Back

ⓘ វិទ្យុ. និយមន័យវិទ្យុ វិទ្យុគឺជាការបញ្ជូនសំលេងដោយលំនាំសំលេងឡើងចុះ នៃអសនីចុម្ពិត ចុម្ពិតរួមជាមូយ នឹង​ រលកអាកាសទាបជាងពន្លឺ ដែលអាច មើលឃើញពន្លឺ ទាំងនោះ ។ ការចាំងពន្ ..




                                               

Rfid

                                               

មណ្ឌលម៉ាញេតូ

មណ្ឌលម៉ាញេតូ គឺជាតំបន់ដែលហ៊ុមព័ទ្ធជុំវិញផែនដី និងលាតសន្ធឹងទៅឆ្ងាយក្នុងបរិយាកាស ចាប់ពីរយៈកំពស់ប្រមាណ១០០០គីឡូម៉ែត។ ផ្នែកម្ខាងនៃផែនដីលាតសន្ធឹងក្នុង លំហ ប្រហែលជា៤០០០គីឡូម៉ែត ឯម្ខាងទៀតលាតកាន់តែឆ្ងាយលើសពី៤០០០គីឡូម៉ែត។ ភាពខុសគ្នានៃដែនម៉ាញេតូ បណ្តាលមកពី៖ ខ្យល់ព្រះអាទិត្យ បានរុញច្រានមណ្ឌលម៉ាញេតូចូលទៅក្នុងលំហ ចេញឆ្ងាយពីព្រះអាទិត្យបន្ថែមទៀត។ ខ្យល់ព្រះអាទិត្យ ជាចរន្តនៃអ៊ីយ៉ុង ដែលបញ្ចេញដោយស្រទាប់ក្រៅបំផុតនៃបរិយាកាស។ មណ្ឌលម៉ាញេតូផ្ដុំឡើងដោយ៖ ប្រូតុង បន្ទុកវិជ្ជមាន និង អេឡិចត្រុង បន្ទុកអវិជ្ជមាន។ វាបញ្ចេញដោយព្រះអាទិត្យ និងចាប់យកដោយដែនម៉ាញេទិចផែនដី។ ប្រូតុង និង អេឡិចត្រុង ប្រមូលផ្ដុំក្នុងខ្សែក្រវ៉ាត់ ឬស្រ ...

                                               

ការលួចចម្លង

ការលួចចម្លង គឺជាការយកនូវគំនិតរបស់អ្នកដ៏ទៃមកប្រើប្រាស់ដែលជាពាក្យប្រយោគនៃគំនិតឬមតិរបស់បុគ្គលណាម្នាក់មកប្រើប្រាស់ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនឬជាការធ្វើមុខជំនួញជាដើម ។មិនត្រឹមតែប៉ុណ្ណោះក៏មានការពិភាគសារគ្នាជាក្រុមដើម្បីផ្តល់ជាគំនិតក្នុងការធ្វើប៉ុន្តែទោះជាយ៉ាងណាក៏ដោយគ្រប់ពាក្យសម្តីទាំងអស់ដែលបានលួចចម្លងរបស់គេមកនោះគឺគ្រាន់តែទុកធ្វើជាការអនុវត្តន៍តែប៉ុណ្ណោះក្នុងការបំពេញនូវអត្តបទរបស់ខ្លួនដូចជាមានមនុស្សមួយចំនួនតូចដែលបានលួចចម្លងពីអ្នកដទៃតាមរយះអត្តបទខ្លីៗឬលយចចម្លងពីសៀវភៅជាដើម។ហើយការលួចចម្លងអត្តបទពីអ្នកដទៃនេះវាក៏មានព្រំដែនដែរដូចជាតាមរយះការផ្សព្វផ្សាយគឺទៅតាមស្ថានភាពរបស់វាដែរដូចជាការផ្សាយតាមរយះហើយការលួចថតចម ...

វិទ្យុ
                                     

ⓘ វិទ្យុ

និយមន័យវិទ្យុ វិទ្យុគឺជាការបញ្ជូនសំលេងដោយលំនាំសំលេងឡើងចុះ នៃអសនីចុម្ពិត ចុម្ពិតរួមជាមូយ នឹង​ រលកអាកាសទាបជាងពន្លឺ ដែលអាច មើលឃើញពន្លឺ ទាំងនោះ ។ ការចាំងពន្លឺអគ្គិសនី ចុម្ពិត ធើ្វដំណើរ ដោយបង្ហាញ នៃការយោល វិស័យអសនីចុម្ពិតដែល ឆ្លងកាត់តាមរយះខ្យល់ និង សុញ្ញាកាសក្នុងបរិយាកាស ។ ពត៌មាន ដែលត្រូវបានគេទទួលដោយការផ្លាស់ប្តូរ នៃប្រព័ន្ឋ ដោយរលកពន្លឺសមរម្យ មានដួចជា អំភ្លីទុត ប្រេកង់ ផាស ឬក៏ ញាក់ទទឹង ។ នៅពេលរលក វិទ្យុឆ្លងកាត់ វត្ថុចំលង អគ្គិសន្នី ផ្នែកយោលទាញឆ្លាស់គ្នាភ្លាមៗ នៅក្នុងវត្ថុចំលង ។ បញ្ហានេះ អាចត្រូវបានគេរកឃើញ ហើយបានផ្លាស់ប្តូរទៅជាសំលេង ឬ សញ្ញាផ្សេងៗ ដែលផ្ទុកពត៌មាន។ វិទ្យុ គឺជាដំណើរការនៃការផ្ញើរសារនិងទទួលសារ ​ ​ដោយប្រព័ន្ធរលកសំលេងអេឡិចត្រូម៉ាញេទិច​ ដោយគ្មានភ្ជាប់ខ្សែសំរាបធ្វើការផ្សព្វផ្សាយនូវពត័មាន ទៅកាន់មនុស្សទាំងអស់ក្នុងសង្គម។

                                     

1. ប្រវត្តិវិទ្យុ

ធាតុដើមវិទ្យុ រឺ ក៏ រ៉ាឌីអូតេឡេក្រាហ៊្វី ត្រូវបានគេហៅថា វ៉ៃរឺលេស តេឡេក្រាហ្វ៊ី wireless telegraphy ហើយ ដោយសាតែពាក្យនេះ ក៏ដូចជាការ ចងចាំទើបវាត្រូវ បានបំព្រួញអោយមកខ្លីថា វ៉ៃរឺលេស wireless ដោយប្រទេសអង់គ្លេស ។ កាលពីមុន វិទ្យុដែលធ្វើអោយមានការចាប់អារម្មណ៏ ដល់ការបញ្ចូនព៏តមានគឺ ទីមួយ វាអាចថតទុកនូវសំលេង ឬ ពាក្យអ្វីដែលអ្នកនិយាយបាននិយាយ វាត្រូវបានបង្កើតដោយអ្នករូបវិទ្យា ជនជាតិបារាំងម្នាក់ឈ្មោះ អេដូអារ ប្រាណលី Édouard Branly នៅក្នុង ឆ្នាំ១៨៩៧ ហើយ វាត្រូវបានគេហៅជាលើក ដំបូងថា រ៉ាឌីអេដ radiate នៅក្នុងភាសាឡាតាំង គេអានថា រ៉ាឌីយូស radius មានន័យថា ការនិយាយ ដែលត្រូវបានបង្កើតឡើង ដោយ អ្នកជំនាញខាងផ្នែកផ្សព្វផ្សាយ ដូចជា វ៉ាឡ្ដូ វ៉ារ៉ាណ Waldo Warren ។ ពាក្យនេះ ក៏បានលេចឡើង នៅក្នុង ឆ្នាំ១៩០៧ផងដែ ដែលអត្ថបទនោះ បានសរសេរដោយ លោក លី ឌេ ខ្វូរេស Lee De Forest ហើយ ត្រូវបានទទួលយក ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិច ក្នុង ឆ្នាំ១៩១២ ហើយបន្ទាប់ពីពេលនោះ គេឃើញវា មាននៅគ្រប់ទីកន្លែង នៅពេលដែលមានការផ្សព្វផ្សាយ ធ្វើពាណិច្ជកម្មជាលើកដំបូង នៅ សហរដ្ឋអាមេរិច ក្នុងសតវត្ស ១៩២០ ។ ពាក្យថា broadcasting គឺជាឈ្មោះ របស់វា ដែលមានប្រភពមកពី ក្រុមកសិកម្មមានន័យថា ការសាបព្រោះគ្រាប់ពូជលើទីលានដ៏ធំមួយ ។ ពាក្យនេះត្រូវបានរទួលយក ដោយភាសាដ៏ទៃទៀត នៅក្នុងទ្វីប អាស៊ី និង អឺរ៉ុប ។ ប្រជាពលរដ្ឋរបស់ចក្រភពអង់គ្លេស បានបន្តរនូវការប្រើប្រាស់ពាក្យ វ៉ៃរឺលេស wireless នេះកាន់តែច្រើនឡើងៗ រហូតដល់ពាក្យកណ្ដាលសតវត្ស ២០ ទោះបីជាមានទស្សនាដ្តីរបស់ ប៊ីប៊ីស៊ី BBC នៅក្នុងចក្រភពអង់គ្លេសបានហៅថា រ៉ាឌីអូ អស់រយ:ពេលជាច្រើនដងក៏ដោយ រហូតដល់វាត្រូវបានបោះផ្សាយ ជាសារធារណលើកដំបូង នៅដើមសតវត្ស ១៩២០។