Back

ⓘ ការបង្កើតពូជមេ ឬ ក្មេរ. I . ការបង្កើតពូជមេ ឬ ក្មេរ កេ្មរ=កេរ+មេ = កេរមរតករបស់មេ ក . អតីតកាលនៃនគរនេះគឺ នគរស្រី្ត ដែលមានស្រ្តីជាអ្នកដឹកនាំ ។ នៅក្នុងសាវតាចិនក្នុងរ ..




                                     

ⓘ ការបង្កើតពូជមេ ឬ ក្មេរ

I /. ការបង្កើតពូជមេ ឬ ក្មេរ កេ្មរ=កេរ+មេ = កេរមរតករបស់មេ ក /. អតីតកាលនៃនគរនេះគឺ នគរស្រី្ត ដែលមានស្រ្តីជាអ្នកដឹកនាំ ។ នៅក្នុងសាវតាចិនក្នុងរឿង" ថាំងចេងចម្លងធម៌ ” ពួកគេបានដើរឆ្លងកាត់នគរមួយឈ្មោះថា" នគរ​ស្រី្ត” ឬ" នគរស្រី ល្វោ” សព្វថ្ងៃនេះនៅប្រទេសសៀម ហៅថា" ល្វោ” ឬ" លពបុរី” ។ ចូរពិនិត្យពន្យល់ពាក្យ ល្វោ--> ល្វោតល្វន់--> ដំណើរទន់ដូចស្រី្ត នគរហ៊្វូណន= មកពីក្បាច់គុណចិនមួយ ឈ្មោះថា" កុងហ៊្វូ” ឬ" ក្បាច់កុងហ៊្វូ” វាមានភាពទន់ ដូច្នេះហើយបានជាចិនដាក់ឈ្មោះអ្នកនគរដែលមានតំណើរទន់ នេះថា" ហ៊្វូណន" ក្នុងឯកសារ ប្រវិត្តិសា ស្រ្តខ្មែរ ។ ដូច្នេះជនជាតិនេះជាអ្នកស្នងមរតករបស់បុព្វជនរបស់ខ្លួនគឺ" មេ” ទើបនៅសម័យនោះគេហៅ អ្នកនៅក្នុងនគរថា ជាជនជាតិក្មេរដែលនៅសិលា​ចារិកបុរាណមានសសេរ​ពាក្យ​ នេះ ក្មេរ=កេរ+មេ មានន័យ ថាអ្នកស្នងមរកតមេឬកេរតំណែលមេ។ ខ /. ដោយផ្អែកទៅលើការបកស្រាយខាងលើ យើងអាចទាញយកនូវហេតុផលពីអតីតកាលដែលមានទាក់ទងនូវរឿងព្រេងរបស់ក្មែរក្នុងការបង្កើតទឹកដីគឺ" រឿង ព្រះថោង នាងនាគ” មកធ្វើការ​បក​ស្រាយ បន្ថែម តែពេលនេះ ខ្ញុំពុំលើកពី ព្រោះគាត់គឺជាអ្នកចំណូលថ្មីក្រោយ ដូច្នេះខ្ញុំលើកតែព្រះនាងនាគមកបកស្រាយពន្យល់តែប៉ុណ្ណោះ ។ ព្រោះព្រះនាងនាគជាបុព្វ​ហេតុ​ដែល​នាំ​អោយកើតពាក្យថា នេះ ។ ពាក្យ បើ យើងមិនមើលការពន្យល់បកស្រាយ ឲ្យបានក្បោះក្បាយ និង ត្រឹមត្រូវនោះទេ នោះប្រាកដជានឹងមានការយល់ច្រលំទៅ លើ ជាមិនខាន ព្រោះមកទល់នឹងសព្វថ្ងៃនេះយើងនៅតែច្រលំ ដោយសារតែការមិនបានបំបែកគំនិតក្នុងថ្ម ដែលបុព្វបណ្ឌិតយើងបានឆ្លាក់ចារិកទុក លើប្រាសាទរាប់ពាន់នៅតាម ផ្តែរ សសរ ហោជាង …។ល។ សំរាប់អោយ មនុស្សសម័យក្រោយស្វែងយល់ ។ បើយើងត្រិះរិះពិចារណាតាមហេតុផល ក្នុងទ្រឺស្តី បារមគ្រូនៃយើង យើងឃើញថា មនុស្សកើត​មកពី​មនុស្ស តិរច្ឆានកើតមកពីតិរច្ឆាន វាពុំអាចមានមនុស្សកើតកូនមកជាតិរច្ឆានឬតិរច្ឆានកើតកូនមកជាមនុស្សនោះឡើយ។ ចុះហេតុអ្វីបានជាម្ចាស់នគរ មានឈ្មោះថា ព្រះនាងនាគ ទៅវិញ? តើព្រះនាងនាគហេតុអ្វីបានជាបង្កើតកូនមកដល់សព្វថ្ងៃនេះជាមនុស្ស? ហេតុដូច្នេះ សូមកុលបុត្រកុលធីតាខ្មែរ ប្រុសស្រីទាំងអស់គ្នា តាមដានពិចារណានូវការ បកស្រាយពន្យល់ពីពាក្យថា នេះ ដែលមានពន្យល់នៅក្នុងវចនានុក្រមរបស់សម្តេចសង្ឃរាជ ជួន ណាត ។