Back

ⓘ ព្រះសហគមន៏កាតូលិកភូមិភាគភ្នំពេញ. ក្រោយរបបខ្មែរក្រហមដួលរលំនៅក្នុងឆ្នាំ១៩៧៩ គ្រិស្្តបរិស័ទភ្នំពេញ ក៏ដូចជាប្រជាជនទូទៅដែលបានវិលត្រលប់មកក្រុងភ្នំពេញវិញ។ គ្រិស្្តបរិស ..




ព្រះសហគមន៏កាតូលិកភូមិភាគភ្នំពេញ
                                     

ⓘ ព្រះសហគមន៏កាតូលិកភូមិភាគភ្នំពេញ

ក្រោយរបបខ្មែរក្រហមដួលរលំនៅក្នុងឆ្នាំ១៩៧៩ គ្រិស្្តបរិស័ទភ្នំពេញ ក៏ដូចជាប្រជាជនទូទៅដែលបានវិលត្រលប់មកក្រុងភ្នំពេញវិញ។ គ្រិស្្តបរិស័ទមួយចំនួនតូចនៅតាមជំរុំ ជនភៀសខ្លួននៅព្រំដែនកម្ពុជា-ថៃ ។ អ្នកដែលរស់នៅក្នងប្រទេសបានខិតខំរក្សា ជំនឿរបស់ខ្លួន ព្យាយាមជួបជុំគ្នាដោយលួចលាក់ នៅតាមផ្ទះនានា រងការស៊ើបអង្កេត និងតិះដៀលជាអន្លើ ។

នៅក្នុងឆ្នាំ១៩៩០ នៅក្រោយពេលដែលរដ្ឋាភិបាលបានយល់ព្រមអោយគ្រិស្តបរិស័ទ​ មានសិទ្ធសំដែងជំនឿឡើងវិញ ព្រះសហគមន៏កាតូលិកបានការអនុញ្ញាតិពីរដ្ឋអំណាច ដើម្បីប្រារព្ធពិធីចូលឆ្នាំខ្មែរ ថ្ងៃទី ១៣-១៤មេសាតាមប្រពៃណីគ្រីស្្តបរិស័ទជាលើកទីមួយ ដែលគ្រិស្្តបរិស័ទកាតូលិក បានរួមគ្នាថ្វាយអភិបូជាក្រោមអធិបតីភាព លោកអេមីល ដេតម្ប។

នៅឆ្នាំ១៩៩២ លោកអ៊ីវរ៉ាមូសវិលត្រលប់មកប្រទេសកម្ពុជាវិញ ក្នុងមុខងារជាអភិបាលនៃព្រះសហគមន៏ ភូមិភាគភ្នំពេញ រហូតដល់ឆ្នាំ២០០១ និងជាមើលការខុសត្រូវនៅភូមិភាគបាត់ដំបង ។

ពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន មានក្រុមគ្រួសារបុព្វជិត បព្វជិតា និងសាសនទូតមកពីប្រទេសផ្សេងៗ មកបម្រើព្រះសហគមន៏ភូមិភាគភ្នំពេញ។ នៅឆ្នាំ១៩៩៧ លោកអេមីលដេតម្ប បានទទួលអគ្គសញ្ញាតែងតាំងេជាអភិបាលឧបត្ថមក ក្នុងភូមិភាគភ្នំពេញ ។ នៅឆ្នាំ ២០០១ មានយុវជនខ្មែរបួនរូបទទួលអគ្គសញ្ញាតែតាំងជាបូជាចារ្យ​មាន ពីររូបបម្រើកានៅភូមិភាគភ្នំពេញ ។

ព្រះសហគមន៏មានការកើនឡើងេជាលំដាប់ ហើយបានបម្រើប្រជាជនកម្ពុជា ដោយបង្កើតជា សាលារៀន មជ្ឈមណ្ឌលបណ្តុះបណ្តាល និងមន្ទីរពេទ្យ ។ល។ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០០៩ លោកអូលីវីយេ ជ្មិតហស្លេ ត្រូវសម្តេចប៉ាបតែងតាំងជាអភិបាលឧបត្ថមក នៅព្រះសហគមន៏ភូមិភាគភ្នំពេញ ។ សព្វថ្ងៃ ព្រះសហគមន៏ភូមិភាគភ្នំពេញ មានចំនួន ៣៨ ព្រះសហគមន៏ មានគ្រិសបរិស័ទជាង ១៣០០០ នាក់។