លេងឆ្នោត ។

                                     

6. មើលផងដែរ

 • កំណត់ត្រានៃការចុះបញ្ជីទីកន្លែងប្រវត្តិសាស្ត្រជាតិនៅអាណាស្រុកម៉ូបាល, អាល់ឡាបាម៉ា
 • កំណត់ត្រានៃការចុះបញ្ជីទីកន្លែងប្រវត្តិសាស្ត្រជាតិនៅម៉ូបាល, អាល់ឡាបាម៉ា
 • ទ្រព្យក្នុងបញ្ជីអាល់ឡាបាម៉ាអំពីទីសំគាល់និងមរតកក្នុងអាណាស្រុកម៉ូបាល, អាល់ឡាបាម៉ា