ⓘ Free online encyclopedia. Did you know? page 12



                                               

ប្រាសាទគក់ទ្រូង

ប្រាសាទគក់ទ្រូងមានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ប្រាសាទនេះកសាងឡើងក្នុងសម័យចេនឡា ដោយព្រះបាទឥសានវរ្ម័នទី១ នៅក្នុងសតវត្សរ៍ទី៧ ដើម្បីឧទ្ទិសដល់ព្រាហ្មណ៍សាសនា។

                                               

ប្រាសាទគុកនគរ

ប្រាសាទគុកនគរ ជាប្រាសាទដ៏ល្អមួយ ស្ថិតនៅភូមិត្រដក់ពង ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។| អ្នកកសាង| ប្រាសាទនេះកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ក្នុងសតវត្សរ៍ទី១១ តាមរចនាបថឃ្លាំង ។ ប្រាសាទនេះកសាងលើដីរាបស្មើ លើខឿនតែ មួយរាងចតុកោណកែង ធ្វើអំពីថ្ម ...

                                               

ប្រាសាទគុកយាយហម

ប្រាសាទគុកយាយហមមានទីតាំងស្ថិតនៅក្នុងភូមិជ្រេស ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ប្រាសាទនេះចម្ងាយប្រហែល ៩០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ភ្ញៀវទេសចណ៍អាចធ្វើដំណើរទៅទស្សនាប្រាសាទនេះ ដោយចេញពីរាជធានីភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ ៦ រហូតដល់ផ្លូវបំបែកស្គុនបត់ខាងស្តា ...

                                               

ប្រាសាទគុហនគរ

ប្រាសាទគុហនគរ មានទីតាំងស្ថិតនៅក្នុងភូមិត្រដក់ ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ រមណីដ្ឋាននេះមានផ្ទៃក្រលា ២០០ x ២០០ ម ២ = ៤០០០០ម ២ ដែលមានចំងាយ ៩៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ប្រាសាទគុហនគរនេះស្ថិតនៅក្នុងបរិវេណវត្តគហនគរ។ ប្រាសាទនេះមានទ្រង់ទ្រាយប្រហា ...

                                               

គោកតាណី

គោកតាណី ឬតានៃមានទីតាំងស្ថិតនៅក្នុងភូមិគោកឬស្សី ឃុំកែវព័ណ ស្រុកពួក ខេត្តសៀមរាប ។ ភាគច្រើនភូមិនេះគ្របដណ្តប់ដោយទួលបុរាណជាច្រើនដែលមានរាងមូលខ្លះ ទ្រវែងខ្លះ ដែលបានអមដោយដើមត្នោត និងឬស្សីរាប់រយដើម ក្នុងនោះវាក៏មានប្រាសាទបុរាណនៅជាមួយផងដែរ នោះគឺគោក តាណី រឺប ...

                                               

គោកតាស្នារ

គេហៅចំថាគោកអាស្នារ យើងមានខ្ទមអ្នកតានៅទីនោះ យើងគិតដល់ព្រះគ្រឹស្នា យើងហៅវាថាគោកតាស្នារវិញ ហើយវាស្ថិតនៅក្រោយសាលាបឋមសិក្សាសំបួរបន្តិច ធ្វើដំណើរតាមផ្លូវលំ ខាងសាលារៀនបន្តិចប្រហែល៥០០ម៉ែត្រយើងនឹងឃើញគោកនោះហើយ។ គោកតាស្នារមានទីតាំងស្ថិតនៅក្នុងភូមិសំបួរ សង្ក ...

                                               

ប្រាសាទគោកបេង

ប្រាសាទគោកបេង ស្ថិតនៅក្នុងវត្តប្រាសាទជ័យព្រឹក្ស នៅក្នុងភូមិគោកបេង ឃុំកំពង់ប្រណាក់ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងអំពីថ្មបាយក្រៀម និងថ្មភក់ រវាងឆ្នាំ៩៣៦ និង ៩៥១ ដោយមេទ័ពម្នាក់ឈ្មោះគោក តាមបញ្ជារបស់ព្រះបាទជ័យវរ្ម័នទី៤។ ...

