Back

ⓘ ស៊ីតថល គឺជាទីក្រុងដ៏សំខាន់ នៅភាគខាងជើងបំផុតក្នុងសហរដ្ឋជាប់គ្នា និងជាទីក្រុងដ៏ធំបំផុតនៅទិសពាយព្យប៉ាស៊ីភ្វិក និងរដ្ឋវ៉ាស៊ីនតោន ។ វា គឺជាកំពង់ផែសមុទ្រដ៏សំខាន់មួយបា ..




ស៊ីតថល
                                     

ⓘ ស៊ីតថល

ស៊ីតថល គឺជាទីក្រុងដ៏សំខាន់ នៅភាគខាងជើងបំផុតក្នុងសហរដ្ឋជាប់គ្នា និងជាទីក្រុងដ៏ធំបំផុតនៅទិសពាយព្យប៉ាស៊ីភ្វិក និងរដ្ឋវ៉ាស៊ីនតោន ។ វា គឺជាកំពង់ផែសមុទ្រដ៏សំខាន់មួយបានតាំងនៅ លើបួរដីដ៏ចង្អៀតមួយរវាង ផាខ់ហ្គិត សោនដ៍ និងមួយហើយ និងបឹងវ៉ាស៊ីនតោនប្រហែល114 miles ភាគខាងត្បូងនៃព្រំដែនសហរដ្ឋអាមេរិក-កាណាដាហើយវាត្រូវបានឲឈ្មោះតាម មេកន្ទ្រាញ សៀលថ៍ ស៊ីតថល នៃកុលសម្ព័ន្ធដើមឌូវែមមីស្ឆ និងស៊ូឃ្វែមមីស្ឆ ។ ស៊ីតថលគឺជាមជ្ឈមណ្ឌល នៃតំបន់ស្ថិតិទីរួមក្រុងស៊ីតថល-តាខូម៉ា-ប៊ីឡេវ្យូ--តំបន់ទីរួមក្រុងដ៏ធំបំផុតទី១៥ក្នុងសហរដ្ឋអាមេរិកហើយធំបំផុតក្នុងសហរដ្ឋអាមេរិកភាគពាយព្យ ។ ស៊ីតថលគឺជា ទីរួមស្រុក នៃស្រុកឃីង ហើយក៏ជាមជ្ឈមណ្ឌលអប់រំ វប្បធ៌ម និងសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងតំបន់ ។ ជំរឿនឆ្នាំ២០១០បានបង្ហាញថាស៊ីតថលជាផ្ទះ នៃអ្នកតាំងទីលំនៅជាអចិន្ត្រៃយ៍៦០៨,៦៦០ខាង ក្នុងតំបន់ទីរួមស្រុក ភាគខ្លះនៃអ្នកស្រុក៣.៤លាននាក់ ។T កំពង់ផែស៊ីតថលផងដែរ ក៏ធ្វើជាព្រលានយន្តហោះអន្តរជាតិស៊ីតថល-តាកូម៉ាគឺជាច្រកពាណិជ្ជកម្មជាមួយអាស៊ី និងដំណើរកំសាន្តទៅអាឡាស្កា ហើយក៏ជាកំពង់ផែដ៏ធំបំផុតទី៨ ក្នុងសហរដ្ឋអាមេរិក ក្នុងការផ្ទុកចំណុះហិបទំនិញបានច្រើន ។