Back

ⓘ Pidgin គឺ​ជា​កម្មវិធី​ជជែក​កម្សាន្ដ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធើនិត។ កម្មវិធី​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ ហើយ​នេះ​ក៏​ជា​កម្មវិធីកូដ​បើក​ចំហ ដែល​យើង​ ..




Pidgin
                                     

ⓘ Pidgin

Pidgin គឺ​ជា​កម្មវិធី​ជជែក​កម្សាន្ដ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធើនិត។ កម្មវិធី​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ ហើយ​នេះ​ក៏​ជា​កម្មវិធីកូដ​បើក​ចំហ ដែល​យើង​អាច​យក​ទៅ​កែ​ច្នៃ​បាន​តាម​ចិត្ត និង​ស្រប​ច្បាប់។ Pidgin ស្គាល់​លក្ខណៈ​ពិសេស​មួយ​ចំនួន​ដូច​ជា៖

  • សារ​បញ្ជាក់​ពេល​បាន​ទៅ​ឆ្ងាយ
  • រូបតំណាង​មិត្ត​ភ័ក្ត្រ
  • រូប​បញ្ជាក់​អារម្មណ៍​ផ្សេងៗ
  • ការ​ផ្ទេរ​ឯកសារ
  • ផ្ដល់​ដំណឹង​ពេល​កំពុង​សរសេរ
                                     

1. ប្រព័ន្ធ​ដំណើរ​ការ

Pidgin អាច​ដំណើរ​ការ​លើ​ប្រព័ន្ធ​មួយ​ចំនួន​ដូច​ជា៖

  • Windows
  • Linux មាន​សម្រាប់​រូប​រាង​អេក្រង់​ខាង​មុខ Gnome KDE
  • Mac OS X
  • និង​ប្រព័ន្ធ UNIX មួយ​ចំនួន​ទៀត។
                                     

2. បណ្ដាញ​អាច​ប្រើ​បាន

Pidgin អាច​ប្រើ​នូវ​បណ្ដាញ​មួយ​ចំនួន​ធំ​ដូច​ជា៖

  • Yahoo!
  • Sametime
  • SILC
  • Zephyr
  • Bonjour
  • SIMPLE
  • Groupwise
  • Google Talk
  • IRC
  • MXit
  • XMPP
  • AIM
  • MSN
  • ICQ
  • Gadu-Gadu
  • MySpaceIM
                                     

3. ប្រវត្តិ​សង្ខេប

កម្មវិធីនេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៩៩ ដោយ​លោក ម៉ាក ស្ពេនស័រMark Spence។ កាល​ពី​ដើម​ឡើយ​មាន​ឈ្មោះ​ថា GAIM GTK+ កម្មវិធី​ផ្ញើ​សារ​រហ័ស AOL។

ការ​ប្ដូរ​ឈ្មោះ

ដោយ​មាន​សម្ពាធ​ខ្លាំង​ពេក ពី​ការ​ឆ្លើយ​តប​របស់ AOL, កម្មវិធី​នេះ​ក៏​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​អក្សរ​តូច​វិញ​គឺ gaim។ ដោយ​សារ​តែ​ប្រជាប្រិយ​ភាព​របស់ AOL បាន​កើន​ឡើង ពេល​នោះ AOL បាន​ប្ដូរ​និមិត្តសញ្ញា​ទៅ​ជា "AIM" វិញ ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​ប្រកួត​ប្រជែង​ជាមួយ​អ្នក​បង្កើត GAIM ដែល​ជា​អ្នក​សន្សំ​រឿង​សម្ងាត់​ធំ​មួយ។ នៅ ថ្ងៃ​ទី៦ ខែ​មេសា ឆ្នាំ​២០០៧ ក្រុម​អភិវឌ្ឍ​គម្រោង បាន​ប្រកាស​នូវ​លទ្ធផល​នៃការ​ផ្សះផ្សា​ AOL របស់​ពួក​គេ ដែល​បាន​ប្ដូរឈ្មោះ​ពី Gaim ទៅ​ជា Pidgin ហើយ libgaim ក្លាយ​ទៅ​ជា libpurple និង gaim-text ទៅ​ជា finch ។ ឈ្មោះ Pidgin ត្រូវ​បាន​ជ្រើស​រើស​ដោយ​យោង​ទៅ​នឹង លក្ខខណ្ឌ "pidgin" ដែល​សហគមន៍​ពិពណ៌នា​រវាង​មនុស្ស​ដែល​ពួក​គេ​ពុំ​បាន​ចែក​រំលែក ភាសា​ឲ្យ​ប្រើ​ជា​សាធារណៈ។ ឈ្មោះ "purple" គឺ​សំដៅ​ទៅ​នឹង "prpl" ដែល​ជាឈ្មោះ libgaim នៅ​ផ្នែក​ខាង​ក្នុង​សម្រាប់​កម្មវិធី​ពិធីការ​បន្ថែម IM។



                                     

4. ភាសា​ដែល​ទទួល​ស្គាល់

Pidgin បាន​ទទួល​ស្គាល់​ភាសា​បាន​មួយ​ចំនួន​ធំ​ដូច​ជា៖

Afrikaans Albanian អាមេរិចកាំង ​អង់គ្លេស អារ៉ាប់ អាមេរិចកាំង អូស្ត្រាលី អង់គ្លេស Azerbaijani Belarusian Latin បង់កាលី Bokmal Norwegian បូស្នី អង់គ្លេស ចក្រភព​អង់គ្លេស Bulgarian កាណាដា កាតាឡង់ ចិន ឈែក Danish Dutch, Flemish Dzongkha អង់គ្លេស Esperanto Estonian EuskeraBasque Finnish បារាំង Galician ជចជី អាល្លឺម៉ង់ ក្រិក Gujarati ហ៊ូប្រ៊ូ ហិណ្ឌូ ចិន ហុងកុង ហុងការី ឥណ្ឌូនេស៊ី "អ៊ីរ៉ង អ៊ីតាលី ជប៉ុន Kannada ខ្មែរ កូរ៉េ Kurdish ឡាវ Lithuanian Macedonian ម៉ាលេស៊ី ម៉ារ៉ាធី ម៉ុងកូល មីយ៉ាន់ម៉ា ភូមា នេប៉ាល់ Norwegian Nynorsk Occitan អូរីយ៉ា ប៉ាសតូ Persian ប៉ូឡូញ ប៉ទុយកាល់ ប៉ទុយកាល់ - ប្រេស៊ីល ពុនចាប៊ី រូម៉ាំង រូស៊ី Serbian ចិន​ សាមញ្ញ សិនហាឡា Slovak Slovenian អេស្ប៉ាញ ស្វាហ៊ីលី ស្វ៊ីស តាមិល Telugu ថៃ ចិន បុរាណ ទួរគី អ៊ុយគ្រែន Urdu វ៉ាលិនស៊ី - កាតាឡង់ វៀតណាម សូសា