                                               

ប្រាសាទគោករកា

ប្រាសាទគោករកាមានទីតាំងស្ថិតនៅក្នុងភូមិរកា សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ប្រាសាទនេះត្រូវបានកសាយឡើងក្នុងសម័យអង្គរ ក្នុងរាជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នៅក្នុងអំឡុងចុងសតវត្សរ៍ទី១២ ដែលជាមន្ទីរពេទ្យនៅក្នុងសម័យនេះ។

                                               

ប្រាសាទគោករមៀត

ប្រាសាទ​គោករមៀត ​ស្ថិត​នៅ​ក្នុងភូមិសាស្ត្រ​របស់ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ​គោករមៀត ឃុំគោករមៀត បានហៅប្រាសាទបុរាណនេះថា ប្រាសាទគោករមៀត តៗគ្នារហូតដល់សព្វថ្ងៃនេះ ។ ប្រាសាទនេះមាន ហ៊ុមព័ទ្ធទៅដោយ​ ព្រៃស្រោង នៅចម្ងាយពីព្រ ...

                                               

ប្រាសាទគោគពោធិ

ប្រាសាទគោកពោធិមានទីតាំងស្ថិតនៅក្នុងភូមិគោកពោធិ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។ ប្រាសាទនេះមានឈ្មោះដើមថា ស្វេតទ្វីប ជាភាសាបាលីឬសំស្រ្តឹត ដែលមានន័យថា ទ្វីបពណ៌ស បានចាប់ផ្តើមកស្ថាបនាឡើងនៅក្នុងដើមសតវត្សរ៍ទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២។ សាងបន្តដោយព ...

                                               

ប្រាសាទឃ្លាំង

ប្រាសាទឃ្លាំងជាប្រាសាទ២ដាច់ដោយឡែកពីគ្នាដែលមួយឋិតនៅពីខាងជើង និងមួយទៀតឋិតនៅពីខាងត្បូង ប៉ុន្តែប្រាសាទទាំងពីរនេះឋិតនៅពីខាងក្រោយប្រាសាទសួរព្រ័ត ភាគខាងកើតព្រះបរមរាជវាំង ដោយមានផ្លូវកាត់ពីព្រះបរមរាជវាំងទៅកាន់ទ្វារជ័យនៃរាជធានីអង្គរធំ។ ប្រាសាទនេះសាងសង់ឡើងអ ...

                                               

ប្រាសាទចតុមុខ

thumb ប្រាសាទចតុមុខ ជាប្រាសាទមួយស្ថិតនៅក្រុមប្រាសាទបាកាន ក្នុងភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ប្រាសាទនេះមានរូបព្រះពុទ្ធទ្រង់ឈរបែរទល់ខ្នងគ្នាចំនួន៤ទិស និងកម្រឃើញមានប្រាសាទនៅតំបន់ផ្សេងក្នុងប្រទេសកម្ពុជា មានទម្រង់ដូចប្រាសាទនេះ។ ប ...

                                               

ប្រាសាទចារ

រូបភាពតូច ប្រាសាទនេះស្ថិតនៅភូមិចារ ប្រហែល៥គីឡូម៉ែត្រទិសពាយព្យនៃក្លោងទ្វារដីឆ្នាំងនៃរាជធានីអង្គរធំ។ តួប្រាសាទទាំងមូលដួលរលំដោយកត្តាធម្មជាតិ និងមនុស្ស។ សព្វថ្ងៃយើងឃើញមាននៅសល់តែស៊ុំទ្វារដែលមានសិលាចារឹកពីរផ្ទាំង។ សិលាចារឹកជាភាសាខ្មែរទាំងពីរផ្ទាំងនេះ គ ...

                                               

ប្រាសាទចិន

ខ្មែរយើងហៅថាចិនក្លាយមកពាក្យជិងជារាជវង្សប្រទេសនេះនៅសតវត្សរ៍ទី៣។ ការហៅភាសាខ្មែរថាប្រាសាទចិនដោយសារតែការបកស្រាយខុសលើរូបចម្លាក់ពាលីប្រយុទ្ធសុគ្រីព។ សិលាចារឹកប្រាសាទចិន K-១៨២ ប្រាសាទនេះមានឈ្មោះដើមថាគ្រីបតីជាការផ្សំនៃពាក្យ គ្រី គឺមានន័យថា ព្រះនាងលក្ស្មី ...

