Back

ⓘ ឥទ្ធិពល​នៃ​វប្បធម៌ឥណ្ឌា​លើ​ខឿន​វប្បធម៌​ខ្មែរ. ការមកដល់​នៃ​ជនជាតិ​អម្បូរ​ចិន​ក្នុង​ ភូមិភាគ​ឥណ្ឌូចិន​គឺជា​បញ្ហា​ថ្មីថ្មោង ។ ដូច្នេះ​ខុសពី​ពូក​អន្តោប្រវេសន៍ ជនជាត ..



ឥទ្ធិពល​នៃ​វប្បធម៌ឥណ្ឌា​លើ​ខឿន​វប្បធម៌​ខ្មែរ
                                     

ⓘ ឥទ្ធិពល​នៃ​វប្បធម៌ឥណ្ឌា​លើ​ខឿន​វប្បធម៌​ខ្មែរ

ការមកដល់​នៃ​ជនជាតិ​អម្បូរ​ចិន​ក្នុង​ ភូមិភាគ​ឥណ្ឌូចិន​គឺជា​បញ្ហា​ថ្មីថ្មោង ។ ដូច្នេះ​ខុសពី​ពូក​អន្តោប្រវេសន៍ ជនជាតិខ្មែរ​បានកើត​លើ​ទឹកដី​របស់​ខ្លួនឯង​ផ្ទាល់ ។ ក្នុងន័យ ​នេះហើយ​ដែល​លោក ហ្ស​ក សឺ​ដែ​ស បាន​សរសេរ​ក្នុង​ឆ្នាំ ១៩៤៩ ថា គេ​អាច កត់សំគាល់​សារៈសំខាន់​នៃ​សកម្មភាព​ផ្សព្វផ្សាយ​វប្បធម៌​របស់​ប្រទេស​ឥណ្ឌា​ ដោយ​គ្រាន់តែពិនិត្យសើរៗដូចនេះ" បើ​មើល​តាម​លក្ខណៈ​នៃ​រូបរាងកាយ​អ្នកស្រែ​ចំការ​ខ្មែរ​មិនមាន​លក្ខណៈ​ខុសពី ​ជនជាតិ​ព្នង ឬ​សម្រែ​ឡើយ ។ ព្នង​ក៏​ដូច​ម៉​យ​នៅ​អាណ្ណា​ម​ដែរ ដែល​ស្ថិតក្នុង​ស្ថាន​ភាពជា​កុលសម្ព័ន្ធ ។ ពួកគេ​ដោះស្រាយ​រាល់​បញ្ហា​វិវាទ​តាមបែប​ប្រពៃណី​ដោយ​ទន្ទេញ​មាត់ ឬ​ចងចាំ ។ ខាង​សាសនា ពួកគេ​គ្រាន់​តែមាន​ជំនឿ​ជី​វច​ល​និយម​គ្រោត គ្រាត​ដែលមានលក្ខណៈខុសៗគ្នា​ពី​កុលសម្ព័ន្ធ​មួយ​ទៅ​កុល​ស​ម្ព័​ន​មួយទៀត ។ លោកធាតុ​វិទ្យា របស់​ពួក​ខ្សត់ ខ្សោយ​ពុំមាន​តូ​អក្សរ​សម្រាប់​កត់ត្រា​ភាសា​ទេ” ។ ចំនែកឯ ​ជនជាតិខ្មែរ​វិញ សូម្បីតែ​មនុស្ស​មិន​ជឿនលឿន​ក្តី ក៏​ស្ថិតក្នុង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​រឹងមាំ​ដែរ ។ ខ្មែរ​មាន​តុលាការ​សម្រាប់​កាត់ក្តី​ដោយ​ក្រឹត្យក្រម​ជា​លក្ខណៈ​ លាយលក្ខណ៍អក្សរ ។ ខ្មែរ​ប្រតិបត្តិ​ដោយ​ជ្រះថ្លា​ជាទីបំផុត​នូវ​សាសនា​មួយ​ដែលមាន​ទ្រឹ​ស្តី្គ ​គម្ពីរ​ក្បួនខ្នាត​ជា​ភាសា​ពិសិដ្ឋ គណៈសង្ឃ​ដែល​ផ្តល់​ចំពោះ​គេ​ក្នុងពេល​ជាមួយគ្នា​នោះ​នូវ​ទស្សនៈទាន​ស្តីពី​ លោក និង​បរលោក ព្រមទាំង​ទស្សនៈទាន​ត្រឹមត្រូវ​ដែលជា​ទស្សនៈទាន​ប្រតិបត្តិ​ដោយ​ពាក់កណ្តាល​ នៃ​មនុស្សជាតិ​អាស៊ី ។ ជាទី​បញ្ចប់ ខ្មែរ​មាន​ប្រព័ន្ធ​អក្សរ​ដែល​អនុញ្ញាត​ឱ្យគេ​ឈោង​ទៅ​ចាប់​វិស័យ​អក្ស​ សាស្ត្រ​ដ៏​ទូលំទូលាយ​មួយដោយ​ធ្វើ​ឱ្យគេ​ទាក់ទង​គ្នា​បាន​ពី​ចំងាយ ។ ទាំងអស់នេះ​ខ្មែរ​បាន​ខ្ចី​ពី​ប្រទេស​ឥណ្ឌា ហើយ​ដើម្បី​សង្ខេប​ការ​កត់សំគាល់​ខាងលើ​តាម​រូបមន្ត​មួយ​គ្រោតគ្រាត​បន្តិច គេ​អាច​និយាយបានថា ខ្មែរ​ជា​ព្នង​ទទួល​ឥទ្ធិពល​នៃ​វប្បធម៌ឥណ្ឌា ។ ដូចនេះ វា​ជា​រឿង​សំខាន់​សំរាប់​យើង​ដើម្បី​កត់សំគាល់ថា មរតក​វប្បធម៌​ឥណ្ឌា​ដែល ដូនតា​ខ្មែរ​បានទទួលត្រង់ៗតែម្តង​ពី​ប្រទេស​ឥណ្ឌា​តាមរយៈ​ការជួញដូរ​ទំនិញ ។ ក៏ប៉ុន្តែ​អ្វីដែល​សំខាន់ជាងនេះទៅទៀត គឺ​ដើម្បី​ទទួលបាន​នូវ​វប្បធម៌​ឥណ្ឌា សង្គម​ខ្មែរ​ស្ថិតក្នុង​ស្ថានភាព​មួយ​ដែលមាន​លក្ខណៈ​សមសួន​រឹងប៉ឹង និង​មាន​ចីរភាព ពោលគឺ​មានការ​អភិវឌ្ឍ​ពេញលេញ​គ្រប់​វិស័យ​ទៅហើយ​ដែរ ។ បើ​និយាយ​ម្យ៉ាងទៀត ជនជាតិខ្មែរ​មាន​សមត្ថភាព និង​ការទទួលខុសត្រូវ​ជាក់​លាក់ ។ យ៉ាងណា មិញ វប្បធម៌​ឥណ្ឌា​ដែល​បាន​ផ្សព្វផ្សាយ​ដល់​ប្រជាជន​ខ្មែរ​ទូទៅ​នោះ ក៏​សមស្រប​នឹង​សេចក្តីត្រូវការ និង​គំនិត​ខ្មែរ​ដែរ ។ ដូច្នេះ តទៅ​នេះ​យើង​សូម​លើកយក​បញ្ហា​មួយចំនួន​មក​អធិប្បាយ​ដោយ​សង្ខេប​សម្រាប់​ រំលឹក​ដល់​អតីតកាល ហើយ​ធ្វើការ​ពិចារណា​រួម ទោះបី​បញ្ហា​ទាំងនោះ​មិនបាន​វិភាគ​ស៊ីជម្រៅ​នៅទីនេះ​ក៏ដោយ ព្រោះ​យើង​បានធ្វើការ​ដោះស្រាយ​បញ្ហា​នេះ​រួចមកហើយ​ក្នុង​សៀវភៅ" ការបង្កើត​រដ្ឋ​ខ្មែរ” កាលពី​ឆ្នាំ ២០០៥ ។ ពឹង ​ផ្អែកលើ​វឌ្ឍនភាព​នៃ​វប្បធម៌​ចុង​យុគ​សំរឹទ្ធ និង​ដែក ដែលជា​សម័យកាល​មួយ​មានការ​ជឿនលឿន​ខាង​បច្ចេកទេស និង​បញ្ញា ញាណ យើង​អាច​និយាយបានថា មុន​ការផ្សព្វផ្សាយ​វប្បធម៌​អចិន្ត្រៃយ៍​ឥណ្ឌា​ពីស.