Back

ⓘ សេដ្ឋកិច្ចគ្រប់គ្រង គឺជាផ្នែកមួយនៃវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលប្រើការវិភាគមីក្រូសេដ្ឋកិច្ច ជាមធ្យោបាយក្នុងការធ្វើសេចក្តីសម្រេច ក្នុងពាណិជ្ជកម្មឬក្នុងផ្នែកគ្រប់គ្ ..




សេដ្ឋកិច្ចគ្រប់គ្រង
                                     

ⓘ សេដ្ឋកិច្ចគ្រប់គ្រង

សេដ្ឋកិច្ចគ្រប់គ្រង គឺជាផ្នែកមួយនៃវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលប្រើការវិភាគមីក្រូសេដ្ឋកិច្ច ជាមធ្យោបាយក្នុងការធ្វើសេចក្តីសម្រេច ក្នុងពាណិជ្ជកម្មឬក្នុងផ្នែកគ្រប់គ្រងដទៃទៀត។ ដោយហេតុដូច្នេះហើយ វាជាស្ពានចម្លងវាងទ្រឹស្ដីសេដ្ឋកិច្ច និងសេដ្ឋកិច្ចក្នុងការអនុវត្ត។ សេដ្ឋកិច្ចគ្រប់គ្រងច្រើនតែប្រើវិធីសាស្ត្របរិមាណដូចជា ការវិភាគបែបថយចុះ ការវិភាគសហសម្ព័ន្ធ និងការគណនាដោយប្រើបន្ទាត់។ គោលបំណងនៃសេដ្ឋកិច្ចគ្រប់គ្រងគឺដើម្បីធ្វើឲ្យគេអាចធ្វើការសម្រេចចិត្តបែបពាណិជ្ជកម្មបានល្អប្រសើរ ដើម្បីឈានដល់ការសម្រេចបាននូវគោលដៅរបស់សហគ្រាស ដូចជាតាមរយៈការស្រាវជ្រាវប្រតិបត្តិការ និងកម្មវិធីផ្សេងៗ។

សឹងតែគ្រប់ការសម្រេចចិត្តបែបពាណិជ្ជកម្មអាចវិភាគបានដោយប្រើវិធីសាស្ត្ររបស់សេដ្ឋកិច្ចគ្រប់គ្រង ប៉ុន្តែជាទូទៅសម្រាប់ៈ

  • ការវិភាគថ្លៃៈវិធីសាស្ត្រមីក្រូសេដ្ឋកិច្ចត្រូវបានប្រើដើម្បីវិភាគការកំណត់ថ្លៃរួមមានថ្លៃផ្ទេរ ថ្លៃផលិតផលរួម ថ្លៃរើសអើង ការស្មានភាពយឺតនៃថ្លៃ និងការជ្រើសរើសវិធីកំណត់ថ្លៃដ៏ល្អប្រសើរ
  • ការវិភាគហានិភ័យៈ ម៉ូដែលផ្សេងៗត្រូវបានប្រើដើម្បីវាស់ស្ទង់នូវហានិភ័យនិងធ្វើឲ្យមានភាពស៊ីគ្នារវាងព័ត៌មាន ដើម្បីប្រើប្រាស់ក្នុងច្បាប់នៃការធ្វើសេចក្ដីសម្រេចដើម្បីគ្រប់គ្រងហានិភ័យ។
  • ថវិកាទុនៈទ្រឹស្ដីវិនិយោគត្រូវបានប្រើពិនិត្យការសម្រេចចិត្តទិញទុនរបស់ក្រុមហ៊ុនមួយ។
  • ការវិភាគផលិតកម្មៈ វិធីសាស្ត្រមីក្រូសេដ្ឋកិច្ចត្រូវបានប្រើដើម្បីវិភាគប្រសិទ្ធភាពផលិតកម្ម កត្តាធ្វើឲ្យការផ្ដល់ឲ្យមានភាពប្រសើរឡើង ថ្លៃ ទំហំសេដ្ឋកិច្ច និងដើម្បីប៉ាន់ស្មាននូវមុខងារចំណាយរបស់សហគ្រាស។

នៅមហាវិទ្យាល័យ មុខវិជ្ជានេះត្រូវបានបង្រៀនជាបឋមចំពោះនិស្សិតថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតនៃសាលាពាណិជ្ជកម្ម។ វាជាមុខវិជ្ជាបញ្ចូលគ្នានៃមុខវិជ្ជាផ្សេងៗជាច្រើន។ នៅក្នុងប្រទេសជាច្រើន ជំនាញសេដ្ឋកិច្ចពាណិជ្ជកម្មតែងតែរូមមានថ្នាក់សេដ្ឋកិច្ចគ្រប់គ្រង សេដ្ឋកិច្ចហិរញ្ញវត្ថុ ទ្រឹស្ដីល្បែង ការវាស់ស្ទង់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចឧស្សាហកម្ម

មុខវិជ្ជាដែលមានការទាក់ទង៖

  • សេដ្ឋកិច្ចពាណិជ្ជកម្ម
  • សេដ្ឋកិច្ចបុគ្គល
  • វិទ្យាសាស្ត្រគ្រប់គ្រង