                                               

ប្រាសាទចុងស្រុក

ប្រាសាទចុងស្រុក ​មានទីតាំងស្ថិតនៅភូមិចុងស្រុក ឃុំចុងស្រុក ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង មានចំងាយប្រហែល ៣៨គីឡូម៉ែត្រ ពីទីរួមខេត្តព្រៃវែង។ ប្រាសាទ​នេះ​មាន​បន្សល់​នូវ​ប្រាសាទ​មួយ​ទ្រុឌទ្រោម​បាក់បែក​ធ្វើ​អំពី​ឥដ្ឋ និង ថ្មភក់ កសាងឡើងនៅសតវត្សទី៧។ ប្រាស ...

                                               

ប្រាសាទចេកក្បូរ

ប្រាសាទ​ចេក​ក្បូរ ​ស្ថិតនៅក្នុងភូមិឈូក ឃុំក្រសាំងស្រុកចុងកាល់ ខេត្តព្រះវិហារ សាង​នៅ​លើ​ទីទួលដែលមានទំហំ ៣០ ម៉ែត្រ គុណនឹង ៣០ ម៉ែត្រ។ ប្រាសាទចេកក្បូរ មាន​៣​ដោយ​សាង​ទន្ទឹម​គ្នា​សព្វ​ថ្ងៃ​នេះ​នៅ​សល់​តែ​ពីរ​ប៉ុណ្ណោះ ។ ប្រាសាទកណ្តាលមានទំហំ ៥ ម៉ែត្រគុណ ន ...

                                               

ប្រាសាទចៅសាយទេវតា

ប្រាសាទចៅសាយទេវតា ស្ថិតនៅខាងត្បូងទល់មុខប្រាសាទធម្មនន្ទ។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ នៅចុងសតវត្សទី១១ និង ដើមសតវត្សទី១២ ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះនិងប្រាសាទធម្មនន្ទមានរូបរាងប្រហាក់ប្រហែលគ្នា។ ឈ្មោះចៅសាយទ ...

                                               

ប្រាសាទច័ន្ទគីរី​

រូបភាពតូច នេះជាប្រាសាទបុរាណមួយដែលបានស្ថាបនាឡើងអំពីថ្មភក់ពណ៌សុីជំពូរ ដែលបានស្ថិតនៅស្រុកភូមិជនបទកណ្តាលព្រៃនៃស្រុកវ៉ារិន ដែលមានចំងាយ៨០គមពីខេត្តសៀមរាប និងចំងាយ៥០គមខាងជើងឆៀងខាងលិចនៃប្រាសាទបន្ទាយស្រី។ មិនតែប៉ុណ្ណោះវាជាប្រាសាទដែលស្អាតមានលក្ខណ:សមសួនដូចរច ...

                                               

ប្រាសាទច្រាប

ច្រាបមានន័យថាអំណាយភ័យដីប្រៃ និងជាផ្សិតដែលដុះនៅលើដីប្រៃ។ ប្រាសាទនេះគ្មានឈ្មោះដើមនៅក្នុងសិលាចារឹកឡើយ រហូតពេលលោក អេជែន លុយណេដឺឡាហ៊្សុងគែ មកស្រាវជ្រាវនិងចុះបញ្ជីសារពើភណ្ឌនោះ មិនបានចុះលេេខនិងឈ្មោះដែរ។ ទើបអ្នកស្រាវជ្រាវសម័យក្រោយមកនិងក្រសួងវប្បធម៌ និងវិ ...

                                               

ប្រាសាទជប់ពល

ប្រាសាទជប់ពល ស្ថិតនៅក្នុងភូមិបារាយណ៍ ឃុំបារាយណ៍ ស្រុកដូនកែវ ខេត្តតាកែវ ចំងាយ៣,៥គីឡូម៉ែត្រភាគឦសានពីទីរួមខេត្តតាកែវ។ រមណីដ្ឋាននេះ​គឺ​ជា​បុរាណដ្ឋាន​ដែល​គួរ​ជា​ទី​ចាប់​អារម្មណ៍ ដែលមានគួទឹក ទន្លេអ៊ុំ បារាយណ៍ជាដើម។ សព្វថ្ងៃនេះ ខេត្តតាកែវនៅសល់ប្រាសាទបុរ ...

                                               

ប្រាសាទជាហោ

រូបភាពតូច ប្រាសាទជាហោ មានទីតាំងស្ថិតនៅក្នុងភូមិព្រៃក្តី ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ ប្រាសាទនេះជាប្រាសាទបុរាណដែលមិនសូវមានអ្នកបានស្គាល់ឡើយដោយសារទីតាំងស្ថិតនៅក្នុងតំបន់ដាច់ស្រយាលខ្លាំងពេកគឺស្ថិតនៅក្បែរទៅនឹងបន្ទាត់ព្រំដែនជាមួយនឹងប្រទេសវៀតណាម។ ...

                                               

ប្រាសាទជើងអង្គ

ក្នុងរាជធានី" ស្រឡប់ដូនតីពិជ័យព្រៃនគរ” នៅខេត្តកំពង់ចាមកន្លងមក យើងបានកត់សម្គាល់នូវវត្តមាននៃប្រាង្គប្រាសាទនាសម័យបុរេង្គរមួយចំនួន។ ដោយសារតែវត្តមានរបស់បូជនីយដ្ឋានបែបព្រហ្មញ្ញសាសនាទាំងនោះ ទើប យើងបានទទួលស្គាល់ថា មុននឹងក្លាយទៅជាព្រះរាជាធានីរបស់ស្តេចកន ន ...

                                               

ប្រាសាទជ្រុង

ប្រាសាទជ្រុងជាប្រាសាទតូចមួយដែលស្ថិតក្នុងបរិវេណកំពែងខាងក្រៅនៃ ប្រាសាទបាយ័ន នៅត្រង់កន្លែងកាច់ជ្រុងនៃទន្លេអុំ ។ នៅខ្លោងទ្វារចូលផ្នែកខាងត្បូងនៃប្រាសាទអង្គរធំ ហើយបត់ខាងឆ្វេងដៃធ្វើដំណើរតាមមាត់ទន្លេអុំ ឆ្ពោះទៅទិសខាងលិចដល់កន្លែងកាច់ជ្រុងនៃកំពែងប្រាសាទ យើ ...

                                               

ប្រាសាទជ្រៃ

ប្រាសាទជ្រៃមានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ប្រាសាទនេះកសាងឡើងក្នុងរជ្ជកាលព្រះបាទភវវរ្ម័នទី២ ក្នុងសម័យចេនឡា ក្នុងអំឡុងសតវត្សរ៍ទី៧ ដើម្បីឧទ្ទិសដល់ព្រាហ្មណ៍សាសនា។

                                               

ប្រាសាទដាន

ប្រាសាទដានមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ២គីឡូម៉ែត្រ ទិសពាយ៉ព្យពីភូមិកោះកេរ និងចម្ងាយប្រមាណ ៨០០ម៉ែត្រពីទិសពាយ័ព្យប្រាសាទរលំ និងប្រមាណ ៥០ម៉ែត្រខាងលិចផ្លូវមកពីភូមិរំចេក។ ប្រាសាទនេះមានតួប៉មពីសង់អំពីថ្មបាយក្រៀមមានដំបូលប្រក់ឥដ្ឋ ដោយតួប៉មខាងជើងរលំទាំងស្រ ...

                                               

ប្រាសាទដូងមោង

ប្រាសាទដូនមោងមានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ប្រាសាទនេះកសាងឡើងក្នុងសម័យចេនឡា ដោយព្រះបាទភវវរ្ម័នទី២ នៅក្នុងសតវត្សរ៍ទី៧ ដើម្បីឧទ្ទិសដល់ព្រាហ្មណ៍សាសនា។

                                               

ប្រាសាទដើមចាន់

                                               

ប្រាសាទដំរី

ដំរីជាសត្វចតុប្បាទមានរូបធំសម្បើម ស្បែកក្រាស់ហើយដៃរបស់វាហៅថា ប្រមោយ មានខ្លះមានភ្លុក ខ្លះមានចែ។ប្រាសាទនេះស្ថិតនៅចម្ងាយ ៣គីឡូម៉ែត្រទិសអាគ្នេយ៍ភូមិកោះកេរ ១.៨គីឡូម៉ែត្រខាងត្បូងនៃជ្រុងអាគ្នេយ៍នៃរហាល ចម្ងាយ២០០ម៉ែត្រខាងជើងត្រពាំងខ្នារ និងប្រមាណប្រហែល១០០ម ...

                                               

ប្រាសាទដំរីក្រាប

ប្រាសាទដំរីក្រាបជាប្រាសាទមួយ ស្ថិតក្នុងផែនដីអតីតរាជធានីបុរាណមហិន្ទ្របពត៌នៅលើខ្នងភ្នំគូលែន។ បច្ចុប្បន្នប្រាសាទដំរីក្រាបមានទីតាំងស្ថិតនៅក្នុងភូមិអន្លុង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាបប្រាសាទដំរីក្រាបត្រូវបានកសាងនៅចុងសតវត្សរ៍ទី៨ ដើមសតវត្សរ៍ទ ...

                                               

ប្រាសាទដំរីទ្រោម

thumb|ប្រាសាទដំរីទ្រោម ប្រាសាទដំរីទ្រោម ជាស្ថាបត្យកម្មខ្មែរ ដែលសាងសង់ឡើងនៅសតវត្សទី១១ ដល់ សតវត្សទី១៣។ មានទីតាំងស្ថិតនៅ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅលើ ជួរភ្នំដងរែក។ ដែលសៀមចញ្ចឹមចិត្តចង់ដាប់គាស់យកថ្មដែលមានរាងជាដំរីទ្រោម។ នៅប្រាសាទនេ ...

                                               

ប្រាសាទតាកែពង

មុននឹងទៅដល់ប្រាសាទ បាសែត យើងឆៀងចូលវត្ត តាប៉ុន ។ វត្តនេះក៏នៅសេសសល់ថ្មបង្គុំប្រាសាទ និង ថ្មតុបតែងលម្អខ្លះៗ ។ ចេញពីប្រាសាទបាសែត ទៅមុខទៀតយើងបានទៅដល់វត្ត សម្តេច ។ វត្តនេះនៅសេសសល់ មរតកវប្បធម៌ច្រើនណាស់ដែលមិនទាន់បានរៀបរយក្នុងរបៀបជំនាញ ។ ទៅមុខទៀត អ្នកស្រុ ...

                                               

ប្រាសាទតាកែវ

ប្រាសាទតាកែវមានទីតាំងស្ថិតនៅក្នុងភូមិរហាល ឃុំនគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ សង់នៅសតវត្សទី១០ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ ពីថ្មភក់ មានទំហំ១០០ម x ១២០ម។ តាមលោក ហ្សក សូដេសថា ប្រាសាទនេះត្រូវគេបោះបង់ចោល ព្រោះកាលនោះមានរន្ទះបាញ់ត្រូវ ប៉ុន្ដែលោកហ្សក បូ ...

                                               

ប្រាសាទតាក្របី

ប្រាសាទតាក្របី ​ រឺ ប្រាសាទតង្វាយ ជាស្ថាបត្យកម្មខ្មែរចាប់ពីសតវត្សទី១១ ដល់ទី១៣។ ក្នុងរាជព្រះបាទសូយ៌្យវម៌្មទី១ និង ព្រះបាទឧទយាទិត្យវម៌្មទី២។ ដើម្បីឧទ្ទិសដល់ព្រះឥសូវ ដូចគ្នាទៅនឹង ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ដែលស្ថិតនៅលើជួរភ្នំដ ...

                                               

ប្រាសាទតានៃ

ប្រាសាទតានៃជាប្រាសាទមួយនៅស្ថិតនៅក្នុងព្រៃចូលតាមផ្លូវលំតូច ខាងកើតប្រាសាទតាកែវ ឈ្ពោះទៅខាងជើងប្រហែល៨០០ម៉ែត្រ និងមានចម្ងាយប្រវែង ១៥០ម៉ែត្រពីខាងលិចបារាយណ៍ខាងកើត ប្រាសាទនេះមានប្រវែង ១៥០ម៉ែត្រពីខាងត្បូងស្ទឹងសៀមរាប។ ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សទី ...

                                               

ប្រាសាទតាព្រហ្ម

ឈ្មោះដើមរបស់ប្រាសាទតាព្រហ្មគឺ រាជវិហារ ។ ប្រាសាទតាព្រហ្មមានទីតាំងនៅតាមផ្លូវវង់តូចទៅតាមទារជ័យគឺ បន្ទាប់ពីប្រាសាទតាកែវ ប្រហែល១គ.ម ហើយមានកំពែងបន្ទាយក្តីផ្នែកពាយ័ព្យ។ ប្រាសាទនេះកសាងឡើយនៅក្នុងឆ្នាំ១១៨៦នៃគ្រឹស្តរាជ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្ ...

                                               

ប្រាសាទតាព្រហ្ម (ខេត្តតាកែវ)

ប្រាសាទតាព្រហ្ម ស្ថិតនៅក្នុងរមណីយដ្ឋានទនេ្លបាទីក្នុងភូមិសាស្រ្ត ភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មានចម្ងាយ ៣៤គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ ២។ ប្រាសាទនេះសង់ឡើងនៅសតវត្សរ៍ទី ១២ និង ដើមសតវត្សរ៍ទី ១៣ ពីឆ្នាំ ១១៨១ ដល់ឆ្នា ...

                                               

ប្រាសាទតាមាន់តូច

ប្រាសាទតាមាន់តូច ជាស្ថាបត្យកម្មខ្មែរនៅសម័យមហានគរ។ បានសាងសង់ឡើងនៅ ចុងសតវត្សទី១២ និង ដើមសតវត្សទី១៣ ក្នុងរាជ្យព្រះបាទព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះ ជាមន្ទីរពេទ្យរឺ អរោគ្យសាលា មានបណ្ដោយ ៦០ម៉ែត្រ និង ទទឹង ៥០ម៉ែត្រ តួប្រាសាទធ្វើពី ថ្មភក់ មានតំកល់ ព្រះ ...

                                               

ប្រាសាទតាមាន់ធំ

រូបភាពតូច|ប្លង់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់ធំជាស្ថាបត្យកម្មខ្មែរដែលកសាងឡើងនៅ សតវត្សទី១១ ដល់ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមានទីតាំងស្ថិតនៅ ភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ដែលមាន ប្រាសាទដំរីទ្រោម នៅក្បែរនោះ និ ...

                                               

ប្រាសាទតាមុំ

ប្រាសាទតាមុំមានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ប្រាសាទនេះកសាងឡើងក្នុងសម័យចេនឡា ដោយព្រះបាទឥសានវរ្ម័នទី១ នៅក្នុងសតវត្សរ៍ទី៧ ដើម្បីឧទ្ទិសដល់ព្រាហ្មណ៍សាសនា។

                                               

ប្រាសាទតាវាំង

រូបភាពតូច ប្រាសាទតាវាំងជាប្រាសាទដែលបានលាក់បាំងខ្លួនក្នុងភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ យើងមិនស្មានថាវាជាប្រាសាទដែលមានចំលាក់ស្អាតប្រពៃមួុយ រងការខូចខាតយ៉ាងដំណំដែលមានចំលាក់ថ្មស្ថិតនៅរាយប៉ាយជុំវិញនោះ ហើយមើលទៅចំឡាក់ថ្ម និងថ្មឥលូវន ...

                                               

ប្រាសាទតាវ៉ា

រូបភាពតូច ប្រាសាទតាវ៉ាមានទីតាំងស្ថិតនៅក្នុងភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ បូជណីយដ្ឋានលាក់កំបាំងកណ្តាលព្រៃជ្រៅស្ងាច់ជ្រងំ គ្មាននរណាដឹង គ្មាននរណាឭ គ្មាននរណាយល់ គ្មាននរណាស្គាល់ គ្មាននរណាមើលថែរក្សា។ ប្រាសាទនេះស្ថិតនៅចំកណ្តាលកោះមួយ ...

                                               

ប្រាសាទតាសោម

ប្រាសាទតាសោមត្រូវបានកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សទី១២ ក្នុងគោលបំណងធ្វើជាអាគារព្រះពុទ្ធសាសនាមហាយានឧទ្ទិសដល់លោកេស្វរៈ។ លោក H.Marchal បានធ្វើការសម្អាតប្រាសាទនេះក្នុងឆ្នាំ១៩៣០ ហើយចំពោះព័ត៌មានជាក់លាក់ និងលម្អិតមិនបានបកស្រាយឡើង ដោយសារ ...

                                               

ប្រាសាទតុប

រូបភាពតូច ប្រាសាទតុបស្ថិតនៅក្នុងរាជធានីអង្គរធំ ខាងកើតប្រាសាទបាយ័ន ចន្លោះទ្វារខ្មោចនិងទ្វារជ័យ។ ប្រាសាទតូចមួយនេះមិនសូវមានអ្នកចាប់អារម្មណ៍ចូលមើលទេ ដោយសារវាតូចផង ហើយនៅក្នុងព្រៃផង ឬក៏គេមិនសូវស្គាល់ផង។ ប៉ុន្តែសម្រាប់អ្នកស្រាវជ្រាវប្រាសាទនេះសំខាន់ណាស់ ...

                                               

ប្រាសាទតូច

ប្រាសាទតូចមានទីតាំងស្ថិតនៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រាសាទតូចស្ថិតនៅក្បែបារាយណ៍ខាងលិចនៃប្រាសាទព្រះវិហារ។ ប្រាសាទតូចត្រូវបានកសាងនៅក្នុងសម័យអង្គរ នៅសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧។ តាមការសិក្សាស្រាវជ្រាវប្រាសាទត ...

                                               

តួនាទីចម្លាក់ត្រី

ប្រាសាទជាច្រើននាសម័យអង្គរ ភាគច្រើនមានតុបតែងលំអរដោយក្បាច់ចម្លាក់សម្បូរបែប ហើយការតុបតែងនោះបង្កប់នូវអត្ថន័យ និងសារសំខាន់ខុសៗគ្នា ទៅតាមសម័យកាល រចនាបថនិងប្រភពក្បាច់លំអទាំងនោះ។ យើងអាចបែងចែកចម្លាក់ក្រឡោកទាបទៅតាម ជញ្ជាំងប្រាសាទនានាជាបីប្រភេទខុសគ្នាគឺ៖ ១- ...

                                               

ប្រាសាទតោ

ប្រាសាទក្បាលជ្រូកមានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ប្រាសាទក្បាលជ្រុកកសាងឡើងក្នុងសម័យអង្គរ ដោយព្រះបាទជ័យវរ្ម័នទី២ នៅក្នុងសតវត្សរ៍ទី៨ ដើម្បីឧទ្ទិសដល់ព្រាហ្មណ៍សាសនា។ ប្រាសាទតោគឺជាក្រុមប្រាសាទ ដែលនៅកណ្តាលក្នុងតំប ...

                                               

ប្រាសាទត្នោតជុំខាងជើង

ប្រាសាទត្នោតជុំខាងជើងមានទីតាំងស្ថិតនៅក្នុងភូមិត្នោតជុំ៤ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ប្រាសាទនេះត្រូវបានកសាងនៅក្នុងសម័យចេនឡា ក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័នទី១ ក្នុងអំឡុងសតវត្សរ៍ទី៧ ឧទ្ទិសដល់ព្រាហ្មណ៍សាសនា។

                                               

ប្រាសាទត្នោតជុំខាងលិច

ប្រាសាទត្នោតជុំខាងលិច ស្ថិតនៅក្នុងភូមិត្នោតជុំ២ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានចម្ងាយប្រមាណជា ៤,៦គីឡូម៉ែត្រ ពពីទីប្រជុំជនកំពង់ថ្ម។ ប្រាសាទត្នោតជុំត្រូវបានកសាងឡើងក្នុងអំឡុងសតវត្សរ៌ទី១០ នៃគ.ស។ ប្រាសាទត្នោតជុំ ដែលជាប្រាសាទទោល កសាងអំពីឥដ្ឋ ...

                                               

ប្រាសាទត្រពាំងខ្នាផ្ទោល

រូបភាពតូច ប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងភូមិភូមិខ្នាផ្ទោល ឃុំស្រែណូយ ស្រុកវ៉ាវិន ខេត្រសៀមរាប និងមានទីតាំងក្រោយសាលារៀន ឆៀងខាងអាគ្នេយ៏ ក្រោយផ្ទះមេភូមិខ្នាផ្ទោល។ កាលបរិច្ឆេទសតវត្សទី១១ នៃគ.ស ហើយមានកំពូលពីរតំរៀបគ្នាជើងត្បូង ប៉មខាងត្បូងស្ថាបនាអំពីឥដ្ឋ ...

                                               

ប្រាសាទត្រពាំងប្រិយ

រូបភាពតូច ប្រាសាទនេះស្ថិតនៅភូមិគោកភ្នៅ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។ វាមានចំងាយប្រមាណតែ២គមពីពើងតានាន់ និង៥គមពីគោកដូងតាមបណ្តយផ្លូវទៅពើងតានាន់ នៅត្រង់ចំនុចជប់រំដេងខាងឆ្វេងដៃ។ ជាប្រាសាទមួយត្រូវបានគេសាងអំពីឥដ្ឋមានតួប៉មមួយស្ថិតនៅលើទួលសិប្បៈនិម្ ...

Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →