Back

ⓘ អាថ៌កំបាំងពូជមេឬក្មេរ. I. ការបង្កើតពូជមេ ឬ ក្មេរ កេ្មរ=កេរ+មេ = កេរមរតករបស់មេ ក. អតីតកាលនៃនគរនេះគឺ នគរស្រី្ត ដែលមានស្រ្តីជាអ្នកដឹកនាំ ។ នៅក្នុង សាវតាចិន ក្នុង រ ..




                                     

ⓘ អាថ៌កំបាំងពូជមេឬក្មេរ

I/. ការបង្កើតពូជមេ ឬ ក្មេរ កេ្មរ=កេរ+មេ = កេរមរតករបស់មេ ក/. អតីតកាលនៃនគរនេះគឺ នគរស្រី្ត ដែលមានស្រ្តីជាអ្នកដឹកនាំ ។ នៅក្នុង សាវតាចិន ក្នុង រឿង" ថាំងចេងចម្លងធម៌ ” ពួកគេបានដើរឆ្លងកាត់នគរមួយឈ្មោះថា" នគរស្រី្ត” ឬ" នគរស្រី ល្វោ” សព្វថ្ងៃនេះនៅប្រទេសសៀម ហៅថា" ល្វោ” ឬ" លពបុរី” ។ ចូរពិនិត្យពន្យល់ពាក្យ ល្វោ--> ល្វោតល្វន់--> ដំណើរទន់ដូចស្រី្ត នគរហ៊្វូណន= មកពីក្បាច់គុណចិនមួយ ឈ្មោះថា" កុងហ៊្វូ” ឬ" ក្បាច់កុងហ៊្វូ” វាមានភាពទន់ដូច្នេះហើយបានជាចិនដាក់ឈ្មោះ អ្នកនគរដែលមានតំណើរទន់នេះថា" ហ៊្វូណន" ក្នុងឯកសារ ប្រវិត្តិសាស្រ្តខ្មែរ ។ ដូច្នេះជនជាតិនេះជាអ្នកស្នងមរតករបស់បុព្វជនរបស់ខ្លួនគឺ" មេ” ទើបនៅសម័យនោះគេហៅ អ្នកនៅក្នុងនគរ ថាជា ជនជាតិក្មេរ ដែលនៅសិលាចារិកបុរាណមានសសេរ ពាក្យនេះ ក្មេរ=កេរ+មេ មានន័យ ថាអ្នកស្នងមរកតមេឬកេរតំណែលមេ។ ខ/. ដោយផ្អែកទៅលើការបកស្រាយខាងលើ យើងអាចទាញយកនូវហេតុផលពីអតីតកាលដែលមានទាក់ទងនូវរឿងព្រេងរបស់ក្មែរក្នុងការបង្កើតទឹកដីគឺ" រឿង ព្រះថោង នាងនាគ” មកធ្វើ ការបកស្រាយ បន្ថែម តែពេលនេះ ខ្ញុំពុំលើកពី ព្រោះគាត់គឺជាអ្នកចំណូលថ្មីក្រោយ ដូច្នេះខ្ញុំលើកតែព្រះនាងនាគមកបកស្រាយពន្យល់តែប៉ុណ្ណោះ ។ ព្រោះព្រះនាងនាគ ជាបុព្វហេតុដែលនាំអោយកើតពាក្យថា នេះ ។ ពាក្យ បើ យើងមិនមើលការពន្យល់បកស្រាយ ឲ្យបានក្បោះក្បាយ និង ត្រឹមត្រូវនោះទេ នោះប្រាកដ​ជា​នឹងមាន​ការយល់ច្រលំទៅ លើ ជាមិនខាន ព្រោះមកទល់នឹងសព្វថ្ងៃនេះយើងនៅតែច្រលំ ដោយសារតែការមិនបានបំបែកគំនិតក្នុងថ្ម ដែលបុព្វបណ្ឌិតយើងបានឆ្លាក់ចារិកទុកលើប្រាសាទ​ រាប់ពាន់នៅតាម ផ្តែរ សសរ ហោជាង …។ល។ សំរាប់អោយ មនុស្សសម័យក្រោយស្វែងយល់ ។ បើយើងត្រិះរិះពិចារណាតាមហេតុផល ក្នុងទ្រឺស្តី បារមគ្រូនៃយើង យើង ឃើញ​ថា មនុស្សកើតមកពីមនុស្ស តិរច្ឆានកើតមកពីតិរច្ឆាន វាពុំអាចមានមនុស្សកើតកូនមកជាតិរច្ឆានឬតិរច្ឆានកើតកូនមក​​ជាមនុស្សនោះឡើយ។