Back

ⓘ ពូជមេឬក្មេរ.. I. ការបង្កើតពូជមេ ឬ ក្មេរ កេ្មរ=កេរ+មេ = កេរមរតករបស់មេ ក.អតីតកាលនៃនគរនេះគឺ នគរស្រី្ត ដែលមានស្រ្តីជាអ្នកដឹកនាំ ។ នៅក្នុង សាវតាចិន ក្នុង រឿង ថាំងចេង ..




                                     

ⓘ ពូជមេឬក្មេរ.

I/. ការបង្កើតពូជមេ ឬ ក្មេរ កេ្មរ=កេរ+មេ = កេរមរតករបស់មេ ក/.អតីតកាលនៃនគរនេះគឺ នគរស្រី្ត ដែលមានស្រ្តីជាអ្នកដឹកនាំ ។ នៅក្នុង សាវតាចិន ក្នុង រឿង" ថាំងចេងចម្លងធម៌” ពួកគេបាន ដើរ​ឆ្លង​កាត់នគរមួយឈ្មោះថា" នគរស្រី្ត ” ឬ" នគរស្រី ល្វោ ” សព្វថ្ងៃនេះនៅប្រទេសសៀម ហៅថា" ល្វោ” ឬ" លពបុរី” ។

ចូរពិនិត្យពន្យល់ពាក្យ ល្វោ--> ល្វោតល្វន់--> ដំណើរទន់ដូចស្រី្ត នគរហ៊្វូណន= មកពីក្បាច់គុណចិនមួយ ឈ្មោះថា" កុងហ៊្វូ” ឬ" ក្បាច់កុងហ៊្វូ” វាមានភាពទន់ដូច្នេះហើយបានជាចិនដាក់ឈ្មោះ អ្នកនគរដែលមានតំណើរទន់ស្រី្តនេះថា" ហ៊្វូណន" ក្នុងឯកសារ ប្រវិត្តិសាស្រ្តខ្មែរ ។ ដូច្នេះជនជាតិនេះជាអ្នកស្នងមរតករបស់បុព្វជនរបស់ខ្លួនគឺ" មេ” ទើបនៅសម័យនោះគេហៅ អ្នកនៅក្នុងនគរ ថាជា ជនជាតិក្មេរ ដែលនៅសិលាចារិកបុរាណមានសសេរ ពាក្យនេះ ក្មេរ=កេរ+មេ មានន័យ ថាអ្នកស្នងមរកតមេឬកេរតំណែលមេ។

ខ/. ដោយផ្អែកទៅលើការបកស្រាយខាងលើ យើងអាចទាញយកនូវហេតុផលពីអតីតកាលដែលមានទាក់ទងនូវរឿងព្រេងរបស់ក្មែរក្នុងការបង្កើតទឹកដីគឺ" រឿង ព្រះថោង នាងនាគ” មកធ្វើ​ការបកស្រាយ បន្ថែម តែពេលនេះ ខ្ញុំពុំលើកពី ព្រះថោងឡើយ ព្រោះគាត់គឺជាអ្នកចំណូលថ្មីក្រោយ ដូច្នេះខ្ញុំលើកតែព្រះនាងនាគមកបកស្រាយពន្យល់តែប៉ុណ្ណោះ ។ ព្រោះព្រះនាងនាគ​ជាបុព្វហេតុដែលនាំអោយកើតពាក្យថា មេ ឬ ក្មេរ នេះ ។

ពាក្យ ព្រះនាងនាគ បើ យើងមិនមើលការពន្យល់បកស្រាយ ឲ្យបានក្បោះក្បាយ និង ត្រឹមត្រូវនោះទេ នោះប្រាកដ​ជា​នឹងមាន​ការយល់ច្រលំទៅ លើ សត្វនាគ ជាមិនខាន ព្រោះមកទល់នឹងសព្វថ្ងៃនេះយើងនៅតែច្រលំ ដោយសារតែការមិនបានបំបែកគំនិតក្នុងថ្ម ដែលបុព្វបណ្ឌិតយើងបានឆ្លាក់ចារិកទុកលើប្រាសាទ​រាប់ពាន់នៅតាម ផ្តែរ សសរ ហោជាង …។ល។ សំរាប់អោយ មនុស្សសម័យក្រោយស្វែងយល់ ។ បើយើងត្រិះរិះពិចារណាតាមហេតុផល ក្នុងទ្រឺស្តី ព្រះសម្មាសម្ពុទ្ធ បារមគ្រូនៃយើង យើង ឃើញ​ថា មនុស្សកើតមកពីមនុស្ស តិរច្ឆានកើតមកពីតិរច្ឆាន វាពុំអាចមានមនុស្សកើតកូនមកជាតិរច្ឆានឬតិរច្ឆានកើតកូនមក​​ជាមនុស្សនោះឡើយ។

  • បើសិនជាលោកអ្នកចង់ដឹងពីរឿងរ៉ាវអាថ៌កំបាំងរបស់មហានគរក្មែរថា​ មានអាថ៌កំបាំង និងរឿងរ៉ាវពោរពេញដោយអាថ៌កំបាំងយ៉ាងណានោះសូមចូលទៅកាន់ ទំព័រដើម ដែលជាទំព័រមួយដែល​រៀបរាប់ពីលំដាប់លំដោយនៃរឿងរ៉ាវអាថ៌កំបាំងនេះ សូមមិត្តអ្នកអានយកទៅធ្វើការត្រិះរិះពិចារណាផងចុះ សូមចុច​នៅទីនេះ.