វ​ទី ១ ដល់ទី ៧ ដែល​បាន​នាំមក​នូវ​ព្រហ្មញ្ញសាសនា និង ព្រះពុទ្ធសាសនា ព្រមទាំង​របៀប​គ្រប់គ្រង សហគមន៍​ខ្មែរ-មន ឬ​ខ្មែរ​ដើម​មានការ​រីកចំរើន​ជា​វិជ្ជមាន​រួចមកហើយ ។ ដូច​ភាព​សម្បូរ បែប និង​ការរីកចម្រើន​នៃ​សមិទ្ធផលនា​សម័យ​បុរេប្រវត្តិសាស្ត្រ​ដែល​ឆ្លុះបញ្ចាំង ​តាម​បច្ចេកទេស​សាងសង់ កសិកម្ម ការ​ផ្សាំង​សត្វ សិល្បៈ ឧស្សាហកម្ម និង​លោហធាតុ -ល- បានបង្ហាញ​ជា​ភស្តុតាង​ស្រាប់ ។ យើង​ត្រូវ​ សង្កត់ធ្ងន់​លើ​បញ្ហា​នេះ នៅទីនេះ​ជាថ្មី​ម្តងទៀត អ្នកស្រាវជ្រាវ ឬ​សរសេរ​ប្រវត្តិសាស្ត្រ​ខ្មែរ គ្រាន់តែ​និយាយ​ដល់​ឥណ្ឌូ​រូបនីយកម្ម​តែ​ម្យ៉ាង​ប៉ុណ្ណោះ ហើយ​បែរ​ទៅជា​ស្ងាត់ស្ងៀម​មិន​និយាយ​ដល់​វប្បធម៌​នា​សម័យមុន និង​មិនបាន​ខិតខំ​ស្វែងយល់​អំពី​ហេតុ ការណ៍​ចម្បង​ដែលជា​គ្រឹះ​មូលដ្ឋាន​នៃ​វប្បធម៌​ខ្មែរ តាមពិត​ពួកគេមានការ​ខ្វះខាត​ខាង​ទិន្នន័យ​ទាក់ទិន​នឹង​បុរេប្រវត្តិសាស្ត្រ​ យ៉ាងដំណំ ។ ចំពោះ​យើង ការស្វែងយល់​អំពី​ប្ញ​ស​កែវ​នៃ​វប្បធម៌​ឥណ្ឌា ជា​កត្តា​មួយ​សំខាន់​ចាំបាច់​ដើម្បី​ធ្វើឱ្យ​យើង​យល់ថា ហេតុដូចម្តេច​បានជា​ខ្មែរ​ដើម​បានទទួល​ចរន្ត​វប្បធម៌​ឥណ្ឌា​យ៉ាង​ងាយស្រួល​ ដោយ​គ្មាន​ប្រតិកម្ម ។ ជាបឋម​សូម​ជំរាប​ថា ការដែល​អនុភាព និង​ឥទ្ធិពល​ដ៍​ខ្លាំងក្លា​របស់​ឥណ្ឌា​បាន​ផ្សព្វផ្សាយ​យ៉ាង​ ងាយស្រួលគ្រប់ទិសទី​ដោយបាន​ក្លាយទៅជា​កម្លាំង​ស្ថាបនា​មួយ​យ៉ាង​ធំធេង បណ្តាលមកពីភាពស្រដៀងគ្នា​រវាង​ទស្សនវិជ្ជា មនោគមន៍​សាសនា និង​ចិត្តគំនិត​រវាង​ខ្មែរ និង​ឥណ្ឌា​ដែរ ។ បើ​សំអាង​លើ​វត្ថុតាង​មកពី​ស្ថានីយ​បុរេប្រវត្តិសាស្ត្រ នា​ចុង​សម័យ​លោហធាតុ​ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍ ពោលគឺ​មុន​ការ បង្កើត​រដ្ឋ​ភ្នំ និង មន យើង​សង្កេតឃើញ​មាន​វត្ត​មាននៃ​ទីប្រជុំជន​ដ៏​រឹងមាំ និង​យ៉ាង​កុះករ​រួចមកហើយ ទីប្រជុំជន​ទាំងនោះ​ដែលជា​មណ្ឌល ​សេដ្ឋកិច្ច​នយោបាយ និង​សាសនា ​ត្រូវ​នឹង​ពាក្យ​ខ្មែរ​ថា ក្រុង ដែល​ស្ថិត​ជាពិសេស​តាម​តំបន់​វាលទំនាប​ដូចជា​នៅតាម​ដង​ទន្លេមេគង្គ ចៅ​ប្រា​យ៉ា និង​ជ្រលង​នគររាជ​សីមា​រវាង​ដង​ទន្លេ​ស្រែ​មូល និង ជីរ ។ សូមជម្រាបថា ទីប្រជុំជន​ទាំងនោះ មុន​ឥណ្ឌូ​រូបនីយកម្ម​ដូចជា​ម្តុំ​ភ្នំពេញ សំរោង​សែន អង្គរបុរី បាន​ឈៀង បាន​ណា​ឌិ អ៊ូ​ថង វត្ត​ភូ អូ​រកែវ -ល- ដែល​លទ្ធផល​ជា​វិជ្ជមាន គឺ​ការបង្កើត​រដ្ឋ​ត្រូវបាន​ត្រួតត្រា​គ្រប់គ្រង​ដោយ​មេកន្ទ្រាញធំ។ ក្នុង​បរិបទ​នយោបាយ​នេះហើយ យើង​អាច​លើក​ជា​ឧទាហរណ៍​ប្រវត្តិ​របស់​កោះ​គោកធ្លក​ដឹកនាំ​ដោយ​នាង​លីវយី​ ដែលជា​ទេវ​កថា​បែប​ខ្មែរ​ដើម្បី​បង្ហាញ​នូវ​ប្រព័ន្ធ​ដឹកនាំ​ខ្មែរ​នាគ្រា​ ដំបូង ។ នៅទីនេះ​យើង​ចង់​និយាយថា របប​រាជាធិបតេយ្យ​ខ្មែរ គឺជា​លទ្ធផល​នៃ​សាសនា និង​សេដ្ឋកិច្ច​នៃ​សង្គម​ខ្មែរ-មន ពី​លក្ខណៈ​ជា​សហគមន៍​ទៅជា​ប្រទេស ឬ​ព្រះរាជាណាចក្រ​កម្ពុជា ។ ពី​មេកន្ទ្រាញ​ដែលជា​មេទ័ព​ទៅជា​ស្តេច ឬ​ព្រះមហាក្សត្រ ហើយពី​ជំនឿ​បែប​ជី​វច​ល​និយម​ដែលមាន​ជាអាទិ៍​ដូចជា​ការគោរព​ថ្ម ឬ​ភ្នំ​ខ្មែរ​បាន​ប្រារព្ធ​លទ្ធិ​សិវ​និយម​ដែលមាន​ជំនឿ​ស្រដៀង​គ្នា​ដោយ​ គ្មានអ្វី​រារាំង​សូម្បីតែ ​បន្តិចបន្តួច ។ ស្ថានភាព​នេះ គឺជា​ស្ថានភាព​ពិត ។ ដូចជា​គ្រាន់តែ​រយៈពេល​ខ្លី​ល្មម​ប៉ុណ្ណោះ ប្រមាណ​ជា ២-៣ ស.វ ហេដ្ឋារចនាសម្ព័ន្ធ​ឥណ្ឌា​បាន​ជំរុញ ទីប្រជុំជន ឬ​ក្រុង​ឱ្យ​ប្រែ​ក្លាយទៅជា​អាណាចក្រ ឬ​រដ្ឋតូចៗស្ទើរតែ​គ្រប់ទិសទី​ក្នុង​ចក្រភព​ភ្នំ ។ ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយទៀត ការ​ផ្តុំ​បង្រួបបង្រួម​ជាតិខ្មែរ ក៏​ត្រូវបាន​អនុវត្ត​ដូច​អ្វីដែល​កំណត់ហេតុ​ចិន​បាន​ពិពណ៌នា​ដោយ​ប្រយោល ។ អ្វីដែល​ទើប​ពោល​បង្ហាញ​ឱ្យដឹងថា ក្នុង​រយៈកាល​នេះ​ដែល​ត្រូវបាន​បន្ត​រហូតដល់​ចុង​ស.វ​ទី ៦ ដើម ស.វ​ទី ៧ ក្រោម​ការដឹកនាំ​របស់​ស្តេច​សឹក​ដ៏​ខ្លាំងពូកែ​ជាច្រើន​អង្គ​មុន​ ការបង្ក្រាប​រាល់​ការបះបោរ​ប្រឆាំងនឹង​អំណាចកណ្តាល​រហូតដល់​ការបង្កើត​ ប្រទេស​កម្ពុជា​ដោយ​ច្របាច់​ចូលគ្នា​នូវ​ចេនឡា​ទឹក និង​ចេនឡា​គោក ។ សរុបសេចក្តី ​មក គឺ​ភាពស្រដៀងគ្នា​នៃ​មនោគមន៍​សាសនា និង​វប្បធម៌​រវាង​ខ្មែរ និង​ឥណ្ឌា​ជា​ហេតុផល​ដែលនាំឱ្យ​ជាតិខ្មែរ​ទាញ យក​ផលប្រយោជន៍​យ៉ាង​ឆាប់រហ័ស​ពី​ប្រទេស​ឥណ្ឌា​ដើម្បី​ស្ថាបនា​សំណង់​វប្បធម៌ និង​សំភារៈ​របស់​ខ្លូន ។

Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →