Back

ⓘ ទីក្រុងបូកូតា. ទី ក្រុង បូកូ តា ស្តាប់ការអាន គឺ ជា ទីក្រុង មួយ ដែល ស្ថិត នៅ ប្រទេសកូឡុំប៊ី កាលពី ពេល ម៉ុន វា ត្រូវ បាន គេ ហៅ ថា សានតា ហ្វេ ដេ បូកូតា Santa Fé de ..




ទីក្រុងបូកូតា
                                     

ⓘ ទីក្រុងបូកូតា

ទី ក្រុង បូកូ តា ស្តាប់ការអាន គឺ ជា ទីក្រុង មួយ ដែល ស្ថិត នៅ ប្រទេសកូឡុំប៊ី កាលពី ពេល ម៉ុន វា ត្រូវ បាន គេ ហៅ ថា សានតា ហ្វេ ដេ បូកូតា Santa Fé de Bogotá វា គី ជាទី ក្រុង ដែល មាន ចំនួន ប្រជាជន ច្រើន បំផុត នៅ ក្នុង ប្រទេស វា មាន ចំនួន ប្រជាជន ប្រមាណ ជា ៧,៣០៤,៣៨៤ នាក់ កាល ពី ឆ្នាំ ២០០៩។ បើ បូក បញ្ចូល ទីក្រុង បូកូតា ហើយ និង តំបន់ រាជ ធានី របស់ វា ដែល រាប់ បញ្ចូល រាជការ ក្រុង ដូច ជា ឆាChía, កូតាCota, សៅឆាSoacha, ខាជីកា Cajicá និង​ លើកាលឡើរាLa Calera​ មាន ចំនូន ប្រជាជន តែ ៨,៥៦៦,៩២៦នាក់ ប៉ុន្នោះ បើ ធ្វើ ការ ស្ថិតិ កាល ពី ឆ្នាំ២០០៩។ បូកូតា មាន ផ្ទៃ ដី ធំបំផុត​ នៅ ក្នុង ប្រទេស កូឡុំប៊ី វា គី ជាទី ក្រុង ធំ បំផុត នៅ អាមេរិក ឡាទីន វា មាន ចំណាត់ ថ្នាក់ ធំ បំផុត លេខ ១៦ ក្នុង ចំណោម ទីក្រុង នៅ លើ ពីភព លោក។ ហើយ កំពស់ របស់ វា គឺ មាន កំពស់ រហូត ដល់ ២,៦៤០ បើ ប្រៀប ទៅ និង នីវូ ទឹក សមុទ្រ គឺ មាន ចំណាត់ ថ្នាក់​ ជា ទី ក្រុង ដែល មាន កំពស់ ខ្ពស់បំផុត ទីបី នៅ ក្នុង ចំណោម ទីក្រុង នា ប្រទេស លើ ពីភព លោក បន្ទាប់ ពី ទីក្រុង ឡាប៉ាស និង ទីក្រុង ខ្វីតូ។ ជា មួយ​ និង សាកល់ វិទ្យាលយ័​ និង បណ្ណាល័យ ជា ច្រើន បូកូតា បាន ក្លាយ ជា មាន ភាព ល្បីល្បាញ ថា ជាទីក្រុអាតែន នៅ អាព្រិច ខាង ត្បូង។ មិន ត្រឹម តែ ប៉ុន្នោះ ទី ក្រុង បូកូតា ថែម ទាំង មាន ទំនាប ដែល ធំ បំផុត នៅ លើ ពីភព លោក ទៀត ផង៕

                                     

1. ប្រវត្តិ

បូកូតា កាល ពីប្រវត្តិសាស្ត្រ ត្រូវបានគេហៅថា បាកាតា ដែល មាន នយ័ ថា​ កន្លែង ដាំដុះ។ វាគឺជាអរិយធម៌ដ៏រុង រឿងមួយមុនពេលដែល ពួកអាណានិគមន៏ អេស្បាញចូលមកធ្វើការគ្រប់គ្រង នៅតំបន់ នេះ។ វាមានកំនើន ប្រជាជនយ៉ាងច្រើន។ វាត្រូវបានជនជាតិ​ អ៊ឺរ៉ុ មកតាំងលំនៅ ហើយបង្កើត ឡើង នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ១៥៣៨ ដោយ លោកកូសា ឡូ ជីមីនីស ដេ ខ្វីសាដាGonzalo Jiménez de Quesada ហើយត្រូវបានគេដាក់ឈ្មោះអោយ ថា សានតា ហ្វេ ដេ​ បាកាតាSanta Fé de Bacatá តាមឈ្មោះស្រុកកំនើត សានតា ហ្វេ​ និង ឈ្មោះក្នុងតំបន់។ បាកាតា បានក្លាយជាទីក្រុងទំនើប បូកូតា​ តាំងពីមុនពេលដែល វាបានបង្កើតជាទីក្រុង ញូ ខិងដុម អោប ក្រែនណាដា New Kingdom of Granada ដែលជាផ្នែកមួយ នៃ វិចសឺ រូយាធី អោប ប៉េរ៉ូViceroyalty of Peru ហើយបន្ទាប់ មក បានក្លាយជា វិចសឺ រូយាធី អូប ញ៉ួ ក្រែនណាដា Viceroyalty of New Granada។ ទីក្រុង បានក្លាយជាទីក្រុង មជ្ឈបណ្ឌល ក្រោមអាណានិគមន៏ នៃ អេស្បាញ និង មានសេក្ដីរីកចំរើន នៅ ក្នុង អាម្រេចខាងត្បូង។

នៅ​ ឆ្នាំ ១៨១០- ១១ ប្រជាជនបានធ្វើការបះប៉ោះម្ដងទៀត ទៅលើ ច្បាប់ អេស្បាញ ហើយ លើកអោយមានរដ្ឋាភិបាលផ្ទាល់ខ្លួន ប៉ុន្ដែ ត្រូវត្រូវបានបរាជយ័ ហើយការ ប្រយទ្ធតស៊ូនោះ បែងចែក ខ្ចាត់ខ្ចាយបាត់ទៅ ហើយត្រឡប់ ទៅនៅក្រោម ឥទ្ឋិពល កង ទព័ អេស្បាញម្តងទៀតនៅឆ្នាំ ១៨១៦។ នៅឆ្នាំ១៨១៩ លោកស៊ីម៉ន បូលីវា Simón Bolívar បានរំដោះ បន្ទាប់ពីការបរាជយ័របស់គាត់ នៅឯ បូយាកា Boyacá។ បូកូតា ពេលនោះ បានបង្កើត​ ជាសហពន្ឋ័ ហ្គ្រែន កូឡុំប៊ី Gran Colombia ដែលរួមបញ្ចូលអាណាខេត្តទំនើបៗ មួយចំនួនដូចជា ប៉ាណាម៉ា Panama, កូឡុំប៊ី Colombia, វង់ណេហ្សូលេ Venezuela, ហើយនិង អ៊ីកូដូរ Ecuador។ ក្រោយពី ហ្គ្រែន កូឡុំប៊ីបាន បែកបាក់​ ហើយ ទីក្រុងបូកូតា​ បានបន្សល់ទុក នៅញ៉ូក្រែណាដា New Granada ដែលបន្ទាប់មក វាបានក្លាយជា សាធារណះរដ្ឋកូឡុំប៊ី។ នៅឆ្នាំ១៩៥៦ ក្រុងមឿង បានចូលរួម ក្រុងមឿងជីតខាងផ្សេងទៀត បង្កបង្កើតជាទីក្រុងពីសេស ភាសាអង់គ្លេសSpecial District ភាសាអេស្ប៉ាញDistrito Especial។ រដ្ឋធម្មនុញ នៅឆ្នាំ ១៩៩១ បាន​ បញ្ជាក់ ថា​ទីក្រុង​បូកូតា​គឺជាទីក្រុង របស់ ប្រទសស​ កូឡុំប៊ី ហើយ បានដាក់ ឈ្មោះអោយថា​ ទីក្រុងសានតាហ្វេ ដេ បូកូតា​ Santafé de Bogotá។ ហើយផ្លាស់ប្តូពីស្ពេសល ឌីស្រិក ទៅជាកាពីតាល ឌីស្រិកវិញ។

                                     

2.1. ភូមិសាស្រ្ត ទីតាំង

បូកូតា មានទីតាំង ស្ថិតនៅ ពីខាងលិច បូកូតា​ សាវាណាស Bogota Savannah មានកំពស់ ២៦៤០ម ពី នីវ៉ូទឹកសមុទ្រ ទោះបីជាយ៉ាងណា ក៏ដោយ ក៏វាមាន ចំនួន ប្រជាជនច្រើនលើសលុប ដែល គេ ហៅវាថា សាបាណា sabana បើតាមនៃនៃពាក្យមាននយ័ថាសាវាណាស"savannah" វាមានទីតាំងស្តិតនៅ ហាយផ្លេត ទូ high plateau នៅ លើភ្នំអែនដេស Andes mountains។ ដែលវាមានទីតាំងលាតសន្ឋឹង ហើយត្រូវបានគេស្គាល់ផងដែថាជា អាលធីផ្លាណូ ខាន់ឌិបបូយសែន"Altiplano Cundiboyacense" ដែលមាននយ័ថា "high plateau of Cundinamarca and Boyacá"។ ទន្លេបូកូតា​ លាតសន្ឋឹង ឆ្លងកាត់ សាបាណា ដែលមានប្រភពមកពី តេខ្វីនដាមា ហ្វល Tequendama Falls ហូរទៅទិសខាងត្បូង។ ទន្លេរ ត្រិបបូឡារី បានហូកាត់ ភូមិ​ ហើយធ្វើ អោយ ភូមិ​ មាន ភាពរីកចំរើន។ ហើយសេដ្ឋកិច្ចទាំង នោះបានចាប់ផ្ដើមពីកសិកម្ម ការលើកដំកើង បសុសត្វ និង ផលិតផលសិប្បកម្ម នៅទីនោះ។ សាបាណា មានព្រំប្រទាល់ ជាប់ភាគខាងកើត ខាងកើតជួរភ្នំ អានឌី។ កូនភ្នំ សរ៉ងឌិង ដែលជាទីក្រុង រីកចំរើនលូតលាស់ លាតសន្ឋឹង ពី ត្បូងទៅជើង ស្របជាមួយនិង ភ្នំ ហ្គាដាឡូបGuadalupe ហើយនិង ភ្នំ មូនសើរែត Monserrate។ ភាគខាងលិចនៃទីក្រុង មានព្រំប្រទាល់ ជាប់ជាមួយនិង ទន្លេ បូកូតា។ សុមាប៉ាសSumapaz Paramo moorland ដីទំនាប មានព្រំប្រទាល់ខាងជើង និង ខាង ត្បូងបូកូតាបានពង្រាប ធ្វើអោយ ខ្ពង់រាប រហូតដល់ ទីក្រុង ឆាយChía និង សូពេSopó។

                                     

2.2. ភូមិសាស្រ្ត អាកាសធាតុ

អាកាសធាតុ នៅក្នុង ទីក្រុង​កូបូតា​គីជាអាកាសធាតុ នៅមហាសមុទ្រ សីតុណ្ហភាពជាមធ្យម នៅ សាបាណា គឺ ១៤.០ អង្សា 57 °F ប្រែប្រួល ពី ៣ទៅ ២៥ អង្សាសេ 37 to 77 °F ក្តៅ​ហើយនិង​ភ្លៀង ផ្លាសគ្នា ជារៀងរាល់ឆ្នាំ។ រដូវក្តៅបំផុត ចាប់ ពី មករា, គម្ភះ, មីនា។ ហើយពេលដែលកក់ក្ដៅ បំផុត គឺនៅ ខែកុម្ភះ ដែលមានអាកាសធាតុ ១៩.៧អង្សាសេ។ 67.5 °F។ ពេលដែលត្រជាក់ បំថុត កើតឡើង នៅ ក្នុង ពេលរាត្រីខែមករា ដែលមាន សីតុណ្ហភាព ជាមធ្យម ៥៤ អង្សាសេ 41.7 °F នៅក្នុងទីក្រុង សីតុណ្ហភាព អាច ចុះត្រជាក់ នៅក្បែរទីក្រុង ជាពិសេស នៅពេលព្រឹក។ ជាមួយនិង របាយការណអាកាសធាតុ ទាបបំផុត នៅក្នុងទីក្រុង អាចទាបជា−៧.២ អង្សាសេ 19.0 °F កាលពីខែ មិនា ឆ្នាំ ២០០៧។ សីតុណ្ហភាព ខ្ពស់បំផុត ជាធម្មតា គឺ ២៤.៩ អង្សាសេ77 °F កាលពី ខែមករា ១៩៩២​ និង ១៩៩៥។ ខែដែលមានភ្លៀងច្រើនបំផុត គឺ ខែ មេសា ឧសភា កញ្ញា វិច្ឆិការ មួយថ្ងៃមួយថ្ងៃស្ទើតែ បាក់មេឃ ជាមួយនិង ពពកតិចតួច និង មានខ្យល់ខ្លះ ដែលនាំមកសីតុណ្ហភាព ខ្ពស់បំផុត ១៨ អង្សាសេ64 °F និង ទាបបំផុត ៧ អង្សាសេ45 °F ។ ខែ មិថុនា និង កក្កដា​គឺតែងតែមាន ភ្លៀងធ្លាក់យ៉ាងទៀងទាត់ ហើយនៅខែសីហា គី ជា ខែដែលមាន ពន្លឺថ្ងៃ ជាមួយនិង ខ្យល់ខ្លាំង។ ព្យុះព្រឹល ជាធម្មតាតែងតែមាននៅ រដូវស្សា ហើយអាចខ្លាំងខ្លា ជាពិសេស នៅ ខែតុលា។ ពេលថ្ងៃអាចជាត្រជាក់មិនសូវខ្លាំង ហើយនៅពេលយប់ អាច ត្រជាក់គួសម នៅទីក្រុង មាន ខ្យល់ នៅពេលយប់ ពេញមួយឆ្នាំ។ ស្ថានភាពនៃអាកាសធាតុ តែងតែប្រែប្រួល បាតុភូតអាកាសធាតុ ដែលតែងតែកើតឡើង នៅក្នុង មហាសមុទ្រ អាតាឡង់តិច គឺតែងតែបានទទួលចំលើយ ពីអ្នកព្យាករឧតុនិយមយ៉ាងច្បាស់ជាក់លាក។ ទាំនេះហើយដែលធ្វើអោយអាកាសធាតុ នៅទីក្រុង មិនអាចទាយបាន នៅពេលព្រឹកដែលមានពន្លឺថ្ងៃ តែអាចជាត្រឡប់ទៅ ជាមាន ព្យុខ្លាំងនៅពេលល្ងាច ក៏មាន។