Back

ⓘ គ្រឹះ​នៃ​វប្បធម៌​ខ្មែរ. វប្បធម៌-អរិយធម៌​ខ្មែរ​បច្ចុប្បន្ន​ដែលជា​ លទ្ធផល​នៃ​ការវិវត្ត​ដ៏​យូរលង់​បានប្រសូត​ចេញពី​មូលដ្ឋានគ្រឹះ​ខ្មែរ-មន ឬ​មន-ខ្មែរ និង​ឥណ្ឌា​ដែល​គ ..



                                               

សាកលវិទ្យាល័យ​ត្រាវិញ

សាកលវិទ្យាល័យត្រាវិញ ​ បង្កើត​ឡើងយោងតាមសេចក្ដីសម្រេចលេខ 141/QĐ/ 2006 - TTg របស់នាយករដ្ឋមន្រ្តី ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៦ មានទី​ស្នាក់​ការ​កណ្តាល​អាគារ​១២៦ ផ្លូវជាតិ៥៣ សង្កាត់ទី៥ ទីក្រុងត្រាវិញ ខេត្តត្រាវិញ។ សាកលវិទ្យាល័យត្រាវិញ​​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ចម្បង​គេ​លើ​វិស័យ​​ភាសា​វប្បធម៌​វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​​នៅ​​តំ​បន់​វាល​រាប​ទន្លេគឺវ​ឡុង។ ជាសាកលវិទ្យាល័យរបស់រដ្ឋ បណ្តុះ​បណ្តាលច្រើន​កំរិត៖ ពី​ធម្យម​សិក្សា​ជំនាញ ឧត្តម​សិក្សា អនុបណ្ឌិត និង​បណ្ឌិត; ច្រើន​វិស័យ៖ វិស័យ​ភាសា វប្បធម៌ វិចិត្រសិល្បៈ​ខ្មែរ​ណាម​បូ​ សេដ្ឋកិច្ច នីតិសាស្ត្រ ភាសា​បរទេស បច្ចេកទេស បច្ចេកវិទ្យា គីមីសាស្ត្រ កសិក ...

                                               

​ប្រាសាទភ្នំ​ធាតុ

​ប្រាសាទភ្នំ​ធាតុ ​ស្ថិតក្នុងខេត្តស្ទឹងត្រែង តាំង​នៅលើ​ភ្នំ​ធាតុ ក្នុង​ទី​រួម​ខេត្ត​ផ្ទាល់​តែម្តង ។ ប្រាសាទ​នេះ​ត្រូវ​បាន​កសាងក្នុងអំឡុង ស​តវត្សទី​៦។ ប្រាសាទ​ឥដ្ឋ​នេះ​បាន​បាក់បែក​ស្ទើរ​តែ​ទាំងស្រុង ដោយ​គ្រាន់តែ​បន្សល់​នូវ​ខឿន ព្រមទាំង​ក្បាច់រចនា​មួយចំនួន ធ្វើ​អំពី​ថ្មភក់​តែប៉ុណ្ណោះ។​ នៅខាងមុខ​ប្រាសាទ​គេ​ឃើញ​មាន ផ្ទាំង​ក្បាច់​ផ្តែរ​លំអ​ប្រាសាទ ទ្វារ​ប្រាសាទ​មួយចំនួន​ខ្លះរេចរឹល ខ្លះទៀត​រក្សាបាន​នូវ​ក្បាច់ក្បូរ គួរ​ឲ្យ​សង្វេគ​ជា​អនេក។ ទន្ទឹមនឹងនេះ យើង​ក៏បាន​ឃើញ​មាន សោម​សូត្រ សម្រាប់​បង្ហូរ​ទឹកមន្ត​ចេញពី​ប្រាសាទ​មួយ​ដែរ ដែល​ស្ថិតនៅ​ខឿន​មុខ​ប្រាសាទ។​ ​បើតាម​ទស្សនៈ អ្នកប្រាជ្ញ​ខាង ព្រហ្មញ្ញសាសនា ...

                                               

សិល្បៈប្រើវោហារបង្ហូរគំនិត

ធម្មជាតិជាកវីនិពន្ធ សិល្បៈប្រើវោហារបង្ហូរគំនិត ដោយលោក នភ ហង្សផលា ខែកក្កដា២០១១ អ្នកប្រាជ្ញមិនមែនជាប្រាជ្ញ ដោយការនិយាយច្រើន តែប្រាជ្ញដោយសារគំនិតនិងការប្រព្រឹត្ត ប្រកប ដោយ សីលធម៌ គុណធម៌ និងការនាំនូវគតិបណ្តុះនូវគុណប្រយោជន៍ សម្រាប់មនុស្សផង ជាទូទៅ ដោយការប្រើពាក្យពេចន៍ ប្រពៃថ្លៃថ្នូរ មានន័យខ្លឹមសារ មានគំនិតនិងឆន្ទៈ ឧត្តុង្គឧត្តម មានសច្ចៈភាព សមរម្យតាមកាលៈទេសៈ មានន័យថា អ្នកប្រាជ្ញទាំងឡាយរមែងត្រិះរិះ គិតវែកញែក វិភាគល្អិតល្អន់ ច្បាស់លាស់ អំពីគុណសម្បត្តិនិងគុណវិបត្តិ ដែលជាផលនៃ ពាក្យពោលស្ដីរបស់ខ្លួន ទាំងឡាយ។ ដូច្នេះ យើងគប្បីជ្រើសរើស គំរូល្អរបស់លោកបែបខាងលើនេះ យកមកប្រើប្រាស់ ដើម្បីបង្កើន ថ្វីដៃនិពន្ធរបស់ ...

                                               

ភ្នំសុមេរុ

ភ្នំសុមេរុ ឬ ភ្នំសិនេរុ ឬប្រជានជនខ្មែរច្រើនហៅថា ភ្នំព្រះសុមេរុ៍។ តាមគម្ពីរព្រះពុទ្ធសាសនា ភ្នំសុមេរុនេះ គឺជាឈ្មោះភ្នំមួយធំ និងខ្ពស់ជាងគេក្នុងចន្លោះមហាទ្វីបទាំង៤ គឺ បុព្វវិទេហទ្វីប អបរគោយានទ្វីប ជម្ពូទ្វីប និងឧត្តរកុរុទ្វីប។ ភ្នំនេះគឺជាទីតាំងនៃចាតុម្មហារាជិកាទេវតា និងតាវត្តឹសទេវតា។

                                               

សុត្តន្តបិដក

ព្រះត្រ័យបិដក > សុត្តន្តបិដក សុត្តន្តបិដក ឬ ​ព្រះសូត្រ គឺ​ជា​ឈ្មោះ​គម្ពីរ​ក្នុងព្រះពុទ្ធ​សាសនា​មួយ​ផ្នែក​ ក្នុង​ចំណោម​គម្ពីរ​ព្រះត្រ័យបិដកទាំង​ ៣ ផ្នែក ។ គេ​ចែក​គម្ពីរ​ក្នុង​ព្រះសូត្រជា ​​​៥ ​ផ្នែក​ គឺ ទីឃនិកាយ, មជ្ឈិមនិកាយ, សំយុត្តនិកាយ, អង្គុត្តរនិកាយ​ និង ខុទ្ទកនិកាយ ។

                                               

កាលប្បវត្តិព្រះពុទ្ធសាសនា

គ្មាន​ឯកសារ​ផ្លូវការ​ណា​មួយ​ដែល​អាច​បញ្ជាក់​អំពី​ប្រវត្តិ​ពិត​នៃ​ថ្ងៃ​កំណើត​ ថ្ងៃ​ចេញ​បួស ថ្ងៃ​​ត្រាស់ដឹង និង​ ថ្ងៃ​មរណភាព​របស់​ព្រះពុទ្ធទេ ។ ភាគច្រើន​នៃ​ឯកសារ​ពុទ្ធសាសនា​គឺ​ជា​របស់​និកាយ​ថេរវាទ ដែល​ជា​ឯកសារ​ត្រូវ​បាន​បង្កើត​ឡើង​រាប់រយ​ឆ្នាំ​ក្រោយ​ព្រះ​ពុទ្ធ​លា​ចាក​ផែនដី ។ ​កាលប្បវត្តិ​នៃ​ពុទ្ធសាសនា​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឲ្យ​​ពុទ្ធសាសនិក​​​ងាយ​​ចំណាំ​​នូវ​​កាល​បរិច្ឆេទ​ប្រវត្តិរបស់​ព្រះ​ពុទ្ធ និង​ពុទ្ធសាសនា​ ។ នៅ​​​ប្រទេស​កម្ពុជា ជនជាតិ​ខ្មែរ​កំណត់​យក​ក្រោយថ្ងៃ​ដែល​​ព្រះ​ពុទ្ធ​ទ្រង់​បរិនិព្វាន​មួយថ្ងៃ ធ្វើ​ជា​ថ្ងៃ​ទី​១​ នៃ​​ឆ្នាំ​ទី១។ ដូច្នេះ​ពុទ្ធសករាជ​ត្រូវ​​បាន​​រាប់​ចាប់​ពី​​៨០​ឆ ...

                                               

ទីដំរីយំ

ទី​ដំរី​យំ គឺ​ជា​ទស្សនីយ​ភាព​ល្ខោន​បែបរ៉ុក​អូប៉េរាសហសម័យដំបូង​បំផុត​របស់​កម្ពុជា​ ដែល​ជា​ស្នាដៃ​របស់​អ្នក​និពន្ធ​ជនជាតិអាមេរិក លោក​ស្រី ឃេថ្រឹន-ផ្វឹល្លូ ​។ ល្ខោន​បែប​បញ្ចឹម​ប្រទេស​មួយ​នេះ​ត្រូវ​បាន​គេ​ដាក់​បង្ហាញកាល​ពី​ថ្ងៃ​ទី ៧ ខែ​វិច្ឆិកា ដល់​ថ្ងទី ៨​ខែ​ធ្នូ ឆ្នាំ​២០០៨។ ទោះ​ជា​ទស្សនីយ៍ភាព​នេះ​ត្រូវ​បាន​ទទួល​នូវ​ការ​ពេញ​និយម​ និង​កោត​សរសើរពី​សំណាក់​ទស្សនិក​ជន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​​អំពី​ភាព​ច្នៃ​ប្រឌិត​ក្នុង​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​តន្ត្រី​បុរាណខ្មែរ រួម​ជា​មួយ​តន្ត្រី​សម័យ​បែប​បញ្ចឹម​ប្រទេស​យ៉ាង​ណា​ក្ដី ក៍​ទីដំរីយំ​ត្រូវ​បាន​រង​នូវ​ការ​រិះ​គន់​នៅ​ត្រង់​ឈុត​ឆាក​មួយ​ចំនួន​ ជា​ពិ ...

                                               

ទសពិធធម៌

ទសពិធធម៌ គឺជាគោលធម៌ទាំង ១០ប្រការ ដែលមេដឹកនាំ គ្រប់រូបត្រូវតែប្រកាន់ខ្ជាប់ជានិច្ច។ គោលធម៌ទាំង ១០ ប្រការមាន៖ ១-ទាន Charity ៖ គឺការផ្តល់អោយដូចជា វត្ថុ សំភារៈ ចំណេះដឹង អប់រំ ក្បួនច្បាប់ និងការអប់រំព្រះធម៌ ដល់ប្រជាជាតិខ្មែរ ជាទីស្រឡាញ់របស់ខ្លួនជាដើម។ មេដឹកនាំខ្មែរ ត្រូវហ៊ានលះបង់ធនធានផ្ទាល់ខ្លួន ធ្វើអំណោយទាន ដល់ប្រជាពលរដ្ឋខ្មែរ ដែលក្រីក្រលំបាក។ មេដឹកនាំខ្មែរ ត្រូវធ្វើទាន ក្នុងគន្លង គតិបណ្ឌិត មិនមែន ក្នុងបែបប្រជាភិថុតឡើយ។ ពោលគឺ អំណោយជា ផ្លែ ខ្សែសន្ទូច និងចំណេះ ដឹង ដើម្បីអោយខ្មែរ ចេះរក ចេះស្ទូចត្រី ចិញ្ចឹមជីវិត ដោយខ្លួនឯង។ ២-សីល Sila ៖ អ្នកដឹកនាំល្អ គឺជាអ្នកដែល ប្រកាន់ខ្ជាប់វិន័យ អំពើល្អ តាមឱវាទព្ ...

                                               

មជ្ឈិមនិកាយ

មជ្ឈិមនិកាយ Majjhima Nikaya ប្រែ​ថា កម្រង​អត្ថបទ​បង្រៀន ឬ សូត្រ​​ដែល​មាន​ប្រវែង​មធ្យម ។ ​នេះ​ជា​គម្ពីរ​សំខាន់​មួយ​ក្នុង​ចំណោម​គម្ពីរ​​ទាំង​ ៥ នៅ​ក្នុង​ផ្នែក​​សុត្តន្តបិដក ​នៃ​គម្ពីរ​ព្រះ​ត្រៃ​បិដក របស់​ពុទ្ធសាសនា​និកាយ​ថេរវាទ ។ មជ្ឈិមនិកាយ​​​ជា​សេចក្តី​​​បង្រៀន​របស់​អង្គ​ព្រះ​ពុទ្ធ​ផ្ទាល់ និង សាវ័ក​​ទាំង​ឡាយ​របស់​ទ្រង់ ។ គម្ពីរមជ្ឈិមនិកាយ បានប្រជុំរួបរួមព្រះសូត្រមានទំហំមធ្យម ១៥២ សូត្រ ទុកក្នុងបណ្ណាសកៈ ពួក ៥០ ទាំង ៣ និង មាន ១៥ វគ្គ គឺ ៖ មហាយមកវគ្គ មានប្រជុំព្រះសូត្រ ១០ សូត្រ ចូឡយមកវគ្គ មានប្រជុំព្រះសូត្រ ១០ សូត្រ មូលបរិយាយវគ្គ មានប្រជុំព្រះសូត្រ ១០ សូត្រ សីហនាទវគ្គ មានប្រជុំព្រះសូត្រ ១០ សូត ...

                                               

ខុទ្ទកនិកាយ

ខុទ្ទកនិកាយ Khuddaka Nikaya គឺ​ជា​ចង្កោម​ព្រះសូត្រ​ខ្លី​ៗ និង ជា​សៀវភៅ​​ចុង​ក្រោយ​​បំផុត ​ក្នុង​ចំណោម​គម្ពីរ​ទាំង ៥ នៃ​គម្ពីរព្រះត្រៃបិដក​ ។ ព្រះត្រ័យបិដក​ភាសា​ខ្មែរ​​​ បាន​រៀង​គម្ពីរ​ទាំង​ឡាយ​ នៅ​ក្នុង​និកាយ​នេះ​​ចាប់​តាំង​ពី​ សៀវភៅ​ភាគ៥២ រហូត​ដល់ភាគ៧៧ ដែល​​បរិយាយ​អំពី​ប្រធានបទ​ផ្សេង​​ ដែល​លើក​ឡើង​ដោយ​ព្រះ​ពុទ្ធ និង សាវ័ក​សំខាន់​ៗ​របស់​ព្រះ​ពុទ្ធ ។ តាម​រយៈ​សៀវភៅ ប្រវត្តិ​​ពុទ្ធសាសនា​ នៅ​ប្រទេស​ឥណ្ឌា A History of Indian Buddhism, សាស្ត្រាចារ្យ ហ៊ីរ៉ាកាវ៉ា អាគីរ៉ា Hirakawa Akira, 1915-2002 បាន​លើក​ឡើង​ថា គម្ពីរ​ខុទ្ទកនិកាយ​ បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​គោរព​ដំណាក់​កាល​នៃ​ការ​ចងក្រង​គម្ពីរ​ព្រះត្រ ...

                                               

ម៉ាត្សឹស៊ីតា ខូណុស្កិ

ម៉ាត្សឹស៊ីតា ខូណុស្កិ ជាឧស្សាហករជនជាតិជប៉ុន និងជាស្ថាបនិកក្រុមហ៊ុនប៉ាណាសូនិច ដែលជាក្រុមហ៊ុនអេឡិចត្រូនិចដ៏ល្បីមួយនៅលើពិភពលោក។ សំរាប់ជនជាតិជប៉ុនភាគច្រើន គេច្រើនហៅលោកជា "ព្រះចាត់ចែងគ្រប់គ្រងក្រុមហ៊ុន" ។

គ្រឹះ​នៃ​វប្បធម៌​ខ្មែរ
                                     

ⓘ គ្រឹះ​នៃ​វប្បធម៌​ខ្មែរ

វប្បធម៌-អរិយធម៌​ខ្មែរ​បច្ចុប្បន្ន​ដែលជា​ លទ្ធផល​នៃ​ការវិវត្ត​ដ៏​យូរលង់​បានប្រសូត​ចេញពី​មូលដ្ឋានគ្រឹះ​ខ្មែរ-មន ឬ​មន-ខ្មែរ និង​ឥណ្ឌា​ដែល​គេ​ពុំ​អាច​ផ្តាច់ចេញ​ពីគ្នា​បានឡើយ ហើយ​ភាព​សំយោគ​ដ៏​ស្អិតរ​មួ​ត​នេះហើយ ដែល​ធ្វើឱ្យ វប្បធម៌-អរិយធម៌​ជាតិខ្មែរ​មាន​ភាព​សម្បូរបែប និង​ត្រ​ចេះ​ត្រចង់ ។ តាមពិត មុន​ភាព​សំយោគ​ដើម​នេះ ដែល​ផ្តើមឡើង​នា​សម័យ​ប្រវត្តិសាស្ត្រ ឬ​មុននេះ​បន្តិច វប្បធម៌​ខ្មែរ​មាន​លក្ខណៈ​ជាតិ​ខ្លួន​មកហើយ ។ លក្ខណៈសម្បត្តិ​ពិសេស​នេះ ត្រូវ​បន្ត​ដោយ​សហគមន៍​ដែល​ស្ថិតក្នុង​អម្បូរ​មន-ខ្មែរ នៅ​ឥណ្ឌូចិន និង​នៅ​ម៉ាឡាយូ រហូតដល់​សព្វថ្ងៃ​ដែល​រស់នៅ​តំបន់​ខ្ពង់រាប ឬ​តាម​តំបន់​ព្រៃភ្នំ ហើយ​ដែល​ពុំ​អាច​ទ​ទូល​ឥទ្ធិពល​ពី​ឥណ្ឌា ចិន ឬ​អឺរ៉ុប​នៅឡើយ ។ ដូចនេះ ប្រវត្តិវិទូ ឬ​អ្នកស្រាវជ្រាវ​ខាង​វប្បធម៌​ខ្មែរ​មិនត្រូវ​បំភ្លេច​នូវ​ចក្ខុវិស័យ​ចម្បង ដែល​ទាក់ទិន​នឹង​កំណើត​ព្រមទាំង​ការវិវត្ត​នៃ​វប្បធម៌​ខ្មែរ​នេះឡើយ ។ ពោលគឺ​ពួកគេ​ត្រូវ​ស្គាល់​អំពី​ប្រភព​នៃ​វប្បធម៌-អរិយធម៌​ដើម​របស់​ ជនជាតិខ្មែរ​យ៉ាង​ជាក់ច្បាស់ ហើយ​មិនត្រូវ​បំភ្លេច​នូវ​វិភាគទាន​ដ៏​ថ្លៃថ្លា​ពី​ប្រទេស​ឥណ្ឌា​ក្នុងការ​ សាងសង់​នូវ​មូលដ្ឋានគ្រឹះ​របស់​សង្គម​ខ្មែរ​ក្នុង​អតីតកាល​ក៏​ដូច​ក្នុង​ បច្ចុប្បន្នភាព​ដែរ ។ យ៉ាងណាមិញ ​ពួកគេ​ក៏​មិនត្រូវ​បំភ្លេច​បំបាត់ដាន​នូវ​រាល់​តួនាទី​ជា​ប្រវត្តិសាស្ត្រ​ របស់​ជនជាតិខ្មែ​រ និង​កុលសម្ព័ន្ធ​មន-ខ្មែរ ដែល​កំពុង​រស់នៅ​ពាសពេញ​ដេរដាស​ទូទាំង​ភូមិភាគ​អាស៊ីអាគ្នេយ៍​នេះដែរ ព្រោះថា​ជនជាតិខ្មែរ​គឺជា​ជនជាតិ​ចាស់ ហើយ​មាន​សាវតារ​ដ៏​យូរ លង់​មួយ ។ ជារួម គេ​ត្រូវ​ស្គាល់​នូវ​វប្បធម៌​ខ្មែរ​ដើម​ដែល​បាន​ចាប់បដិសន្ធិ​ឡើង​ច្រើន​ ពាន់​លាន​ឆ្នាំមុន​ការហូរចូល​នៃ​វប្បធម៌​ឥណ្ឌា អ្វីដែល​គេ​ហៅថា​ឥណ្ឌូ​ រូបនីយកម្ម និង​ការ​កាត់​ផ្សំ​ជាមួយ​អម្បូរ​ចិន​ដែល​ធ្វើឱ្យ​សម្បុរស្បែក​មាន​លក្ខណៈ​ ជ្រះ​បន្តិច ។ អ្វីដែល ​ទើប​ពោល​ខាងលើ គឺជា​ក្បួនខ្នាត ក្រឹត្យក្រម​តែមួយគត់​ប្រក​ដោយ​លក្ខណៈ​វិទ្យាសាស្ត្រ​ដែល​អាច​ជម្រុញ​ គ្រប់ការ​ស្រាវជ្រាវ​រាវរក​អំពី​វប្បធម៌​ខ្មែរ​ឱ្យមាន​លក្ខណៈ​ត្រឹមត្រូវ និង​ប្រសិទ្ធភាព​ខ្ពស់ ។ ជាការ​សោកស្តាយ​ណាស់​ដែល​រហូតដល់​សព្វ​ថ្ងៃនេះ ការខ្វះខាត​ផ្នែក​ឯកសារ​ក៏ដូចជា​ធនធានមនុស្ស និង​សតិសម្បជញ្ញៈ​ក្នុងការ​ សរសេរ​ឯកសា​រ​ស្រាវជ្រាវ​ដែលមាន​អត្ថប្រយោជន៍ និង​មាន​លក្ខណៈ​វិទ្យាសាស្ត្រ អន្តរជាតិ​ដោយ​អ្នកនិពន្ធ​ខ្មែរ​មួយចំនួន​នៅតែមាន​នៅឡើយ។ ដូចនេះហើយ ពួកគេ​មិនអាច​ឈានទៅរក​សច្ចភាព ឬ​ផ្តល់​យុត្តិធម៌​ជូន​វិស័យ​វប្បធម៌ និង​ប្រជាជន​ខ្មែរ​នៅឡើយ ក្នុងខណៈដែល​មានការ​បំភ្លៃ ឬ​បំភ័ន្ត​ប្រវត្តិសាស្ត្រ​ជាតិ​របស់ខ្លួន ។ គឺ​ក្នុងន័យ​នេះហើយ​ដែល​គេ​ត្រូវតែ​បំពេញ​កង្វះខាត​ដោយ​បំប៉ន​នូវ​ចំណេះដឹង​ ទូទៅ​ឱ្យបាន​ធំ​ទូលំទូលាយ​ឱ្យបាន​ច្រើន​ជា​អតិបរមា ដែលជា​ត្រីវិស័យ​ចម្បង​ដើម្បី​អភិវឌ្ឍ​ការចេះដឹង​សកល​មួយ​ប្រកបដោយ​សុភ​ វិនិច្ឆ័យ​ដែល​អ្នកប្រាជ្ញ​អាច​ទ​ទូល​ស្គាល់​ជា​ផ្លូវការ​បាន ។ សរុបសេចក្តី ​មក គ្រប់ការ​និយាយ​អំពី​វប្បធម៌​ខ្មែរ គេ​ត្រូវផ្តោត​ការយកចិត្តទុកដាក់​លើ​ទស្សនៈ​ជា​មូលដ្ឋាន​ខាងលើនេះ​ជាមុន សិន បើ​ពុំ​ដូច្នេះ​ទេ គេ​នឹងមិន​អាច​នឹង​ឈោង​ទៅ​ចាប់​នូវ​គំនិត​ឧ​ប​សំយោគ​មួយ​ដែលជា​ខ្លឹមសារ​ ស៊ីជម្រៅ​ពិត​របស់​ព្រលឹង​ជាតិ​យើង​បានជា​ដាច់ខាត ។

Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →